ភ្នំពេញ៖ នៅក្នុងឱកាសអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំ ជាមួយថ្នាក់ដឹកនាំ នៃអគ្គនាយកដ្ឋានចំណេះដឹងនិងព័ត៌មានបរិស្ថាន អគ្គនាយកដ្ឋានតំបន់ការពារធម្មជាតិ អគ្គនាយកដ្ឋានគាំពារបរិស្ថាន និងអគ្គនាយកដ្ឋានសហគមន៍មូលដ្ឋាន នៅទីស្តីការក្រសួងបរិស្ថាន នារសៀលថ្ងៃសុក្រទី១០ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានលើកឡើងពីគម្រោងអភិវឌ្ឍជីវភាព សហគមន៍តំបន់ការពារធម្មជាតិក្នុងភូមិសាស្រ្តតំបន់ទេទឹកពុះ ក្នុងឃុំត្រពាំងជោរ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។ ឯកឧត្តមរដ្ឋមន្រ្តីក្រសួងបរិស្ថាន បានថ្លែងថា ផែនការសកម្មភាពអភិវឌ្ឍគោលដៅលំហែបៃតងនៅតំបន់ទេទឹកពុះ នឹងរៀបចំឡើង ស្របតាមអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងគោលបំណងបម្រើផលប្រយោជន៍ដល់ប្រជាសហគមន៍ និងសាធារណជន ធានាបាននូវការអភិវឌ្ឍដោយចីរភាព។ ឯកឧត្តមរដ្ឋមន្រ្តី បានមានប្រសាសន៍ពីការងារអាទិភាពមួយចំនួន ដើម្បីពន្លឿនការរៀបចំ រួមមាន៖ ១). ការរៀបចំបោះបង្គោលព្រំកំណត់តំបន់ទេទឹកពុះ ដើម្បីធានាថាទេទឹកពុះ ជាសម្បត្តិរដ្ឋ២). ការបំពាក់អំពូលសូឡា ជូនប្រជាពលរដ្ឋនៃសហគមន៍ជាង៣០០គ្រួសារ ដែលកំពុងរស់នៅក្នុងសហគមន៍ ដើម្បីសម្រេចបានគោលដៅអព្យាក្រឹតកាបូន៣). សិក្សាសក្តានុពលធម្មជាតិ ការរស់នៅ ជំនឿសាសនា និងម្ហូបអាហាររបស់ប្រជាពលរដ្ឋ ដើម្បីរៀបចំផែនការទាក់ទាញទេសចរណ៍ មកកម្សាន្ត៤). សិក្សាបង្កើតកន្លែងបណ្តុះបណ្តាលសហគមន៍ លើផ្នែកសេវាកម្មទេសចរណ៍ (ការចំអិនម្ហូប អ្នកនាំភ្ញៀវ និងសេវាដឹកជញ្ជូន)៥). សិក្សាស្រាវជ្រាវបង្កើតកន្លែងកម្សាន្តបន្ថែមទៀត (ទឹកពុះ) ៦). សិក្សារៀបចំផ្ទះស្នាក់សហគមន៍សម្រាប់ភ្ញៀវទេសចរណ៍ មកលំហែកម្សាន្តដោយឥតគិតថ្លៃ៧). សិក្សារៀបចំកន្លែងលក់ដូរជូនប្រជាសហគមន៍ រៀបចំកន្លែងគ្រប់គ្រងអនាម័យ និងបង្កើនភាពស្អាតនៅក្នុងមូលដ្ឋាន។សូមបញ្ជាក់ថា ក្រសួងបរិស្ថានធ្វើការពន្លឿនរៀបចំអភិវឌ្ឍន៍តំបន់ទេទឹកពុះ ក្នុងគោលដៅឱ្យក្លាយជាគោលដៅលំហែបៃតង បម្រើឱ្យប្រយោជន៍សាធារណជន និងជាប្រយោជន៍រួមរបស់ប្រជាពលរដ្ឋកម្ពុជា និងឆ្ពោះទៅជាសហគមន៍អព្យាក្រឹតកាបូន។គួរជម្រាបជូនថា ទេទឹកពុះ ជាតំបន់ធម្មជាតិដ៏កម្រតែមួយគត់នៅក្នុងប្រទេសកម្ពុជា ដែលមានទឹកពុះក្ដៅពីធម្មជាតិ មានសីតុណ្ហភាពខ្ពស់រហូតដល់ ៧០ អង្សារសេ និងអាចមានទៅរហូតដល់១០០អង្សាសេ។ តំបន់នេះត្រូវបានចាត់ទុកថាជាកន្លែងកើតមានបាតុភូតធម្មជាតិចម្លែកគ្មានពីរនៅកម្ពុជា ដែលទាក់ទាញទេសចរមកកម្សាន្ត និងជំនឿលើទឹកពុះ ដែលអាចព្យាបាលជំងឺមួយចំនួនផងដែរ។ តំបន់ទេទឹកពុះនេះ ត្រូវបានប្រជាពលរដ្ឋនៃសហគមន៍តំបន់ការពារធម្មជាតិកោដូន្តី ក្នុងនោះមានជនជាតិដើមភាគតិចសួយ កំពុងរស់នៅច្រើន មានកន្លែងសក្ការៈបូជា និងមានជំនឿថា ជាតំបន់សក្ដិសិទ្ធិ។ បច្ចុប្បន្ននេះស្ថានភាពសហគមន៍តំបន់ការពារធម្មជាតិកោដូន្តី នៅមានព្រៃឈើ ដែលជាតំបន់ភ្នំអារក្ស ទីតាំងជំនឿរបស់បងប្អូនជនជាតិសួយ ៕
ព័ត៌មានគួរចាប់អារម្មណ៍
សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()
សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()
សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()
អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()
សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()
វីដែអូ