ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងថា ខ្មែរត្រូវរួមគ្នា ដើម្បីពង្រឹងជាតិយើងគ្រប់វិស័យ ហើយសម្ដេចបានឱ្យគោលការណ៍ទៅដល់គ្រប់ក្រសួងស្ថាប័ន ត្រូវពង្រឹងសមត្ថភាពផ្ទៃក្នុង, សមត្ថភាពផលិត ផលិតផលជាតិ។ក្នុងឱកាសអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អាកាសយានដ្ឋានអន្តរជាតិតេជោ នៅព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥ សម្ដេចធិបតីបានបន្តថា យើងមិនបដិសេធចំពោះទំនិញប្រទេសណាទេ ប៉ុន្ដែយើងត្រូវពង្រឹងខ្លួនឯង, ត្រូវពង្រឹងទាំងរដ្ឋ និងឯកជន។ យើងត្រូវរួមគ្នាពង្រឹងសមត្ថភាពផលិតប្រកបដោយគុណភាពតាមរយៈកិច្ចសហការគ្នារវាងរដ្ឋនឹងឯកជន។នៅក្នុងឱកាសនោះសម្ដេចធិបតី ហ៊ុន ម៉ាណែត ក៏បានបង្ហាញការកោតសរសើរចំពោះក្រុមការងារសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោ (TIA) ដែលបានចេញមុខបកស្រាយបានទាន់ពេលវេលាជុំវិញចម្ងល់ និងព័ត៌មានមិនពិតនានាដែលបានផ្សព្វផ្សាយពាក់ព័ន្ធនឹងអាកាសយានដ្ឋានថ្មីនេះ ខណៈសម្ដេចបន្តជំរុញឱ្យមានការបកស្រាយបំភ្លឺបែបនេះជុំវិញការផ្សាយព័ត៌មានមិនពិតនេះ៕
ព័ត៌មានគួរចាប់អារម្មណ៍
សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()
សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()
សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()
អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()
សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()
វីដែអូ