ថ្ងៃអាទិត្យ ទី២៦ ខែកក្កដា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
ឯកឧត្ដមរដ្ឋមន្រ្ដី ឆាយ ឫទ្ធិសែន ដឹកនាំកិច្ចប្រជុំស្ដីពី ការពង្រឹងប្រសិទ្ធភាពការអនុវត្តគម្រោង ហិរញ្ញប្បទានពីដៃគូអភិវឌ្ឍន៍ របស់ក្រសួងអភិវឌ្ឍន៍ជនបទ
Wed,01 October 2025 (Time 12:32 PM)
ដោយ ៖ (ចំនួនអ្នកអាន: 112នាក់)

ភ្នំពេញ៖ នាព្រឹកថ្ងៃពុធ ៩កើត ខែអស្សុជ ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១ ខែតុលា ឆ្នាំ២០២៥ នៅទីស្ដីការក្រសួង ឯកឧត្ដម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំស្ដីពី ការពង្រឹងប្រសិទ្ធភាពការអនុវត្តគម្រោង ហិរញ្ញប្បទានពីដៃគូអភិវឌ្ឍន៍ របស់ក្រសួងអភិវឌ្ឍន៍ជនបទ ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្ដមរដ្ឋលេខាធិការប្រចាំការ ឯកឧត្ដម លោកជំទាវ ជាថ្នាក់ដឹកនាំ ព្រមទាំងមន្ដ្រីជំនាញដែលជាសមាសភាពអនុវត្តគម្រោង នៃក្រសួងអភិវឌ្ឍន៍ជនបទ។

ជាកិច្ចចាប់ផ្ដើម ឯកឧត្តម បាន បូរ័ត្ន អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ បានប្រកាសស្ដីពីការបង្កើតអង្គភាពគ្រប់គ្រង និងអនុវត្តគម្រោងក្រោមហិរញ្ញប្បទានពីដៃគូមួយចំនួន រួមមាន ទីភ្នាក់ងារសហប្រតិបត្តិការអន្ដរជាតិនៃប្រទេសជប៉ុន, ធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី និងមូលនិធិសហប្រតិបត្តិការអភិវឌ្ឍន៍សេដ្ឋកិច្ចកូរ៉េ។

ក្នុងឱកាសនោះ ឯកឧត្ដមរដ្ឋមន្រ្ដី ឆាយ ឫទ្ធិសែន បានគូសបញ្ជាក់អំពីការគ្រប់គ្រងគម្រោងនាពេលនេះ គឺដើម្បីពង្រឹងប្រសិទ្ធភាពឱ្យស្របតាមគោលការណ៍រួមគ្នាគិត រួមគ្នាអនុវត្ត និងរួមគ្នាទទួលខុសត្រូវ និងស្របតាមកំណែទម្រង់របស់រាជរដ្ឋាភិបាល ជាពិសេសអភិក្រមនៃកំណែទម្រង់ដែលជោគជ័យរួមមាន៖ ទី១. ត្រូវមានចក្ខុវិស័យច្បាស់លាស់ដើម្បីប្រយោជន៍ជាតិ, ទី២. ត្រូវការប្តេជ្ញាចិត្តខ្ពស់, ទី៣. ត្រូវមានការចូលរួមដោយស្មោះត្រង់ និងទី៤. ត្រូវមានការលះបង់។

ជាមួយគ្នានោះ ឯកឧត្តមរដ្ឋមន្ដ្រី បានផ្ដល់ជាអនុសាសន៍មួយចំនួនជូនដល់ថ្នាក់ដឹកនាំ និងមន្ដ្រីជំនាញទាំងអស់ឱ្យយកចិត្តទុកដាក់ក្នុងការអនុវត្តការងារស្របតាមតួនាទី ភារកិច្ច ដែលខ្លួនទទួលខុសត្រូវ ក្នុងគោលដៅពង្រឹងប្រសិទ្ធភាពការងារ និងមានភាពធន់ ៕

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()

វីដែអូ