ថ្ងៃអង្គារ៍ ទី២១ ខែតុលា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
សម្តេច ឃួន សុដារី ដឹកនាំគណៈប្រតិភូរដ្ឋសភា និវត្តន៍មកកាន់មាតុប្រទេសវិញ ក្រោយបញ្ចប់ការចូលរួមកិច្ចប្រជុំថ្នាក់ដឹកនាំពិភពលោកស្តីពីស្រ្តី នៅទីក្រុងប៉េកំាង ប្រទេសចិន
Thu,16 October 2025 (Time 10:49 AM)
ដោយ ៖ (ចំនួនអ្នកអាន: 26នាក់)

ភ្នំពេញ៖ នារសៀលថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៥នេះ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភា និវត្តន៍មកដល់មាតុប្រទេសវិញ ក្រោយពីបានបញ្ចប់បេសកកម្មការទូតសភា ក្នុងការចូលរួមកិច្ចប្រជុំថ្នាក់ដឹកនាំពិភពលោក ស្តីពីស្រ្តី នៅទីក្រុងប៉េកំាង សាធារណរដ្ឋប្រជាមានិតចិន ប្រកបកដោយលទ្ធផលជាទីមោទនៈ នៅក្នុងការស្វែងរកផលប្រយោជន៍ជូនប្រជាពលរដ្ឋពិសេសស្រ្តីនិងកុមារី ក៏ដូចជាប្រទេសជាតិទំាងមូល។

កិច្ចប្រជុំថ្នាក់ដឹកនាំពិភពលោកស្តីពីស្រ្តី ក្រោមមូលបទ “អនាគតរួមគ្នា៖ ដំណើរការថ្មីហើយលឿន ដើម្បីការអភិវឌ្ឍ លើគ្រប់វិស័យសម្រាប់ស្រ្តី ចាប់ពីថ្ងៃទី១២ ដល់ទី១៤ ខែតុលា ឆ្នាំ២០២៥។ ពិធីបើកកិច្ចប្រជុំនេះ បានប្រារព្ធធ្វើឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តម ស៊ី ជីនពីង (Xi Jinping) ប្រធានាធិបតី ប្រទេសចិន ដោយវត្តមានចូលរួមពីថ្នាក់ដឹកនាំស្ថាប័ននីតិប្បញ្ញត្តិ នីតិប្រតិបត្តិ ភ្នាក់ងារអង្គការសហប្រជាតិ ដៃគូអភិវឌ្ឍន៍ និងអង្គការអន្តរជាតិពាក់ព័ន្ធ សរុបប្រមាណជាង៨០០នាក់ មកពីប្រទេសជាង១០០ ពីទ្វីបទាំង៥ នៃពិភពលោក។

សម្តេចរដ្ឋសភាធិបតីបានចូលរួមកិច្ចប្រជុំដ៏មានសារៈសំខាន់នេះ ដោយបានចែករំលែកទស្សនទានដ៏មានតម្លៃតាមរយៈសន្ទរកថាជូនដល់កិច្ចប្រជុំ ដោយបានបង្ហាញពីការរីកចម្រើននិងការយកចិត្តទុកដាក់យ៉ាងមុតមាំរបស់រាជរដ្ឋាភិបាលនៅក្នុងការលើកកម្ពស់សមភាពយេនឌ័រនៅកម្ពុជាតំាងពីថ្ងៃ៧មករាឆ្នាំ១៩៧៩ ពិជាពិសេសពីអាណត្តិទី១ដល់អាណត្តី៦ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ដែលបានចាត់ទុកស្រ្តីជាឆ្អឹងខ្នងសង្គមនិងសេដ្ឋកិច្ច។ សមិទ្ធផលទាំងនេះត្រូវបានបន្តអនុវត្ត និងលើកកម្ពស់បន្ថែមទៀតដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បច្ចុប្បន្ន តាមរយៈយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ បានសង្កត់ធ្ងន់លើ ចក្ខុវិស័យការកសាងសង្គម ដែលមានអរិយធម៌ ប្រកបដោយសីលធម៌ សមធម៌ និងបរិយាបន្ន។

សម្តេចរដ្ឋសភាធិបតី បានបង្ហាញពីវឌ្ឍនភាពក្នុងការអនុវត្តសេចក្តីថ្លែងការណ៍ ទីក្រុងប៉េកាំង តាមរយៈការបង្កើត “អភិក្រមរដ្ឋាភិបាលទាំងមូល” និង “អភិក្រមប្រព័ន្ធជវភាពតួអង្គតែមួយ” ដោយបានសង្កត់ធ្ងន់ថា “ស្រ្តី គឺជាឆ្អឹងខ្នងនៃសេដ្ឋកិច្ច និងសង្គម”។ ក្នុងរយៈពេលកន្លងមកនេះ កម្ពុជា សម្រេចបាននូវវឌ្ឍភាពជាច្រើនគួរជាទីមោទនៈក្នុងការលើកកម្ពស់សមភាពយេនឌ័រ រួមមាន៖ ១). ស្រ្តីជាមន្ត្រីរាជការមានប្រមាណ ៤២ភាគរយ ក្នុងនោះ ២៨ភាគរយមានមុខតំណែងជាអ្នកដឹកនាំ និងស្រ្តីជាច្រើនបានក្លាយជាអ្នកដឹកនាំក្នុងការអភិវឌ្ឍសហគ្រិន និងសហគមន៍, ២). ស្រ្តីកម្ពុជាប្រមាណជិត៩០០នាក់បានបំពេញបេសកកម្មថែរក្សាសន្តិភាព ក្រោមឆ័ត្រនៃអង្គការសហប្រជាជាតិ, ៣). សមភាពយេនឌ័រក្នុងវិស័យអប់រំត្រូវបានលើកកម្ពស់រហូតដល់ថ្នាក់ឧត្តមសិក្សា, ៤). អត្រាមរណភាពមាតាបានធ្លាក់ចុះពី ៤៣៧ ក្នុង ១០០.០០០កំណើតរស់ ក្នុងឆ្នាំ២០០០ មកនៅត្រឹម ១៥៤ ក្នុងឆ្នាំ២០២២ និង៦). អំពើហិង្សាក្នុងគ្រួសារបានធ្លាក់ចុះពី ២៩ភាគរយ ក្នុងឆ្នាំ២០១៤ មកនៅត្រឹម ១៤ភាគរយ ក្នុងឆ្នាំ២០២១។

ឆ្លៀតនៅក្នុងឱកាសដ៏មមាញឹក អំឡុងពេលស្នាក់នៅទីក្រុងប៉េកំាងនេះ សម្តេចប្រធានរដ្ឋសភា បានជួបពិភាក្សាការងារដាច់ដោយឡែកៗ ជាមួយថ្នាក់ដឹកនាំ ប្រធានគណៈប្រតិភូ មួយចំនួនទៀត មានដូចជា ឯកឧត្តម ចាវ ឡឹជី (Zhao Leji) ប្រធានគណៈកម្មាធិការអចិន្រ្តៃយ៍ នៃសភាតំណាងប្រជាជនចិន លោកស្រី គ្រីស្ទីន អារ៉ាប់ នាយកប្រចាំតំបន់របស់អង្គការសហប្រជាជាតិសម្រាប់ស្រ្តី (UN Women) ប្រចាំតំបន់អាស៊ី និងប៉ាស៊ីហ្វិក ជាដើម ក្នុងការពង្រឹងព្រីកចំណងមិត្តភាព កិច្ចសហប្រតិបត្តិការទំាងក្របខណ្ឌទ្វេភាគីនិងពហុភាគី ដើម្បីពង្រឹងពង្រីក ទំនាក់ទំនងរដ្ឋសភានិងរដ្ឋសភា ពលរដ្ឋនិងពលរដ្ឋ ចូលរួមចំណែកលើកម្ពស់វិស័យពាណិជ្ជកម្ម សេដ្ឋកិច្ច ទេសចរណ៍ អប់រំ ជាដើម ៕

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តមរដ្ឋមន្រ្តី សុខ សូកេន ដឹកនាំកិច្ចប្រជុំប្រចាំសប្ដាហ៍ ដើម្បីត្រួតពិនិត្យ និងតាមដានវឌ្ឍនភាពការងារអនុក្រុមការងារទាំងបី និងលេខាធិការដ្ឋានរបស់ក្រុមការងារតាមដាន និងត្រួតពិនិត្យការអនុវត្តយុទ្ធសាស្រ្ត «ព៤ជ៤» របស់ក្រសួងអធិការកិច្ច ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដឹកនាំគណៈប្រតិភូអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអង្គការកិច្ចសហប្រតិបត្តិការសៀងហៃបូក នៅទីក្រុងធានជីន ប្រទេសចិន ()

ព័ត៌មានគួរចាប់អារម្មណ៍

ឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ ដឹកនាំកិច្ចប្រជុំលើកទី៤ នៃក្រុមប្រឹក្សាភិបាលបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា ដើម្បីពិនិត្យ និងពិភាក្សាលើលទ្ធផលនៃកិច្ចដំណើរការរបស់ ប.ភ.យ.ក. និងលក្ខណវិនិច្ឆ័យនិងលក្ខណសម្បត្តិសម្រាប់ជ្រើសរើសគ្រូបង្រៀននៃ ប.ភ.យ.ក. និងអនុម័តលើបញ្ជីឈ្មោះបេក្ខជន វិញ្ញាសា និងកាលបរិច្ឆេទនៃការប្រឡងប្រជែងជ្រើសរើសសិស្សវិជ្ជាជីវៈតុលាការ និងវិជ្ជាជីវៈច្បាប់ ក៏ដូចជាអនុម័តលើបទបញ្ជាផ្ទៃក្នុងសម្រាប់ក្រុមប្រឹក្សាភិបាលនៃ ប.ភ.យ.ក. ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចាត់ឱ្យឯកឧត្តម​ គីម​ រិទ្ធី​ ចុះសួរសុខទុក្ខ និងផ្តល់អំណោយមនុស្សធម៌ជូនភរិយា និងក្រុមគ្រួសាររបស់វីរៈយុទ្ធជន ៥រូប រស់នៅខេត្តព្រះវិហារ ដែលត្រូវបានចាប់ខ្លួនក្រោយបទឈប់បាញ់ចូលជាធរមាន ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់ឱ្យឯកឧត្តម មាន ចាន់យ៉ាដា ចុះសួរសុខទុក្ខ និងផ្តល់អំណោយមនុស្សធម៌ជូនម្តាយបង្កេីត និងក្រុមគ្រួសាររបស់វីរៈយុទ្ធជន ១រូប រស់នៅខេត្តឧត្តរមានជ័យ ដែលត្រូវបានចាប់ខ្លួនក្រោយបទឈប់បាញ់ចូលជាធរមាន ()

វីដែអូ