ភ្នំពេញ៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះជួយខេត្តស្វាយរៀង បានថ្លែងថាទាក់ទងទៅនិងស្ថានភាព សន្តិសុខ និងសេដ្ឋកិច្ច សម្តេចបានបញ្ជាក់ថា បើទោះជាប្រទេសថៃបង្កភាពអសកម្មមកលើកម្ពុជា គ្រប់សកម្មភាព គិតរហូតមកដល់បច្ចុប្បន្ន ក្រោមការ ដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា រក្សាបាននូវបូរណភាពទឹកដី នៅគ្រប់តំបន់ ដែលថៃចូលទន្ទ្រានឈ្លានពាន ក្នុងនោះរាជរដ្ឋាភិបាលរក្សាបានល្អលើកំណើតសេដ្ឋកិច្ចជាតិ បើទោះជាប្រទេសថៃបានបិទច្រកទ្វាព្រំដែនអន្តរជាតិដោយឯកតោភាគីក្តី។ការថ្លែងលើកឡើងរបស់សម្ដេច ម៉ែន សំអន បែបនេះបានធ្វើឡើង ក្នុងឱកាសដែលសម្ដេច អញ្ជើញកិច្ចប្រជុំបូកសរុបលទ្ធផល នៃការអនុវត្តការងាររបស់គណៈកម្មាធិការគណបក្សខេត្តស្វាយរៀង ប្រចាំខែកញ្ញា និងទិសដៅភារកិច្ចសំខាន់ៗប្រចាំខែតុលា របាយការណ៍ប្រចាំ ៩ខែ និងទិសដៅសម្រាប់អនុវត្តបន្តនៅត្រីទី៤ ឆ្នាំ២០២៥។ពិធីនេះបានប្រព្រឹត្តទៅនៅស្នាក់ការគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តស្វាយរៀង នាព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៥នេះ ដោយមានការចូលរួមពីឯកឧត្តម លោកជំទាវ លោក លោកស្រី ជាមន្ត្រីក្រុមការងារថ្នាក់កណ្តាល ថ្នាក់ខេត្ត ស្រុក ក្រុង ចុះជួយខេត្តប្រមាណជាង១០០នាក់ ផងដែរ។សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានបញ្ជាក់ថា រោងចក្រ សហគ្រាស និងគ្រឹះស្ថានផ្សេងៗ ដែលកើតមាននៅតាមមូលដ្ឋាន គឺជាសមិទ្ធផល ដែលក៏កើតឡើងក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា និងរាជរដ្ឋាភិបាល ដូច្នេះមន្ត្រីបក្សគ្រប់ឋានានុក្រមត្រូវចូលរួមអប់រំកម្មករ កម្មការិនី ឲ្យយល់ពីសារ:ប្រយោជន៍ នៃរោងចក្រ សហគ្រាស និងគ្រឹះស្ថាន ដើម្បីឲ្យពួកគាត់ចូលរួមថែរក្សាការពារសមិទ្ធផលទាំងនោះឲ្យបានគង់វង្ស ដើម្បីទាញយកផលប្រយោជន៍ ពីរោងចក្រ សហគ្រាសនិងគ្រឹះស្ថានទាំងនោះមកបម្រើជីវភាពនិងអភិវឌ្ឍន៍គ្រួសារ ខណៈដែលខេត្តស្វាយរៀង យើងមានក្រុមហ៊ុនចូលមកវិនិយោគ បង្កើតការងារជូនពលរដ្ឋក្នុងខេត្តនិងខេត្តជិតៗជារាប់ពាន់កន្លែង។សម្តេចបានណែនាំដល់មន្ត្រីក្រុមការងារចុះជួយស្រុក ក្រុង ត្រូវធ្វើការអប់រំសតិអារម្មណ៍ ប្រជាពលរដ្ឋ ពិសេសយុវជន ឲ្យចូលរួមអនុវត្តគោលនយោបាយភូមិឃុំមានសុវត្តិភាព និងថែរក្សាសមិទ្ធផលនានាដែលកើតមាននៅតាមមូលដ្ឋាន ដើម្បីជាប្រយោជន៍រួមដល់ប្រជាពលរដ្ឋក្នុងការប្រើប្រាស់។សម្តេចក៏បានជំរុញដល់រដ្ឋបាលមូលដ្ឋាន សហការជាមួយក្រុមការងារចុះជួយស្រុក ឃុំ បន្តចុះចលនាពលរដ្ឋ ពិសេសពលករ ដែលមកពីថៃ ឲ្យពួកគាត់ទៅទទួលយកការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ ពីវិទ្យាស្ថានបច្ចេកទេសភូមិភាគតេជោ ហ៊ុន សែន ស្វាយរៀង ដើម្បីទទួលបានចំណេះដឹងយកទៅរកការងារធ្វើ ស្រូបកំម្រៃពលកម្ម ដើម្បីលើកស្ទួយជីវភាពគ្រួសារ និងរួមចំណែកអភិវឌ្ឃន៏សង្គមជាតិ។ទន្ទឹមនិងនោះដែរ សម្តេចអនុប្រធានគណបក្ស ក៏បានថ្លែងនូវការកោតសសើរ ចំពោះឯកឧត្តម លោកជំទាវ លោក លោកស្រី ជាក្រុមការងារថ្នាក់កណ្តាល ថ្នាក់ខេត្ត ស្រុក ក្រុង ដែលកន្លងមកបានដឹកនាំអនុវត្តគោលនយោបាយគណបក្ស ក្នុងកិច្ចការការពារ និងការងារអភិវឌ្ឍន៏មូលដ្ឋានបានល្អ ធ្វើអោយពលរដ្ឋ និងក្រុមអ្នកវិនិយោគ មានជំនឿមកលើការដឹកនាំរបស់សម្តេចតេជោ និងសម្តេចធិបតី ហ៊ុន ម៉ា ណែត គ្រប់កាលៈទេសៈផងដែរ ៕
ព័ត៌មានគួរចាប់អារម្មណ៍
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បើកព្រឹត្តិការណ៍បោះជំរំសមាគមកាយឫទ្ធិនារីកម្ពុជា ឆ្នាំ២០២៥ នៅភ្នំគិរីរម្យ ក្រោមប្រធានបទ “ស្វែងយល់ខ្លួនឯង ដើម្បីអនាគតខ្លួនឯង”យ ()
កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីបានអនុម័តលើសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើពិធីសារទី៣ ស្តីពីការពង្រីកសិទ្ធិហោះហើរទី៥រវាងភាគីចុះកិច្ចព្រមព្រៀង ក្រោមកិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវអាកាសរវាងរដ្ឋាភិបាលនៃរដ្ឋសមាជិកសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍និងរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន ()
ក្រសួងការបរទេស ចេញសេចក្តីប្រកាសព័ត៌មានអំពីការចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួម ដោយនាយករដ្ឋមន្ត្រីកម្ពុជា និងនាយករដ្ឋមន្ត្រីថៃ នៅទីក្រុងគូឡាឡាំពួ ដោយមានប្រធានាធិបតីអាមេរិក និងប្រធានអាស៊ានជាសាក្សី ()
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត រួមជាមួយថ្នាក់ដឹកនាំ នៃបណ្តាប្រទេសជាសមាជិកអាស៊ានចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍ ស្តីពីការចូលជាសមាជិកអាស៊ានរបស់ប្រទេសទីម័រឡេស្តេ ()
ឯកឧត្តមរដ្ឋមន្រ្តី សុខ សូកេន ដឹកនាំកិច្ចប្រជុំប្រចាំសប្ដាហ៍ ដើម្បីត្រួតពិនិត្យ និងតាមដានវឌ្ឍនភាពការងារអនុក្រុមការងារទាំងបី និងលេខាធិការដ្ឋានរបស់ក្រុមការងារតាមដាន និងត្រួតពិនិត្យការអនុវត្តយុទ្ធសាស្រ្ត «ព៤ជ៤» របស់ក្រសួងអធិការកិច្ច ()
វីដែអូ