ម៉ាឡេស៊ី៖ នារសៀលថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥នេះ បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ កម្ពុជា ដឹកនាំដោយឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អគ្គនាយករង ប.ស.ស. និងជាប្រធានគណ:កម្មការសម្របសម្រួលគម្រោង SASI តំណាងឯកឧត្តម ម៉េង ហុង ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ប.ស.ស. ចូលរួមកិច្ចប្រជុំទ្វេភាគីជាមួយអង្គភាពសន្តិសុខសង្គម (SOCSO) នៃប្រទេសម៉ាឡេស៊ី ដើម្បីចែករំលែកបទពិសោធន៍ស្តីពី ការពង្រីកវិសាលភាពគ្របដណ្តប់សន្តិសុខសង្គម ប្រព្រឹត្តទៅនៅមជ្ឈមណ្ឌលសន្និបាតគូឡាឡាំពួរ ទីក្រុងគូឡាឡាំពួរ នៃប្រទេសម៉ាឡេស៊ី។កិច្ចប្រជុំនេះ រៀបចំឡើងក្នុងគោលបំណងដើម្បីឈ្វេងយល់អំពីគោលនយោបាយជាយុទ្ធសាស្ត្រ និងនវានុវត្តន៍ របស់អង្គភាពសន្តិសុខសង្គម (SOCSO) នៃប្រទេសម៉ាឡេស៊ី ពាក់ព័ន្ធនឹងការពង្រីកវិសាលភាពការគ្របដណ្តប់របបសន្តិសុខសង្គម ដល់ក្រុមគោលដៅស្ថិតក្នុងវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងជនបទ និងពិភាក្សាអំពីបញ្ហាប្រឈម ព្រមទាំងដំណោះស្រាយក្នុងការអនុវត្តរបបសន្តិសុខសង្គមប្រកបដោយប្រសិទ្ធភាព។ ក្នុងឱកាសជាមួយគ្នានេះ ភាគីកម្ពុជាបានបង្ហាញពីវឌ្ឍនភាព នៃការអនុវត្តសន្តិសុខសង្គម ជាពិសេសការខិតខំប្រឹងប្រែងពង្រីកការគ្របដណ្តប់របបសន្តិសង្គម ដល់ក្រុមគោលដៅ ដើម្បីឈានដល់ការគ្របដណ្ដប់សុខភាពជាសកល។ ជាមួយគ្នានេះ ភាគីម៉ាឡេស៊ីក៏បានចែករំលែក និងផ្លាស់ប្តូរបទពិសោធន៍ ឧត្តមានុវត្តន៍ និងដំណោះស្រាយចំពោះបញ្ហាដែលខ្លួនជួបប្រទះ ក្នុងការពង្រីកវិសាលភាពគ្របដណ្តប់របបសន្តិសុខសង្គមនេះផងដែរ។កិច្ចប្រជុំទ្វេភាគីនេះមានការចូលរួមពីតំណាងសរុបចំនួន ១៦រូប ដែលបានផ្តល់ឱកាសល្អសម្រាប់ប្រទេសទាំងពីរក្នុងការរៀនសូត្រពីគ្នា ដើម្បីអភិវឌ្ឍប្រព័ន្ធសន្តិសុខសង្គមឱ្យកាន់តែប្រសើរឡើងនាពេលអនាគត ៕
ព័ត៌មានគួរចាប់អារម្មណ៍
សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()
សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()
សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()
អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()
សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()
វីដែអូ