ថ្ងៃច័ន្ទ ទី២៧ ខែកក្កដា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
ឧត្តមសេនីយ៍ទោ ហួត សុធី ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយខ្លឹមសារសិក្ខាសាលាផ្លាស់ប្តូរបទពិសោធន៍ការងារប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Scam Online
Tue,14 October 2025 (Time 05:46 PM)
ដោយ ៖ (ចំនួនអ្នកអាន: 96នាក់)

ភ្នំពេញ៖ នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៥ ដោយអនុវត្តតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្ដម នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ, លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានអញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយខ្លឹមសារសិក្ខាសាលាផ្លាស់ប្តូរបទពិសោធន៍ការងារប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Scam Online។

ដោយបានការចូលរួមពី លោក-លោកស្រី ស្នងការរងទាំងអស់ លោកនាយការិយាល័យទាំង៣៣ លោកអធិការនគរបាលក្រុង-ស្រុកទាំង១៣ លោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង១០០ និងលោកនាយប៉ុស្តិ៍គោលដៅការពារបេតិកភណ្ឌទាំង៦ផងដែរ។

ក្នុងកិច្ចប្រជុំនោះដែរ លោកឧត្តមសេនីយ៍ត្រី តូច សុគន្ធ ស្នងការរងទទួលផែនការងារអន្តោប្រវេសន៍ បានផ្សព្វផ្សាយពន្យល់ណែនាំ តើអ្វីទៅជាអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ឬហៅថា Scam Online និងលើកឡើងនូវបទពិសោធន៍ការងារដែលអនុវត្តន៍បាននាពេលកន្លងមក។

បន្ថែមលើនោះផងដែរ លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្ត បានមានប្រសាសន៍ ពាក់ព័ន្ធពីការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដែលបច្ចុប្បន្ននេះវាបានកើតមានឡើងនៅតាមបណ្ដាប្រទេសជាច្រើននៅក្នុងពិភពលោក ហើយក៏បានកើតមានជាយូរមកហើយដែរ។

លោកឧត្តមសេនីយ៍ទោ ស្នងការ បានបន្ដថា នៅក្នុងពិភពលោកនេះ មិនទាន់មានប្រទេសណាមួយដែលអាចចាត់វិធានការបង្ការទប់ស្កាត់បទល្មើសប្រភេទនេះ ដោយខ្លួនឯងបានទាំងស្រុងនោះទេ ក្នុងនោះក៏មានព្រះរាជាណាចក្រកម្ពុជារបស់យើងផងដែរ ដែលកំពុងប្រើប្រាស់គ្រប់មធ្យោបាយដើម្បីទប់ស្កាត់បទល្មើសប្រភេទនេះ។ ដូចនេះថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ទាំងអស់ ជាពិសេសប៉ុស្តិ៍នគរបាលរដ្ឋបាល ត្រូវបន្តការផ្សព្វផ្សាយនេះដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ឱ្យបានយល់ដឹងពីការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះ ដើម្បីកាត់បន្ថយហានិភ័យដែលអាចនឹងកើតមានឡើងក្នុងរូបភាពណាមួយ ៕

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()

វីដែអូ