ភ្នំពេញ៖ ឯកឧត្ដម ឃួង ស្រេង សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ បានណែនាំឲ្យមន្ត្រីគណបក្សមូលដ្ឋាន ត្រូវបន្តធ្វើការងារបម្រើសេវាសាធារណៈ និងផ្ដល់សេវាសាធារណៈឲ្យលឿនឲ្យល្អ ចូលរួមកសាងហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធប្រឡាយ លូ ផ្លូវ ភ្លើងជូនប្រជាពលរដ្ឋឲ្យបានល្អ, ហើយណែនាំឲ្យប្រជាពលរដ្ឋទុកដាក់សំរាម និងសំណល់រឹងឲ្យបានល្អ។ការណែនាំបែបនេះ ឯកឧត្ដមបានធ្វើឡើង ក្នុងពិធីសំណេះសំណាលជាមួយសមាជិក សមាជិកា គណៈកម្មាធិការគណបក្ស សង្កាត់ចោមចៅទី១ និងសង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ នាព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៥នេះ នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ខណ្ឌពោធិ៍សែនជ័យ។ឯកឧត្ដម ឃួង ស្រេង បានបញ្ជាក់ថា មន្ត្រីបក្សត្រូវតាមដានស្ដាប់ឲ្យបាននូវឧបាយកលរបស់គណបក្សដ៏ទៃ។ ត្រូវធ្វើកិច្ចការគ្រប់បែបយ៉ាង បម្រើប្រជាពលរដ្ឋឲ្យកាន់តែល្អឲ្យគាត់ពេញចិត្តពេញថ្លើម បន្តគាំទ្រគណបក្សប្រជាជនកម្ពុជា កាន់តែច្រើនឡើងថែមទៀត ហើយឈានទៅទទួលជ័យជំនះ ក្នុងការឈ្នះឆ្នោតនៅឆ្នាំ២០២៧ និងឆ្នាំ២០២៨ខាងមុខនេះបន្តទៀត។ឯកឧត្ដមបន្តថា យើងត្រូវបន្តរួមគ្នា ធ្វើយ៉ាងណាឲ្យគណបក្សប្រជាជនកម្ពុជា ដឹកនាំប្រទេសជាតិជារៀងរហូត និងសម្រេចបាននូវចក្ខុវិស័យ ក្លាយជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងក្លាយជាប្រទេសមានចំណូលខ្ពស់ នៅឆ្នាំ២០៥០ ដែលនេះជាបំណងប្រាថ្នាចង់បានរបស់ប្រជាពលរដ្ឋខ្មែរគ្រប់រូប ហើយយើងនឹងទៅដល់ចំណុចនោះដោយយើងមានសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី។ឯកឧត្ដម ឃួង ស្រេង បានលើកឡើងទៀតថា យើងពិតជាមានមោទនភាព ដែលកម្ពុជាមានថ្នាក់ដឹកនាំដ៏ឆ្នើមនោះ គឺសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដែលបានប្តេជ្ញាចិត្តយ៉ាងដាច់ខាត ក្នុងកិច្ចការពារបូរណៈភាពទឹកដី មិនឲ្យបាត់បង់មួយមីលីម៉ែត្រឡើយ។ លោក ឃួង ស្រេង បានបញ្ជាក់ទៀតថា សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា បើបងប្អូនប្រជាពលរដ្ឋយើងស្រឡាញ់ជាតិ «កុំប្រើប្រាស់លុយបាតនិងទំនិញរបស់ថៃ»។ឯកឧត្ដម ឃួង ស្រេង បានបន្ដថា ការស្នើសុំបញ្ហាកង្វះខាតផ្សេងៗទៀត មន្ត្រីបក្សមូលដ្ឋានទាំងអស់ អាចរាយការណ៍ស្នើសុំមករដ្ឋបាលខណ្ឌ និងរដ្ឋបាលរាជធានីភ្នំពេញភ្លាម តាមរយៈប្រព័ន្ធបច្ចេកវិទ្យាតេឡេក្រាម បានវាលឿនកុំចាំបាច់ដល់មានវេទិកា ការសំណេះសំណាល ឬកិច្ចប្រជុំផ្សេងៗទើបស្នើសុំនោះ។ ជាមួយគ្នានោះ ឯកឧត្ដម ឃួង ស្រេង ក៏បានថ្លែងនូវការអរគុណផងដែរចំពោះ មន្ត្រីគណបក្សខណ្ឌ សង្កាត់ ក្នុងខណ្ឌពោធិ៍សែនជ័យ ដែលបានរួមចំណែក ធ្វើឲ្យគ្រប់នៃការបោះឆ្នោតទទួលជ័យជំនៈរហូតមក៕
ព័ត៌មានគួរចាប់អារម្មណ៍
ឧកញ៉ា ឡេង សុខគា ដឹកនាំប្រតិភូសភាពាណិជ្ជកម្មកម្ពុជា ទស្សនា និងស្វែងយល់ពីបច្ចេកវិទ្យាកែច្នៃ និងវេចខ្ចប់នៃបណ្តាក្រុមហ៊ុនមួយចំនួន ដែលបានកំពុងដាក់តាំងបង្ហាញក្នុងកម្មវិធីពិព័រណ៍អន្តរជាតិក្រុងហូជីមីញ ()
ព្រឹកនេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ទទួលជួបលោកជំទាវ Zou Jiayi ប្រធាន និងជាប្រធានក្រុមប្រឹក្សាភិបាល នៃធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB) ()
រដ្ឋមន្ត្រីទេសចរណ៍៖ វិស័យទេសចរណ៍ គឺខ្វះព័ត៌មានមិនបានជាដាច់ខាត ()
កម្ពុជាបណ្ដេញជនបរទេសខុសច្បាប់ជាង ១,៥០០នាក់ បន្ថែមទៀតចេញពីកម្ពុជា ពាក់ព័ន្ធករណីឆបោកអនឡាញ ()
ព្រឹកនេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ទទួលជួបលោកស្រី Rabab Fatima អគ្គលេខាធិការរង អង្គការសហប្រជាជាតិ និងជាតំណាងជាន់ខ្ពស់សម្រាប់ប្រទេសអភិវឌ្ឍន៍តិចតួច ប្រទេសកំពុងអភិវឌ្ឍន៍ គ្មានព្រំដែនជាប់សមុទ្រ និងប្រទេសដីកោះកំពុងអភិវឌ្ឍន៍តូច ()
វីដែអូ