ពោធិ៍សាត់៖នៅរសៀលថ្ងៃអង្គារ ទី៣០ ខែកញ្ញា ឆ្នាំ២០២៥ លោក ពៅ ពិសិដ្ឋ អភិបាលរងខេត្ត និងជាប្រធានលេខាធិការដ្ឋានត្រួតពិនិត្យគ្រឿងញៀនខេត្ត តំណាងឯកឧត្តម ខូយ រីដា អភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់ បានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងាររយៈពេល៩ខែ កិច្ចប្រជុំនេះបានរៀបចំឡេីង នៅសាលប្រជុំសាលាខេត្តពោធិ៍សាត់ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីជំនាញពាក់ព័ន្ធជាច្រេីនរូបទៀត។មានប្រសាសន៍ក្នុងកិច្ចប្រជុំនេះ លោក ពៅ ពិសិដ្ឋ បានលើកឡើងអំពីសារៈសំខាន់នៃការចូលរួមគ្នារបស់អាជ្ញាធរ កងកម្លាំងសមត្ថកិច្ច និងអង្គភាពពាក់ព័ន្ធទាំងអស់ ក្នុងការពង្រឹងការបង្ការ ការទប់ស្កាត់ និងការត្រួតពិនិត្យប្រឆាំងគ្រឿងញៀននៅក្នុងខេត្តពោធិ៍សាត់ កិច្ចប្រជុំបានពិភាក្សា និងបង្ហាញលទ្ធផលការងារដែលបានសម្រេចក្នុងរយៈពេលកន្លងមក រួមទាំងការចាប់ខ្លួនជនជាប់ពាក់ព័ន្ធករណីគ្រឿងញៀន ការចាត់ចែងតាមវិធានការផ្លូវច្បាប់ វិធានការរដ្ឋបាល និងការផ្សព្វផ្សាយច្បាប់អប់រំជាសាធារណៈ តាមទីប្រជុំជន សាលារៀន និងទីតាំងកំសាន្តផ្សេងៗ និងបានកំណត់ទិសដៅការងារបន្ត ដោយផ្តោតលើការបង្កើនប្រសិទ្ធភាពក្នុងការសហការជាមួយអង្គភាពជាតិ និងមូលដ្ឋាន ដើម្បីបន្តបង្កើនការយកចិត្តទុកដាក់លើការ ការពារក្មេងជំទង់ និងសហគមន៍ឱ្យរួចផុតពីគ្រោះថ្នាក់គ្រឿងញៀន។លោក ពៅ ពិសិដ្ឋ ក៏បានជំរុញឱ្យសមាជិកគណៈកម្មាធិការទាំងអស់ ធ្វើការយកចិត្តទុកដាក់ខ្ពស់កាន់តែតឹងរឹង និងសកម្មភាពប្រកបដោយទំនួលខុសត្រូវ ដើម្បីឆ្លើយតបនឹងយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល និងប្រសាសន៍ណែនាំរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀន ដែលជាការគំរាមកំហែងដល់សង្គម និងសុវត្ថិភាពសាធារណៈ។
ព័ត៌មានគួរចាប់អារម្មណ៍
សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()
សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()
សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()
អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()
សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()
វីដែអូ