ថ្ងៃអាទិត្យ ទី២៦ ខែកក្កដា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
កម្ពុជា និងកូរ៉េ ឯកភាពគ្នាបន្តជំរុញបង្កើនទំនាក់ទំនង កិច្ចសហប្រតិបត្តិការដែលមានស្រាប់ ឱ្យកាន់តែជិតស្និទ និងស៊ីជម្រៅ ប្រកបដោយការជឿទុកចិត្តគ្នាទៅវិញទៅមក
Fri,17 October 2025 (Time 01:50 PM)
ដោយ ៖ (ចំនួនអ្នកអាន: 100នាក់)

ភ្នំពេញ៖ ដោយទទួលបានគោលការណ៍អនុញ្ញាតដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃសុក្រ ទី១៧ ខែតុលា ឆ្នាំ២០២៥នេះ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ លោក ប៉ាក ស៊ុងជូ (Park Sung Ju) អគ្គស្នងការរងនគរបាលកូរ៉េ ទទួលបន្ទុកការងារស៊ើបអង្កេត នៅទីស្តីការក្រសួងមហាផ្ទៃ។

នៅក្នុងជំនួបនេះ ភាគីទាំងពីរបានពិភាក្សាផ្លាស់ប្ដូរយោបល់​ អំពីការបង្កើនទំនាក់ទំនងលើកកម្ពស់កិច្ចសហប្រតិបត្តិការ រវាងកម្លាំងនគរបាលជាតិកម្ពុជា និងទីភ្នាក់ងារនគរបាលជាតិកូរ៉េលើវិស័យទប់ស្កាត់​ និងប្រយុទ្ធប្រឆាំងបទល្មើសឆ្លងដែន រួមមាន​ អំពើឆបោកតាមប្រព័ន្ធអនឡាញដែលកំពុងតែមានកំណើននៅក្នុងតំបន់ និងសកលលោក។

ក្នុងឱកាសនោះដែរ លោក ប៉ាក ស៊ុងជូ (Park Sung Ju) អគ្គស្នងការរងនគរបាលកូរ៉េ បានទទួលស្គាល់អំពីកិច្ចខិតខំប្រឹងប្រែង និងការប្តេជ្ញាចិត្តរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ ក្នុងប្រយុទ្ធប្រឆាំងបទល្មើសឆបោកគ្រប់ប្រភេទ តាមរយៈការស្រាវជ្រាវ ស៊ើបអង្កេត និងស្វែងរកមុខសញ្ញារត់គេចខ្លួន និងឈានទៅដល់ការចាប់ខ្លួន បំពេញនីតិវិធីប្រគល់ជូនភាគីកូរ៉េបានជាច្រេីនករណីនាពេលកន្លងមក។

នៅក្នុងជំនួបនេះ ភាគីទាំងពីរបានឯកភាពគ្នាបន្តជំរុញបង្កើនទំនាក់ទំនង កិច្ចសហប្រតិបត្តិការដែលមានស្រាប់ ឱ្យកាន់តែជិតស្និទ និងស៊ីជម្រៅ ប្រកបដោយការជឿទុកចិត្តគ្នាទៅវិញទៅមក និងធ្វើការទប់ស្កាត់នូវរាល់ការផ្សព្វផ្សាយព័ត៌មានមិនពិតធ្វើអោយប៉ះពាល់ដល់ទំនាក់ទំនងកិច្ចសហប្រតិបត្តិការ ដែលភាគីទាំងពីអនុវត្តបានយ៉ាងល្អប្រសើរនាពេលកន្លងមក ៕

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()

វីដែអូ