ភ្នំពេញ៖ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម នៅថ្ងៃទី១៣ ខែតុលា ឆ្នាំ ២០២៥នេះ បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មការវាយតម្លៃអង្គភាពសេវាសាធារណៈគំរូ ក្នុងវិស័យអប់រំ និងសុខាភិបាល ឆ្នាំ២០២៥ ដោយកិច្ចប្រជុំនេះ ធ្វើឡើងនៅសាលាខេត្តកំពង់ចាម ដោយមានការចូលរួមពី អភិបាលរងខេត្ត, នាយក នាយករងរដ្ឋបាល, អភិបាលក្រុង ស្រុក, ប្រធានមន្ទីរ អង្គភាពជំនាញ និងមន្ត្រីពាក់ព័ន្ធជាច្រើនទៀត។ក្នុងឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានលើកឡើងថា កិច្ចប្រជុំនេះធ្វើឡើងដើម្បីវាយតម្លៃ ថ្នាក់ខេត្ត និងរៀបចំឯកសារបញ្ជូនទៅថ្នាក់ជាតិធ្វើការវាយតម្លៃបន្ត ដែលកិច្ចការនេះរដ្ឋបាលខេត្តបានធ្វើឡើងជារៀងរាល់ឆ្នាំ ហើយត្រូវបានទទួលលទ្ធផលជាអង្គភាពឆ្នើម នៃវិស័យសុខាភិបាល គឺមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម។ ឯកឧត្តមអភិបាលខេត្ត បានបញ្ជាក់ថា សម្រាប់ឆ្នាំនេះ គឺជាការប្រកួតប្រជែងក្នុងកម្រិតមណ្ឌលសុខភាព ដូច្នេះសង្ឃឹមថា នឹងទទួលបានលទ្ធផលជ័យលាភី ក្នុងការងារបម្រើសេវាសាធារណៈ ជាប្រយោជន៍ជូនដល់ប្រជាពលរដ្ឋ ៕
ព័ត៌មានគួរចាប់អារម្មណ៍
គណៈរដ្ឋមន្ត្រីប្រជុំពិនិត្យរបាយការណ៍វឌ្ឍនភាពនៃការអនុវត្តវិធានការគន្លឹះក្នុងការពង្រឹងសមត្ថភាពរដ្ឋបាលសាធារណៈ ដើម្បីជំរុញនិងលើកកម្ពស់ការអនុវត្តការងារកែទម្រង់រដ្ឋបាលសាធារណៈ ឱ្យមានប្រសិទ្ធភាពខ្ពស់ ()
សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()
សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()
សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()
អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()
វីដែអូ