ថ្ងៃអង្គារ៍ ទី២១ ខែតុលា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
អភិសន្តិបណ្ឌិត ស សុខា យកកំណើនសិស្សជាប់និទ្ទេសAនៅព្រៃវែង មកធ្វើជាសក្ខីភាពនៃការរីកចម្រើនវិស័យអប់រំនៅកម្ពុជា
Sun,19 October 2025 (Time 11:54 AM)
ដោយ ៖ (ចំនួនអ្នកអាន: 47នាក់)

ភ្នំពេញ៖ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបកនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង បានចាត់ទុកសិស្សប្រឡងជាប់និទ្ទេសAចំនួន១០រូបនៅស្រុកបាភ្នំ រួមទាំងកំណើនសិស្សជាប់និទ្ទេសA នៅខេត្តព្រៃវែងទាំងមូល ថាជាការឆ្លុះបញ្ចាំងឱ្យឃើញកាន់តែច្បាស់អំពីភាពរីកចម្រើននៃវិស័យអប់រំនៅកម្ពុជា ស្របតាមចក្ខុវិស័យដ៏វែងឆ្ងាយរបស់រាជរដ្ឋាភិបាល។

ថ្លែងក្នុងពិធីសម្ពោធឆ្លងខ្លោងទ្វារ សួនច្បារ រូបសំណាក និងសមិទ្ធផលនានា នៅសាលាបឋមសិក្សាទ្រា ស្ថិតនៅក្នុងភូមិទ្រា ឃុំឈើកាច់ ស្រុកបាភ្នំ ខេត្តព្រៃវែង នារសៀលថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៥នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានចាត់ទុកសមិទ្ធផលនេះ ថាជាចំណែកដ៏សំខាន់មួយទៀតនៃការរីកចម្រើនវិស័យអប់រំ និងក៏ជាការបញ្ជាក់ពីសុខសន្តិភាព ដែលកម្ពុជាទទួលបានដោយលំបាកបំផុត ក្រោយសម័យសង្គ្រាម ពោលគឺចាប់តាំងពីប្រទេសមិនមានសល់អ្វីសោះ រហូតបច្ចុប្បន្នមានការអភិវឌ្ឍ និងរីកចម្រើនស្ទើរគ្រប់វិស័យ ជាពិសេសគឺវិស័យអប់រំ ដែលទាមទារឱ្យមានការចូលរួមបន្តទៀត ខណៈការអប់រំបណ្តុះបណ្តាល គ្មានទីបញ្ចប់នោះទេ។

ក្នុងន័យនេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានមានប្រសាសន៍ ឈរលើមរតកនយោបាយដឹកនាំ របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា មកដល់នីតិកាលទី៧ នៃរដ្ឋសភា សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបន្តពង្រឹងបន្ថែមទៀត វិស័យអប់រំ ដែលជាមុំសំខាន់មួយនៃយុទ្ធសាស្ត្របញ្ចកោណ។ ជាក់ស្តែងនៅឆ្នាំសិក្សា២០២៤-២០២៥កន្លងទៅថ្មីៗនេះ ខេត្តព្រៃវែងទាំងមូលទទួលបានចំណាត់ថ្នាក់សិស្សប្រឡងជាប់និទេ្ទសA រហូតទៅដល់១៥៤នាក់ ដែលជាចំនួនមួយដ៏ច្រើន និងជាក្តីមោទនភាពសម្រាប់ខេត្តព្រៃវែង។

សូមបញ្ជាក់ថា សមិទ្ធផលសំខាន់ៗ ដែលត្រូវបានដាក់សម្ពោធនាឱកាសនោះ ក្រោមអធិបតីភាពឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រួមមាន ខ្លោងទ្វារថ្មីកម្ពស់៤,៧ម៉ែត្រ បណ្ដោយ៥ម៉ែត្រ ទោងក្មេងលេងចំនួន៣កន្លែង ក្រាលឥដ្ឋការ៉ូ និងបំពាក់បរិក្ខាផ្សេងៗក្នុងទីចាត់ការសាលា១កន្លែង សាងសង់ដងទង់ជាតិថ្មី១កន្លែង ជួសជុលអគារចាស់១ខ្នងចំនួន៣បន្ទប់ ឡដុតសម្រាម១កន្លែង ប្រព័ន្ធលូបង្ហូរទឹក១ខ្សែបណ្ដោយ១៣៤ម៉ែត្រ និងទទឹងប្រវែង៣តឹក សាងសង់បល្ល័ង៤ និងជាវរូបសំណាកព្រះពុទ្ធរូប សម្ដេចសង្ឃ ជួន ណាត លោកតាក្រម ង៉ុយ និងព្រះបាទជ័យវរ្ម័នទី៧ ដាក់អំពូលសូឡាក្នុងបរិវេណសាលា៤គ្រឿង ចាក់ផ្លូវបេតុង៤ខ្សែ សាងសង់សួនច្បារ៤កន្លែង ក្រាលឥដ្ឋការ៉ូឡា ៥៥០ម៉ែត្រការ៉េ រូបចម្លាក់ផ្លែពុទ្រា ១កន្លែង និងរូបចម្លាក់សៀវភៅ១កន្លែង ចំណាយថវិកាសរុប ៩១.១៤៥.២០០រៀល៕

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តមរដ្ឋមន្រ្តី សុខ សូកេន ដឹកនាំកិច្ចប្រជុំប្រចាំសប្ដាហ៍ ដើម្បីត្រួតពិនិត្យ និងតាមដានវឌ្ឍនភាពការងារអនុក្រុមការងារទាំងបី និងលេខាធិការដ្ឋានរបស់ក្រុមការងារតាមដាន និងត្រួតពិនិត្យការអនុវត្តយុទ្ធសាស្រ្ត «ព៤ជ៤» របស់ក្រសួងអធិការកិច្ច ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដឹកនាំគណៈប្រតិភូអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអង្គការកិច្ចសហប្រតិបត្តិការសៀងហៃបូក នៅទីក្រុងធានជីន ប្រទេសចិន ()

ព័ត៌មានគួរចាប់អារម្មណ៍

ឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ ដឹកនាំកិច្ចប្រជុំលើកទី៤ នៃក្រុមប្រឹក្សាភិបាលបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា ដើម្បីពិនិត្យ និងពិភាក្សាលើលទ្ធផលនៃកិច្ចដំណើរការរបស់ ប.ភ.យ.ក. និងលក្ខណវិនិច្ឆ័យនិងលក្ខណសម្បត្តិសម្រាប់ជ្រើសរើសគ្រូបង្រៀននៃ ប.ភ.យ.ក. និងអនុម័តលើបញ្ជីឈ្មោះបេក្ខជន វិញ្ញាសា និងកាលបរិច្ឆេទនៃការប្រឡងប្រជែងជ្រើសរើសសិស្សវិជ្ជាជីវៈតុលាការ និងវិជ្ជាជីវៈច្បាប់ ក៏ដូចជាអនុម័តលើបទបញ្ជាផ្ទៃក្នុងសម្រាប់ក្រុមប្រឹក្សាភិបាលនៃ ប.ភ.យ.ក. ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចាត់ឱ្យឯកឧត្តម​ គីម​ រិទ្ធី​ ចុះសួរសុខទុក្ខ និងផ្តល់អំណោយមនុស្សធម៌ជូនភរិយា និងក្រុមគ្រួសាររបស់វីរៈយុទ្ធជន ៥រូប រស់នៅខេត្តព្រះវិហារ ដែលត្រូវបានចាប់ខ្លួនក្រោយបទឈប់បាញ់ចូលជាធរមាន ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់ឱ្យឯកឧត្តម មាន ចាន់យ៉ាដា ចុះសួរសុខទុក្ខ និងផ្តល់អំណោយមនុស្សធម៌ជូនម្តាយបង្កេីត និងក្រុមគ្រួសាររបស់វីរៈយុទ្ធជន ១រូប រស់នៅខេត្តឧត្តរមានជ័យ ដែលត្រូវបានចាប់ខ្លួនក្រោយបទឈប់បាញ់ចូលជាធរមាន ()

វីដែអូ