កំពង់ចាម៖អភិបាលនៃគណៈអភិបាលខេត្តំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា និងលោកជំទាវ ញូង ចរិយា អ៊ុន ចាន់ដា បានផ្តួចផ្តើមបុណ្យកឋិនទានសាមគ្គី ទទួលបានបច្ច័យ ជាង១២ម៉ឺនដុល្លារ សម្រាប់កសាងឧបដ្ឋានសាលាវត្តបទុមរតនៈដីដុះ ក្រុងកំពង់ចាម ដែលបានធ្វេីឡេីងនាព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៥ ។ ឆ្លៀតក្នុងឱកាសនោះ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានថ្លែងអំណរគុណចំពោះសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ឯកឧត្តមឧបនាយករដ្ឋមន្ត្រី នេត សាវឿន និងឯកឧត្តមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត ក៏ដូចជាថ្នាក់ដឹកនាំខេត្ត មន្ទីរអង្គភាពពាក់ព័ន្ធជុំវិញខេត្ត និងពុទ្ធបរិស័ទជិតឆ្ងាយ ដែលបានចូលរួមជាបច្ច័យ ដើម្បីកសាងឧបដ្ឋានសាលា ក្នុងបរិវេណវត្តរតនៈដីដុះ តាមរយៈការប្រារព្ធពិធីបុណ្យកឋិនទានសាមគ្គី នាឱកាសនេះ ។ឯកឧត្ដមអភិបាលខេត្ត បានថ្លែងថា ចំពោះការកសាងឧបដ្ឋានសាលា ដែលជាសមិទ្ធផលដ៏ធំ ហើយល្អស្អាតនេះគឺ ដើម្បីបម្រើដល់វិស័យព្រះពុទ្ធសាសនាផង ហើយក៏ជាការចូលរួមលើកកម្ពស់សោភណភាពក្នុងទីក្រុង ឱ្យប្រែក្លាយទៅជាតំបន់ទេសចរណ៍ ដែលអាចទាក់ទាញដល់ភ្ញៀវទេសចរណ៍ ឱ្យចូលទស្សនាកម្សាន្តទៀតផង ខណៈពេលកន្លងមកមានភ្ញៀវទេសចរណ៍បរទេសចូលមកខេត្តកំពង់ចាមតាមផ្លូវទឹក ហើយក៏បានចូលមកទស្សនាវត្តបូរាណរបស់យើង នៅតាមបណ្ដាស្រុកមួយចំនួនផងដែរ ។ជាមួយគ្នានោះ ឯកឧត្តម អ៊ុន ចាន់ដា បានថ្លែងថា ការប្រារព្ធពិធីបុណ្យផ្សេងៗ ជាពិសេស ការដង្ហែអង្គកឋិនទាន ចូលវត្តរតនៈដីដុះនេះ ដែលអាចប្រព្រឹត្តទៅបាន ក៏អាស្រ័យទៅដោយ ផ្ទៃក្នុងប្រទេសយេីង មានសុខសន្តិភាព ស្ថិតក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត របស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជម្រុញឱ្យបងប្អូន ប្រជាពលរដ្ឋពុទ្ធបរិស័ទ មានឱកាសពេញលេញ ក្នុងការបំពេញកុសលផលបុណ្យ ទៅតាមជំនឿ សាសនា ដែលជាផ្នែកមួយ ក្នុងការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ដេីម្បីធ្វេីការអភិវឌ្ឍទាំងផ្នែកពុទ្ធចក្រ និងអាណាចក្រ ផងដែរ ៕
ព័ត៌មានគួរចាប់អារម្មណ៍
សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()
ឯកឧត្តម សុខ លូ អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំស្ដីពីការពង្រឹងលើការសម្របសម្រួលព័ត៌មាន និងដោះស្រាយសាធារណមតិក្នុងបណ្ដាញសង្គមស្ថិតក្នុងដែនសមត្ថកិច្ចខេត្តបាត់ដំបង ()
អភិបាលរាជធានីភ្នំពេញ៖ គិតត្រឹមថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ មានសមាជិកគណបក្សជាង៧៨ម៉ឺននាក់ ស្មើនឹងចំនួន ៧៨,៨១% នៃចំនួនប្រជាពលរដ្ឋ ក្នុងបញ្ជីបោះឆ្នោតសរុប ()
សម្តេចធិបតី ផ្ញើសារយ៉ាងម៉ឺងម៉ាត់ដល់អាជ្ញាធរមូលដ្ឋានឱ្យបង្ក្រាប Online Scams ឱ្យទាល់តែអស់ជាដាច់ខាត ពីព្រោះនេះគឺជាមុខមាត់របស់ប្រទេសជាតិ ()
សម្តេចធិបតី ណែនាំក្រសួងសុខាភិបាល ត្រូវបន្តខិតខំត្រៀមវិធានការបង្ការនិងទប់ស្កាត់នូវការផ្ទុះឡើងនៃជំងឺអេបូឡា និងវីរុសហាន់តា ()
វីដែអូ