ថ្ងៃអាទិត្យ ទី៣១ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យ និងពិភាក្សាការងារលើការកែសម្រួលសៀវភៅណែនាំ ស្តីពីការអនុវត្តគម្រោងមូលនិធិឃុំ សង្កាត់
Tue,14 October 2025 (Time 03:20 PM)
ដោយ ៖ (ចំនួនអ្នកអាន: 54នាក់)

ភ្នំពេញ៖ នៅទីស្តីការក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃអង្គារ ទី១៤ ខែតុលា ឆ្នាំ២០២៥នេះ ឯកឧត្តម សួស ប្រាថ្នា អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំពិនិត្យ និងពិភាក្សាការងារលើការកែសម្រួលសៀវភៅណែនាំស្តីពីការអនុវត្តគម្រោងមូលនិធិឃុំ សង្កាត់ ដោយមានការចូលរួមពីលោកអគ្គនាយករង លោកស្រី ប្រធាន អនុប្រធាននាយកដ្ឋាន ប្រធាន អនុប្រធានការិយាល័យចំណុះអគ្គនាយកដ្ឋានរដ្ឋបាល តំណាងលេខាធិការដ្ឋាន គ.ជ.អ.ប. ទីប្រឹក្សា និងតំណាងអង្គការតម្លាភាពកម្ពុជា ព្រមទាំងមន្រ្តីពាក់ព័ន្ធជាច្រេីនរូបទៀតផងដែរ។

ជាការចាប់ផ្ដើម ឯកឧត្តមប្រធានអង្គប្រជុំ បានមានមតិស្វាគមន៍និងថ្លែងអំណរគុណដល់ លោក លោកស្រីទាំងអស់ ដែលបានចំណាយពេលវេលាដ៏មានតម្លៃចូលរួមក្នុងកិច្ចប្រជុំដ៏មានសារៈសំខាន់នេះដោយបានគូសបញ្ជាក់ពីគោលបំណងសំខាន់នៃកិច្ចប្រជុំ គឺដើម្បីពិនិត្យ និងពិភាក្សាលើវឌ្ឍនភាពនៃការកែសម្រួលសៀវភៅណែនាំស្តីពីការអនុវត្តគម្រោងមូលនិធិឃុំ សង្កាត់ ដើម្បីឱ្យការកែសម្រួលកាន់តែមានភាពគ្រប់ជ្រុងជ្រោយ និងអាចយកទៅអនុវត្តបានប្រកបដោយប្រសិទ្ធភាពខ្ពស់។

ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តម សួស ប្រាថ្នា បានកោតសរសើរនិងវាយតម្លៃខ្ពស់ដល់ក្រុមការងាររបស់អគ្គនាយកដ្ឋានរដ្ឋបាល និងលេខាធិការដ្ឋាន គ.ជ.អ.ប. ដែលបានសហការគ្នាយ៉ាងជិតស្និទ្ធជាមួយលោកទីប្រឹក្សា ដោយមានគាំទ្រពីអង្គការតម្លាភាពកម្ពុជា នៅក្នុងដំណើរការរៀបចំកែសម្រួលសៀវភៅណែនាំស្តីពីការអនុវត្តគម្រោងមូលនិធិឃុំ សង្កាត់ធ្វើឱ្យមានវឌ្ឍនភាពគួរឱ្យកត់សម្គាល់។

ក្នុងនោះ ឯកឧត្តមអគ្គនាយក បានឯកភាពទៅលើការធ្វើបទបង្ហាញអំពីការកែសម្រួល សៀវភៅណែនាំ ស្តីពីការអនុវត្តគម្រោងមូលនិធិឃុំ សង្កាត់ និងបានជំរុញណែនាំដល់ ថ្នាក់ដឹកនាំ និងនាយកដ្ឋានដែលពាក់ព័ន្ធ ត្រូវបន្តចូលរួមខិតខំបន្ថែមទៀតដើម្បីធ្វើយ៉ាងណា ឱ្យការអនុវត្តគម្រោងមូលនិធិឃុំ សង្កាត់នេះ កាន់តែមានប្រសិទ្ធិភាពខ្ពស់ និងទទួលបានលទ្ធផលល្អប្រសើរ ស្របតាមគោលការណ៍ច្បាប់ លិខិតបទកដ្ឋានគតិយុត្តដែលបានដាក់ចេញកន្លងមក ៕

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម សុខ លូ អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំស្ដីពីការពង្រឹងលើការសម្របសម្រួលព័ត៌មាន និងដោះស្រាយសាធារណមតិក្នុងបណ្ដាញសង្គមស្ថិតក្នុងដែនសមត្ថកិច្ចខេត្តបាត់ដំបង ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលរាជធានីភ្នំពេញ៖ គិតត្រឹមថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ មានសមាជិកគណបក្សជាង៧៨ម៉ឺននាក់ ស្មើនឹងចំនួន ៧៨,៨១% នៃចំនួនប្រជាពលរដ្ឋ ក្នុងបញ្ជីបោះឆ្នោតសរុប ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ផ្ញើសារយ៉ាងម៉ឺងម៉ាត់ដល់អាជ្ញាធរមូលដ្ឋានឱ្យបង្ក្រាប Online Scams ឱ្យទាល់តែអស់ជាដាច់ខាត ពីព្រោះនេះគឺជាមុខមាត់របស់ប្រទេសជាតិ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ណែនាំក្រសួងសុខាភិបាល ត្រូវបន្តខិតខំត្រៀមវិធានការបង្ការនិងទប់ស្កាត់នូវការផ្ទុះឡើងនៃជំងឺអេបូឡា និងវីរុសហាន់តា ()

វីដែអូ