បាត់ដំបង៖ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានដាក់បទបញ្ជាឱ្យរដ្ឋបាលក្រុង ស្រុក មន្រ្តីជំនាញ និងកងកម្លាំង ត្រូវពង្រឹងការបង្រ្កាបបទល្មើសនេសាទ ឱ្យមានប្រសិទ្ធភាពខ្ពស់ ដើម្បីការពារមច្ឆជាតិឱ្យបានគង់វង្សសម្រាប់ជាប្រយោជន៍ដល់អ្នកជំនាន់ក្រោយ។ការដាក់បទបញ្ជារបស់ ឯកឧត្តម សុខ លូ នាឱកាសអញ្ជើញជាអធិបតីរួមជាមួយ ឯកឧត្តម ណៅ ធួក អ្នកតំណាងរាស្រ្តមណ្ឌលកំពង់ចាម នៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៥នេះ ក្នុងពិធីព្រលែងកូនត្រី និងកូនបង្កងរាប់ម៉ឺនក្បាល ទៅក្នុងអាងកំពីងពួយ ដើម្បីអបអរសាទរទិវាមច្ឆជាតិ ១ កក្កដា។មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្តម សុខ លូ បានគូសបញ្ជាក់ថា ការព្រលែងកូនត្រីក្នុងទិវាមច្ឆជាតិនេះធ្វើឡើងក្នុងគោលបំណងដើម្បីបង្កើនភោគផលធនធានមច្ឆជាតិ។ឯកឧត្តម ថ្លែងបន្ថែមថា ទិន្នផលត្រីនៅតំបន់បឹងទន្លេសាបឆ្នាំនេះមានការកើនឡើង ខណៈរាជរដ្ឋាភិបាលបានផ្ដល់ការយកចិត្តទុកដាក់ខ្ពស់លើកិច្ចការពារធនធានធម្មជាតិ។ឯកឧត្តម សុខ លូ បានផ្ដាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋត្រូវចូលរួមថែរក្សាការពារ និងអភិរក្សធនធានធម្មជាតិហើយអាជ្ញាធរក្រុង ស្រុក ត្រូវខិតខំព្រលែងមច្ឆជាតិឱ្យបានច្រើននៅតាមប្រភពទឹកធម្មជាតិ។បើតាមរបាយការណ៍របស់លោក ឈឹម វជិរា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបាត់ដំបង បានឱ្យដឹងថា មច្ឆជាតិជាង៩ម៉ឺនក្បាលត្រូវបានព្រលែងចូលក្នុងអាងទឹកកំពីងពួយ ស្ថិតក្នុងភូមិតាង៉ែន ឃុំតាគ្រាម ស្រុកបាណន់ រួមមាន៖ កូនបង្កង៥ម៉ឺនក្បាល, ត្រីប្រា៣ពាន់ក្បាល,ត្រីឆ្ពិន២ម៉ឺនក្បាល, ត្រីព្រលូង ១ម៉ឺនក្បាល,ត្រីក្រាញ់ ៤ពាន់ក្បាល ,ត្រីអណ្តែងទន់៥ពាន់ក្បាល ព្រមទាំងកូនអន្ទង់ និងកូនអណ្តើកមួយចំនួន ដើម្បីធ្វើឱ្យបឹងនេះសម្បូរទៅដោយមច្ឆជាតិឡើងវិញ សម្រាប់បម្រើដល់សេចក្តីត្រូវការហូបចុក របស់ប្រជាពលរដ្ឋនៅក្នុងតំបន់នេះ។លោក ឈឹម វជិរា បង្ហាញក្ដីសង្ឃឹមយ៉ាងមុតមាំថាការថែរក្សា ការការពារ ការអភិរក្ស និងការទប់ស្កាត់បទល្មើសជលផល គឺជាកាតព្វកិច្ចរួមប្រកបដោយភាពទទួលខុសត្រូវខ្ពស់របស់តួអង្គពាក់ព័ន្ធទាំងអស់ដែលរួមមានទាំងអាជ្ញាធរដែនដី កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋនៅក្នុងសហគមន៍មូលដ្ឋាន៕
ព័ត៌មានគួរចាប់អារម្មណ៍
សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()
សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()
សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()
អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()
សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()
វីដែអូ