អង្គភាពសារព័ត៌មាន និងបណ្តាញសង្គមបានធ្វើការចុះផ្សាយដូចនេះថា៖បទល្មើសនេសាទខុសច្បាប់កំពុងតែរីកដុះដូចផ្សិតស្ថិតក្នុងស្រុកអង្គរបុរី ស្រុកបុរីជលសា និងស្រុកកោះអណ្ដែត ខេត្តតាកែវ មិនមានការបង្ក្រាប់ឡើយ ដោយមានមន្ត្រីកងរាជអាវុធហត្ថម្នាក់ជាអ្នករត់ការកាងបទល្មើស! ករណីបទល្មើសនេសាទនៅក្នុងភូមិសាស្ត្រ ស្រុកអង្គរបុរី ស្រុកបុរីជលសារ និងស្រុកកោះអណ្ដែត ខេត្តតាកែវ ក្រោមការគ្រប់គ្រងបែងចែកផលប្រយោជន៍ពីសំណាក់លោកមន្ត្រីប៉េអឹម(PM)ម្នាក់ជាអ្នកសម្របសម្រួលរត់ការ ចាប់អនុវត្តការងារនៃបទល្មើសនេសាទ និងបើកដៃអោយជនជាតិវៀតណាម ចាប់ផ្ដើមចូលមកនេសាទនៅក្នុងទឹកដីខ្មែរដែលស្ថិតក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។មន្ត្រីកងរាជអាវុធហត្ថខេត្តតាកែវរូបនេះ ទោះបីជាមានការផ្លាស់ប្ដូរអភិបាលខេត្តច្រើនជំនាន់ក្តី ក៏មិនហ៊ានធ្វើលោកមន្ត្រីនោះបានឡើយ និងយកបទល្មើសនេសាទនៅក្នុងទឹកដីខេត្តតាកែវ មួយនេះ ស្ថិតក្រោមកណ្ដាប់ដៃបែងចែកផល ប្រយោជន៍ ពីសំណាក់មន្ត្រីកងរាជអាវុធហត្ថម្នាក់នេះដដែរ។ស្របពេលនេះដែរក៏មានប្រជានេសាទខ្នាតតូចតាចសម្រាប់គ្រួសារ បានផ្តល់ដំណឹងស្រដៀង នឹងអត្ថបទព័ត៌មានរបស់អង្គភាពផ្សេងៗធ្វើកាចុះផ្សាយនេះដែរថា ពួកគាត់ជាអ្នកនេសាទគ្រួសារពិបាកក្នុងការនេសាទណាស់ ព្រោះមានមន្ត្រីប៉េអឹម(PM)ម្នាក់មានការសម្របសម្រួលអោយបទល្មើសធំដាក់ព្រួល (ឡុក)រាប់រយម៉ែត្រក្នុងមួយខ្សែៗរបស់ជនជាតិវៀតណាម។បងប្អូនប្រជានេសាទតូចតាច និងប្រជាពលរដ្ឋរស់នៅក្នុងស្រុកអង្គរបុរីស្រុកបុរីជលសា និងស្រុកកោះអណ្ដែត ខេត្តតាកែវ បានស្នើសុំឯកឧត្តម វ៉ី សំណាង អភិបាលនៃគណ:អភិបាលខេត្ត តាកែវ លោក ឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្តតាកែវ និងលោក ញ៉ិប ស្រ៊ន ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទ ខេត្តតាកែវ សូមមេត្តាចាត់វិធានការទប់ស្កាត់ និងបង្ក្រាបបទល្មើសនេសាទរបស់ជនជាតិវៀតណាមលួចចូលមកនេសាទនៅក្នុងទឹកដីខ្មែរដែលជាកក្តាល្មើសច្បាប់ យ៉ាងធ្ងន់ធ្ងរ បើនៅបណ្ដែតបណ្ដោយទៀត និងធ្វើអោយបាត់បង់អស់នៅជីវៈចម្រុះនៃមច្ឆាជាតិអស់ជាក់ជាមិនខាន។ជាពិសេសប្រជាពលរដ្ឋគោរពស្នើសុំដល់ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សូមមេត្តាចាត់កម្លាំងជម្នាញចុះពិនិត្យស៊ើបអង្កេតស្រាវជ្រាវ និងទប់ស្កាត់ បទល្មើសនេសាទ ដែលបានរៀបរាប់ខាងលើ មិនគួរមន្ត្រីក្នុងមូលដ្ឋានបណ្តែតបណ្តោយ អោយជនអន្តោប្រវេសន៍ ជនជាតិវៀតណាម មកទន្ទានលូចចូលមកនេសាទខុសច្បាប់ នៅលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ដោយក្តីអនុគ្រោះ។អង្គភាពសារព័ត៌មានយេីងខ្ញុំ គ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំង ពីទិដ្ឋភាពសង្គម ផ្សាយចេញនូវ កាអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាលជូនប្រជាពលរដ្ឋបានដឹង នឹងពីសុខទុក្ខរបស់ប្រពលរដ្ឋឱ្យថ្នាក់ដឹកនាំលោកបានជ្រាបតែប៉ុណ្ណោះ ស្របតាមក្រមសីលធម៌ វិជ្ជាជីវៈសារព័ត៌មាន ពុំបានមូលបង្កាច់បង្ខូចកេរ្ដិ៍ឈ្មោះ និងសេចក្ដីថ្លៃថ្នូរ មន្ត្រីជំនាញពាក់ព័ន្ធណាមួយនោះឡើយ។ជុំវិញការចុះផ្សាយខាងលើនេះ អង្គភាពសារព័ត៌មានយើងខ្ញុំ នឹងរងចាំទទួលការបកស្រាយបំភ្លឺ ពីមន្ត្រី ស្ថាប័នពាក់ព័ន្ធរៀងរាល់ម៉ោងធ្វើការ តាមច្បាប់ស្តីពីរបបអ្នកសារព័ត៌មាននៅកម្ពុជា គឺឲ្យមានភាពសុក្រឹត្យនិងយុត្តិធម៌ សូមអរគុណ! ៕
ព័ត៌មានគួរចាប់អារម្មណ៍
ឧកញ៉ា ឡេង សុខគា ដឹកនាំប្រតិភូសភាពាណិជ្ជកម្មកម្ពុជា ទស្សនា និងស្វែងយល់ពីបច្ចេកវិទ្យាកែច្នៃ និងវេចខ្ចប់នៃបណ្តាក្រុមហ៊ុនមួយចំនួន ដែលបានកំពុងដាក់តាំងបង្ហាញក្នុងកម្មវិធីពិព័រណ៍អន្តរជាតិក្រុងហូជីមីញ ()
ព្រឹកនេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ទទួលជួបលោកជំទាវ Zou Jiayi ប្រធាន និងជាប្រធានក្រុមប្រឹក្សាភិបាល នៃធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB) ()
រដ្ឋមន្ត្រីទេសចរណ៍៖ វិស័យទេសចរណ៍ គឺខ្វះព័ត៌មានមិនបានជាដាច់ខាត ()
កម្ពុជាបណ្ដេញជនបរទេសខុសច្បាប់ជាង ១,៥០០នាក់ បន្ថែមទៀតចេញពីកម្ពុជា ពាក់ព័ន្ធករណីឆបោកអនឡាញ ()
ព្រឹកនេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ទទួលជួបលោកស្រី Rabab Fatima អគ្គលេខាធិការរង អង្គការសហប្រជាជាតិ និងជាតំណាងជាន់ខ្ពស់សម្រាប់ប្រទេសអភិវឌ្ឍន៍តិចតួច ប្រទេសកំពុងអភិវឌ្ឍន៍ គ្មានព្រំដែនជាប់សមុទ្រ និងប្រទេសដីកោះកំពុងអភិវឌ្ឍន៍តូច ()
វីដែអូ