ឧត្ដរមានជ័យ៖ លោកឧត្ដមសេនីយ៍ទោ ខូវ លី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្ដឧត្ដរមានជ័យ បានណែនាំឱ្យកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាល ត្រូវយកចិត្ដទុកដាក់បម្រើសេវាសាធារណៈ ជូនប្រជាពលរដ្ឋឱ្យមានប្រសិទ្ធភាពខ្ពស់ កុំឱ្យស្ទះការងារ និងធ្វើការសម្អាតអនាម័យជាប្រចាំ ដើម្បីបង្កើននូវសេចក្ដីថ្លៃថ្នូររបស់កងកម្លាំងនគរបាលជាតិ។ការណែនាំរបស់លោកឧត្ដមសេនីយ៍ទោ ខូវ លី ស្នងការនគរបាលខេត្ត នាព្រឹកថ្ងៃសៅរ៍ ទី១៨ ខែតុលា ឆ្នាំ២០២៥ ក្នុងឱកាសអញ្ជើញដឹកនាំក្រុមការងារចុះត្រួតពិនិត្យពង្រឹងការងារសន្ដិសុខ និងរបៀបរបបការងារនៅប៉ុស្ដិ៍នគរបាលរដ្ឋបាល នៃអធិការដ្ឋាននគរបាលក្រុងសំរោង។ដោយមានការចូលរួមពី លោកស្នងការរង លោកនាយ-នាយរងការិយាល័យ លោកអធិការ លោកអធិការរង លោកនាយ-នាយរងប៉ុស្ដិ៍ និងមន្រ្ដីជំនាញពាក់ព័ន្ធ៕
ព័ត៌មានគួរចាប់អារម្មណ៍
សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()
សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()
សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()
អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()
សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()
វីដែអូ