ភ្នំពេញ៖ ឯកឧត្តម ខូយ រីដា អភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់ នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៥ បានចុះត្រួតពិនិត្យវឌ្ឍនភាព ការសាងសង់ អគារពហុព្យាបាល និងសង្គ្រោះបន្ទាន់ នៃមន្ទីរពេទ្យបង្អែកពោធិ៍សាត់ ដែលបាននឹងកំពុងដំណើរការសាងសង់យ៉ាងមមាញឹក បានប្រមាណជា ១៨ភាគរយហើយ សម្រាប់បម្រើជាគុណប្រយោជន៍ ជួយលើកកម្ពស់ដល់វិស័យសុខភាពសាធារណៈ ឱ្យកាន់តែប្រសើរឡើង។សូមរំលឹកផងដែរថា គម្រោងសាងសង់អគារពហុព្យាបាល និងសង្គ្រោះបន្ទាន់ នៃមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់ មានទំហំ ៥៤ម៉ែត្រ X ២២ម៉ែត្រ និងកម្ពស់៥ជាន់ គឺជាគំនិតផ្តួចផ្តើមឡើងដោយ ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល និងជាប្រធានក្រុមការងារាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានខេត្ត, ឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ និងព្រះតេជគុណ ឥន្ទរោ នៅ សុគន្ធថៃ ហៅលោកតាហួ ព្រះចៅអធិការវត្តហង្សាបីតិ។បច្ចុប្បន្នគម្រោងនេះ បាននឹងកំពុងដំណើរការសាងសង់យ៉ាងមមាញឹក បានប្រមាណជា១៨ភាគរយហើយ ដែលត្រូវការកម្លាំងសាមគ្គីរបស់សប្បុរសជនទាំងក្នុង និងក្រៅខេត្ត ព្រមទាំងសប្បុរសជនក្រៅប្រទេស បន្តចូលរួមចំណែកបរិច្ចាគធនធានហិរញ្ញវត្ថុ ដើម្បីសម្រេចបានជោគជ័យ។នៅពេលគម្រោងនេះលេចចេញជារូបរាងឡើង អគារមួយខ្នងនេះ នឹងបានចូលរួមចំណែក ក្នុងការបម្រើសេវាជូនប្រជាពលរដ្ឋ ឱ្យមានភាពងាយស្រួល ប្រកបដោយប្រសិទ្ធភាពខ្ពស់ និងលើកកម្ពស់សុខុមាលភាពប្រជាពលរដ្ឋ តាមរយៈការកាត់បន្ថយការធ្វើដំណើរ និងចំណាយផ្សេងៗ ក្នុងការទៅរកសេវាព្យាបាលនៅក្រៅខេត្ត ដូចជាទីក្រុងភ្នំពេញជាដើម ដែលកត្តាទាំងនេះ បានជួយលើកកម្ពស់សេដ្ឋកិច្ចជាតិ ព្រមទាំងជួយកាត់បន្ថយនូវភាពក្រីក្រ ជាផ្នែកមួយសំខាន់ ក្នុងការអភិវឌ្ឍន៍ប្រទេសជាតិ ស្របតាមគោលនយោបាយ របស់រាជរដ្ឋាភិបាល ៕
ព័ត៌មានគួរចាប់អារម្មណ៍
សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()
សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()
សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()
អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()
សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()
វីដែអូ