បាត់ដំបង៖ ឆ្លើយតបតាមសំណើររបស់អនុសាខាកាកបាទក្រហមកម្ពុជា ស្រុកឯកភ្នំ នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តម សុខ លូ អភិបាលខេត្ត និងជាប្រធានកណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង ព្រមទាំងវត្តមានចូលរួម ពីគណៈកម្មាធិការសាខា អនុសាខា មន្ត្រីប្រតិបត្តិសាខា-អនុសាខា អ្នកស្ម័គ្រចិត្ត ជាច្រើននាក់បានអញ្ជើញចុះសួរសុខទុក្ខ និងចែកអំណោយមនុស្សធម៌ ដើម្បីជួយសម្រាលការលំបាកជូនប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះ ចំនួន១៦៤គ្រួសារ ក្នុងនោះមានគ្រួសារទីទ័លក្រ ចាស់ជរា ជនមានពិការភាពចំនួន ១៥០គ្រួសារ និងគ្រួសារងគ្រោះដោយខ្យល់កន្រ្តាក់ចំនួន ១៤គ្រួសារ មកពីឃុំចំនួន២ លើបឹងទន្លេសាប ឃុំកោះជីង ១១៤គ្រួសារ ឃុំព្រៃចាស់ចំនួន ៥០គ្រួសារ ក្នុងស្រុកឯកភ្នំ។ ពិធីនេះប្រារព្វធ្វើនៅបរិវេណ «វត្តអន្លង់តាអ៊ួរ »ឃុំកោះជីវាំង ស្រុកឯកភ្នំ ខេត្តបាត់ដំបង។មានមតិសំណេះសំណាលនាឱកាសនោះ ឯកឧត្តម សុខ លូ បាននាំនូវព្រះរាជបណ្តាំព្រះករុណា ព្រះមហាក្សត្រ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ព្រះប្រធានកិត្តិយស និងការផ្តាំផ្ញើសួរសុខទុក្ខពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលតែងតែគិតគូរពីជីវភាព និងការរស់នៅរបស់ប្រជាពលរដ្ឋគ្រប់កាលទេសៈ ជាក់ស្តែងដូចជាពេលនេះជាដើម គឺផ្តល់ជូនប្រជាពលរដ្ឋដែលត្រូវការឲ្យជួយជាចាំបាច់ដោយផ្តោតលើមុខសញ្ញាអាទិភាពមានជីវភាពខ្វះខាតបំផុតដូចជា ចាស់ជរាគ្មានទីពឹង ស្ត្រីម៉េម៉ាយមានកូនច្រើនក្នុងបន្ទុក កុមារកំព្រា ជនមានពិការភាព និងអ្នកផ្ទុកមេរោគអេដស៍ និងរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗ ។ ល។ឯកឧត្តមអភិបាលខេត្តបាន អំពាវនាវ និងក្រើនរំលឹកដល់គ្រួសារប្រជាពលរដ្ឋទាំងអស់ មិនត្រូវនេសាទដោយខុសច្បាប់ ដូចជាប្រើប្រស់ឧបករណ៍ឆក់ ឧបករណ៍ស្បៃមុង និងការប្រើសារធាតុពុល ដើម្បីនេសាទឡើយ និងជៀសវៀងការបំផ្លាញព្រៃលិចទឹកនៅគ្រប់ទីកន្លែង និងចូលរួមជាមួយអាជ្ញាធរមូលដ្ឋានលុបបំបាត់គ្រឿងញៀន ក្មេងទំនើងនៅក្នុងភូមិដែលខ្លួនរស់នៅ ដើម្បីភូមិ ឃុំ-សង្កាត់ មានសុវត្ថិភាព។ជាមួយគ្នានោះ ឯកឧត្តមអភិបាលខេត្ត ក៏បានក្រើនរំលឹក ដល់មន្រ្តីជំនាញ អាជ្ញាធរមូលដ្ឋាន ត្រូវចាត់វិធានការឱ្យបានម៉ឺងម៉ាត់បន្ថែមទៀត ចំពោះជនល្មើស បំផ្លាញព្រៃលិចទឹកនៅគ្រប់ទីកន្លែង និងកិច្ចការពារកន្លែងអភិរក្សជលផល ដោយបន្តការងារ បង្ក្រាបបទល្មើសជលផលជាប្រចាំ ពោលគឺត្រូវចាត់វិធានការគ្រប់បែបយ៉ាង ដោយផ្តោតសំខាន់ ទៅលើបទល្មើសដែលបំផ្លិចបំផ្លាញខ្លាំង ដូចជាឧបករណ៍ឆក់ ឧបករណ៍ស្បៃមុង និងការប្រើសារធាតុពុល ដើម្បីនេសាទជាដើម។សូមបញ្ជាក់ថា អំណោយមនុស្សធម៌ផ្តល់ជូននាពេលនេះក្នុងមួយគ្រួសារទទួលបាន៖ អង្ករ មី ត្រីខ ទឹកបរិសុទ្ធ ទឹកត្រី ទឹកស៊ីអ៊ីវ ដោយឡែកគ្រួសាររងគ្រោះដោយខ្យល់កន្រ្តាក់ចំនួន ១៤គ្រួសារ ក្នុង១គ្រួសារបន្ថែម ឃីត១កញ្ចប់ និងថវិកាចំនួន ១០ម៉ឺនរៀលផងដែរ៕
ព័ត៌មានគួរចាប់អារម្មណ៍
ឧកញ៉ា ឡេង សុខគា ដឹកនាំប្រតិភូសភាពាណិជ្ជកម្មកម្ពុជា ទស្សនា និងស្វែងយល់ពីបច្ចេកវិទ្យាកែច្នៃ និងវេចខ្ចប់នៃបណ្តាក្រុមហ៊ុនមួយចំនួន ដែលបានកំពុងដាក់តាំងបង្ហាញក្នុងកម្មវិធីពិព័រណ៍អន្តរជាតិក្រុងហូជីមីញ ()
ព្រឹកនេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ទទួលជួបលោកជំទាវ Zou Jiayi ប្រធាន និងជាប្រធានក្រុមប្រឹក្សាភិបាល នៃធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB) ()
រដ្ឋមន្ត្រីទេសចរណ៍៖ វិស័យទេសចរណ៍ គឺខ្វះព័ត៌មានមិនបានជាដាច់ខាត ()
កម្ពុជាបណ្ដេញជនបរទេសខុសច្បាប់ជាង ១,៥០០នាក់ បន្ថែមទៀតចេញពីកម្ពុជា ពាក់ព័ន្ធករណីឆបោកអនឡាញ ()
ព្រឹកនេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ទទួលជួបលោកស្រី Rabab Fatima អគ្គលេខាធិការរង អង្គការសហប្រជាជាតិ និងជាតំណាងជាន់ខ្ពស់សម្រាប់ប្រទេសអភិវឌ្ឍន៍តិចតួច ប្រទេសកំពុងអភិវឌ្ឍន៍ គ្មានព្រំដែនជាប់សមុទ្រ និងប្រទេសដីកោះកំពុងអភិវឌ្ឍន៍តូច ()
វីដែអូ