ថ្ងៃអាទិត្យ ទី៣១ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
លោកជំទាវ ជា សិរី អញ្ជើញសំណេះសំណាលនិងផ្តល់រង្វាន់លើកទឹកចិត្ត ដល់សិស្សានុសិស្ស ដែលបានប្រឡងជាប់ជាស្ថាពរ សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ
Wed,01 October 2025 (Time 10:37 PM)
ដោយ ៖ (ចំនួនអ្នកអាន: 67នាក់)

ភ្នំពេញ៖លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា បានអញ្ជើញសំណេះសំណាល អបអរសាទរ និងផ្តល់រង្វាន់លើកទឹកចិត្ត ដល់សិស្សានុសិស្ស ដែលបានប្រឡងជាប់ជាស្ថាពរ សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំសិក្សា ២០២៤-២០២៥ នៅស្រុកប្រាសាទសំបូរ និងស្រុកសន្ទុក ខេត្តកំពង់ធំ នាសម័យប្រឡងកាលពីថ្ងៃទី២៨-២៩ ខែសីហា ឆ្នាំ២០២៥ និងមានការចូលរួមពីមាតាបិតា អាណាព្យាបាល និងលោកគ្រូ-អ្នកគ្រូ សិស្សានុសិស្ស និងអាជ្ញាធរមូលដ្ឋានសរុបប្រមាណ ១.០០០រូប។

នាឱកាសនោះ លោកជំទាវ ទេសាភិបាល បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះជោគជ័យរបស់សិស្សានុសិស្ស ដែលពិតជាបានបង្ហាញពីស្មារតីតស៊ូ អត់ធ្មត់ ខិតខំប្រឹងប្រែង និងយកចិត្តទុកដាក់រៀនសូត្ររហូតសម្រេចបានលទ្ធផលជាវិជ្ជមាននេះ។ លោកជំទាវ ទេសាភិបាល ក៏បានចូលរួមអបអរសាទរជាមួយមាតាបិតា អាណាព្យាបាល លោកនាយក-លោកស្រីនាយិកា និងលោកគ្រូ-អ្នកគ្រូ ចំពោះការចូលរួមចំណែកក្នុងសមិទ្ធផលនេះផងដែរ។ ទន្ទឹមនេះ លោកជំទាវក៏បានលើកទឹកចិត្តដល់សិស្សានុសិស្ស ដែលមិនទាន់ទទួលបានជោគជ័យ ឱ្យតស៊ូប្រឹងប្រែងរៀនសូត្របន្តទៀត កុំបោះបង់ចោលការសិក្សា និងកុំបាក់ទឹកចិត្ត ដោយចាត់ទុកថាឆ្នាំនេះបានផ្តល់នូវបទពិសោធថ្មីមួយសម្រាប់ត្រៀមខ្លួនឱ្យបានល្អ សំដៅទទួលបានជោគជ័យក្នុងការប្រឡងនៅឆ្នាំក្រោយ។

នៅខេត្តកំពង់ធំបេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំសិក្សា ២០២៤-២០២៥ មានសរុបចំនួន ៥.៧៩៥រូប (ស្រី ៣.៣១៩រូប) ក្នុងនោះ បេក្ខជនប្រឡងមកពីវិទ្យាល័យតាអោក និងវិទ្យាល័យកំពង់ឈើទាល ក្នុងស្រុកប្រាសាទសំបូរខេត្តកំពង់ធំ មានចំនួន ២២៤រូប និងបានប្រឡងជាប់ជាស្ថាពរ ២០៩រូប ឬ ៩៣,៥%។ រីឯបេក្ខជនមកពីវិទ្យាល័យ ហ៊ុន សែន ភ្នំសន្ទុក វិទ្យាល័យតាំងក្រសាំង និងវិទ្យាល័យកំពង់ថ្ម ក្នុងស្រុកសន្ទុកមានចំនួន ៥៨៥រូប ក្នុងនោះ ៥១៦រូប ( ៨៨,២១% ) បានប្រឡងជាប់ជាស្ថាពរ។

គួររំលេចថា ធនាគារជាតិនៃកម្ពុជា តែងតែចូលរួមចំណែកគាំទ្រ និងលើកកម្ពស់ការអប់រំដល់សិស្សានុសិស្ស តាមរយៈការឧបត្ថម្ភវគ្គបំប៉នបន្ថែមជារៀងរាល់ឆ្នាំសម្រាប់សិស្សានុស្សប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ។

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម សុខ លូ អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំស្ដីពីការពង្រឹងលើការសម្របសម្រួលព័ត៌មាន និងដោះស្រាយសាធារណមតិក្នុងបណ្ដាញសង្គមស្ថិតក្នុងដែនសមត្ថកិច្ចខេត្តបាត់ដំបង ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលរាជធានីភ្នំពេញ៖ គិតត្រឹមថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ មានសមាជិកគណបក្សជាង៧៨ម៉ឺននាក់ ស្មើនឹងចំនួន ៧៨,៨១% នៃចំនួនប្រជាពលរដ្ឋ ក្នុងបញ្ជីបោះឆ្នោតសរុប ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ផ្ញើសារយ៉ាងម៉ឺងម៉ាត់ដល់អាជ្ញាធរមូលដ្ឋានឱ្យបង្ក្រាប Online Scams ឱ្យទាល់តែអស់ជាដាច់ខាត ពីព្រោះនេះគឺជាមុខមាត់របស់ប្រទេសជាតិ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ណែនាំក្រសួងសុខាភិបាល ត្រូវបន្តខិតខំត្រៀមវិធានការបង្ការនិងទប់ស្កាត់នូវការផ្ទុះឡើងនៃជំងឺអេបូឡា និងវីរុសហាន់តា ()

វីដែអូ