ត្បូងឃ្មុំ៖ នៅព្រឹកថ្ងៃសៅរ៍ ទី១៨ ខែតុលា ឆ្នាំ២០២៥ ឯកឧត្ដម ប៉ែន កុសល្យ អភិបាល នៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានអញ្ជើញចែកអំណោយជូនប្រជាជនរងគ្រោះដោយទឹកជំនន់ចំនួន៧២៩គ្រួសារ ពីសប្បុរសជនក្រុមហ៊ុន យូនីលីវ័រ ចំនួន ៥ឃុំ រួមមាន ឃុំពាមជីលាំង បឹងព្រួល នៃស្រុកត្បូងឃ្មុំ និងឃុំកំពង់ទ្រាស ព្រែកអាជី ទួលស្នួល នៃស្រុកក្រូចឆ្មារ។ពិធីចែកអំណោយដល់ពលរដ្ឋរងគ្រោះនេះ ធ្វើឡើងដោយមានការចូលរួមពី ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត លោកឧកញ៉ា លី សុធូ ប្រធានក្រុមហ៊ុន យូនីលីវ័រ អភិបាលស្រុក ស្នងការនគរបាលខេត្ត មេបញ្ជាការកងរាជអាវុធហត្ថខេត្ត មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្ត និងពលរដ្ឋចំនួន៧២៩គ្រួសារផងដែរ។មានប្រសាសន៍សំណេះសំណាលនាឱកាសនោះ ឯកឧត្តម ប៉ែន កុសល្យ អភិបាលខេត្ត បានពាំនាំនៅសេចក្តីនឹករលឹក ផ្តាំផ្ញើដល់បងប្អូនពលរដ្ឋពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចកត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ា ណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលលោកទាំងទ្វេ តែងតែយកចិត្តទុកដាក់ពីសុខទុក្ខប្រជាពលរដ្ឋគ្រប់រូប ទោះក្នុងដំណាក់កាលប្រទេសកម្ពុជា កំពុងត្រូវបានឈ្លានពានដោយកងទ័ពសៀម ក៏លោកតែងតែផ្តាំផ្ញើនឹករលឹកអំពីប្រជាពលរដ្ឋគ្រប់រូបតួយ៉ាងកាលពីថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៥ កន្លងទៅ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានអញ្ជើញជាអធិបតីចែកជូនអំណោយដល់ប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ក្នុងស្រុកត្បូងឃ្មុំ ហើយថ្ងៃនេះក៏សូមអរគុណដល់ ម្ចាស់ជំនួយក្រុមហ៊ុន យូនីលីវ័រ កម្ពុជា ដែលបាននាំយកអំណោយដល់បងប្អូនពលរដ្ឋរងគ្រោះដោយសារទឹកជំនន់ផងដែរ។ជាមួយគ្នានោះ ឯកឧត្តម អភិបាលខេត្ត ក៏បានផ្តាំផ្ញើរឱ្យបងប្អូនពលរដ្ឋ មានការប្រុងប្រយ័ត្នខ្ពស់ និងតាមដានបញ្ហាអាកាសធាតុ ព្រោះរដូវនេះជារដូវវស្សា មានភ្លៀងធ្លាក់ច្រើន ងាយនឹងរងគ្រោះដោយទឹកជំនន់ ខូចខាតផ្ទះសម្បែង សត្វពាហនៈ និងបង្កាខ្លួនពីជំងឺដង្កាត់ផ្សេងៗពិសេសជំងឺគ្រុនឈាមផងដែរ។ជាចុងក្រោយឯកឧត្ដម ប៉ែន កុសល្យ អភិបាលខេត្ត រួមជាមួយថ្នាក់ដឹកនាំខេត្ត និងក្រុមការងារ ក្រុមហ៊ុន យូនីលីវ័រ បានធ្វើការចែកជូននៅអំណោយសប្បុរសធម៌ មានសម្ភារប្រើប្រាស់១សម្រាប់ ទឹកត្រី មី ត្រីខ អង្ករ រួមនិងថវិការមួយចំនួន ដល់ប្រជាពលរដ្ឋរងគ្រោះដោយគ្រោះទឹកជំនន់ទាំង៧២៩គ្រួសារផងដែរ។គូសបញ្ជាក់ផងដែរថា ទឹកទន្លេមេគង្គឆ្នាំនេះ មានការកើនឡើងខ្ពស់ នឹងជនលិចផ្ទះប្រជាពលរដ្ឋចំនួន៣លើកមកហើយក្នុងខេត្តត្បូងឃ្មុំ ដែលប៉ះពាល់ខ្លាំងដល់ការរស់នៅរបស់ប្រជាពលរដ្ឋដែលរស់នៅតាមតំបន់ទន្លេមេគង្គក្នុងខេត្ត ក្នុងនោះប្រជាពលរដ្ឋ បានយកនៅរបស់របរប្រើប្រាស់ សត្វពាហនៈ គោ ក្របី ជម្លៀសមកកាន់ទីទួលសុវត្ថិភាព ដោយមានការអន្តរាគមពីអាជ្ញាធរខេត្តផងដែរ៕
ព័ត៌មានគួរចាប់អារម្មណ៍
សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()
សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()
សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()
អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()
សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()
វីដែអូ