ថ្ងៃអង្គារ៍ ទី១៤ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
អភិបាលខេត្តបាត់ដំបង លើកទឹកចិត្តឱ្យកងកម្លាំង ត្រូវបន្តអនុវត្តន៍វិធានការច្បាប់កុំលើកលែងចំពោះអ្នកប្រព្រឹត្តបទល្មើសនេសាទ
Sat,18 October 2025 (Time 12:17 PM)
ដោយ ៖ (ចំនួនអ្នកអាន: 66នាក់)

បាត់ដំបង៖ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៥ បានអញ្ជើញសំណេះសំណាលសាកសួរសុខទុក្ខកងកម្លាំងឈរជើងប្រចាំការនៅបឹងទន្លេសាបក្នុងភូមិសាស្រ្តខេត្តបាត់ដំបងដែលពិធីនេះធ្វើឡើងនៅបរិវេណវត្តអន្លង់តាអ៊ួរ ស្ថិតក្នុងឃុំកោះជីវាំង ស្រុកឯកភ្នំ។

ក្នុងឱកាសនោះ ឯកឧត្តម សុខ លូ បានបង្ហាញអារម្មណ៍សប្បាយរីករាយបន្ទាប់ពីសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានចាត់កម្លាំងយោធាឱ្យចុះទប់ស្កាត់ និងបង្រ្កាបបទល្មើសនេសាទនៅតំបន់បឹងទន្លេសាប ហើយជាសច្ចភាពជាក់ស្ដែងបន្ទាប់ពីមានការបង្រ្កាបពីកម្លាំងយោធាឃើញថាក្នុងរយៈពេល១ឆ្នាំទៅ២ឆ្នាំនេះ ទិន្នផលត្រីនៅតំបន់បឹងទន្លេសាបមានការកើនឡើង។

ឯកឧត្តម ប្រាប់ដល់ប្រជាពលរដ្ឋត្រូវមានការភ្ញាក់រលឹកកុំប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់ និងត្រូវចូលរួមគោរពច្បាប់ កុំបន្ថែមបន្ទុកទៅដល់អាជ្ញាធរ មន្រ្តីជំនាញ កងកម្លាំង និងរាជរដ្ឋាភិបាល។

ឯកឧត្តមអភិបាលខេត្តលើកទឹកចិត្តដល់កងកម្លាំងត្រូវបន្តអនុវត្តវិធានការច្បាប់ដោយតឹងរ៉ឹងកុំលើកលែងចំពោះអ្នកប្រព្រឹត្តបទល្មើសនេសាទខុសច្បាប់ ខណៈអ្នកប្រព្រឹត្តបទល្មើសនេសាទនៅតែបន្តកើតមាន។

ឯកឧត្តម បានសម្ដែងការកោតសរសើរដល់កងកម្លាំង អាជ្ញាធរ និងមន្រ្តីជំនាញពាក់ព័ន្ធទាំងអស់ដែលបានយកអស់កម្លាំងកាយចិត្តក្នុងការទប់ស្កាត់ និងបង្រ្កាបបទល្មើសនេសាទ។

ឯកឧត្តម បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋត្រូវចូលរួមថែរក្សាការពារ និងកុំទន្រ្ទានកាន់កាប់ដីព្រៃលិចទឹកតំបន់បី និងដីសហគមន៍ដែលរាជរដ្ឋាភិបាលបានសម្រេចកាត់ឆ្វៀលវាស់វែងរួចរាល់អស់ហើយព្រមទាំងចូលរួមជាមួយអាជ្ញាធរមូលដ្ឋានលុបបំបាត់គ្រឿងញៀន និងក្មេងទំនើងដើម្បីធ្វើឱ្យភូមិ ឃុំ មានសុវត្ថិភាព៕

ព័ត៌មានគួរចាប់អារម្មណ៍

ឧកញ៉ា ឡេង សុខគា ដឹកនាំប្រតិភូសភាពាណិជ្ជកម្មកម្ពុជា ទស្សនា និងស្វែងយល់ពីបច្ចេកវិទ្យាកែច្នៃ និងវេចខ្ចប់នៃបណ្តាក្រុមហ៊ុនមួយចំនួន ដែលបានកំពុងដាក់តាំងបង្ហាញក្នុងកម្មវិធីពិព័រណ៍អន្តរជាតិក្រុងហូជីមីញ ()

ព័ត៌មានគួរចាប់អារម្មណ៍

ព្រឹកនេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ទទួលជួបលោកជំទាវ Zou Jiayi ប្រធាន និងជាប្រធានក្រុមប្រឹក្សាភិបាល នៃធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB) ()

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្ត្រីទេសចរណ៍៖ វិស័យទេសចរណ៍ គឺខ្វះព័ត៌មានមិនបានជាដាច់ខាត ()

ព័ត៌មានគួរចាប់អារម្មណ៍

កម្ពុជាបណ្ដេញជនបរទេសខុសច្បាប់ជាង ១,៥០០នាក់ បន្ថែមទៀតចេញពីកម្ពុជា ពាក់ព័ន្ធករណីឆបោកអនឡាញ ()

ព័ត៌មានគួរចាប់អារម្មណ៍

ព្រឹកនេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ទទួលជួបលោកស្រី Rabab Fatima អគ្គលេខាធិការរង អង្គការសហប្រជាជាតិ និងជាតំណាងជាន់ខ្ពស់សម្រាប់ប្រទេសអភិវឌ្ឍន៍តិចតួច ប្រទេសកំពុងអភិវឌ្ឍន៍ គ្មានព្រំដែនជាប់សមុទ្រ និងប្រទេសដីកោះកំពុងអភិវឌ្ឍន៍តូច ()

វីដែអូ