ថ្ងៃអាទិត្យ ទី៣១ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
លោកជំទាវ មិថុនា ភូថង អញ្ជើញជួបសំណេះសំណាល និងប្រគល់ផ្ទះមនុស្សធម៌ ចំនួន ១ខ្នង ជូនគ្រួសារចាស់ជរាងាយរងគ្រោះ នៅស្រុកស្រែអំបិល ខេត្តកោះកុង
Wed,01 October 2025 (Time 10:53 AM)
ដោយ ៖ (ចំនួនអ្នកអាន: 92នាក់)

ភ្នំពេញ៖ នារសៀលថ្ងៃអង្គារ ទី៣០ ខែកញ្ញា ឆ្នាំ២០២៥ លោកជំទាវ មិថុនា ភូថង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តកោះកុង អមដំណើរដោយលោកឧកញ៉ា លឹម បុក ប្រធានកិត្តិយសអនុសាខា លោក ជា ច័ន្ទកញ្ញា ប្រធានគណៈកម្មាធិការអនុសាខាស្រុកស្រែអំបិល អាជ្ញាធរមូលដ្ឋាន បានអញ្ជើញជួបសំណេះសំណាល និងប្រគល់ផ្ទះមនុស្សធម៌ ចំនួន ០១ខ្នង ជាផ្ទះលេខរៀងទី៩ ដែលបានផ្ដួចផ្ដើមសាងសង់ជូនគ្រួសារចាស់ជរា ពិការ ខ្វះទីជម្រកឈ្មោះ ភឿន ពៅ អាយុ៦៩ឆ្នាំ រស់នៅជាមួយកូនប្រុសពិការ ស្ថិតនៅភូមិព្រាំង ឃុំដងពែង ស្រុកស្រែអំបិល ខេត្តកោះកុង។ ផ្ទះ០១ខ្នងនេះមានទំហំ ៤ម៉ែត្រ x ៨ម៉ែត្រ ធ្វើពីដែក ប្រក់ស័ង្កសីភ្លីធំ កម្ពស់៥ម៉ែត្រ។

មានប្រសាសន៍ក្នុងឱកាសនោះ លោកជំទាវប្រធានគណៈកម្មាធិការសាខា បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីឯកឧត្តមប្រធានកិត្តិយសសាខា ពិសេសសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលតែងតែយកចិត្តទុកដាក់គិតគូរចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់រូប មិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ ដូចដែលលើកឡើងថា “កាកបាទក្រហមកម្ពុជា មានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា មិនទុកនរណាម្នាក់ចោល” ។

លោកជំទាវប្រធានគណៈកម្មាធិការសាខា ក៏បានធ្វើការលើកទឹកចិត្តដល់បងប្អូនត្រូវចេះដាំដំណាំរួមផ្សំនៅជិតៗផ្ទះ និងសូមបងប្អូនទាំងអស់គ្នាប្រុងប្រយ័ត្នចំពោះភ្លើងផ្សែង ត្រូវចេះថែរក្សាសុខភាព ពិសេសកូនចៅតូចៗ បើឃើញថាមិនស្រួលត្រូវប្រញាប់បញ្ជូនទៅមណ្ឌលសុខភាពដែលនៅជិតបំផុត។ លោកជំទាវក៏បានផ្តាំផ្ញើដល់ ដល់សហគមន៍ សមាជិកគ្រួសារទាំងអស់ ត្រូវចេះសម្អាត ថែរក្សាផ្ទះថ្មីនេះ ដើម្បីបានជាជម្រកដ៏កក់ក្តៅតរៀងទៅ។

អំណោយមនុស្សធម៌ដែលសាខាឧបត្ថម្ភបន្ថែម ទទួលបាន៖ មុង ១, ភួយ ១, សារុង ១, ក្រមា ១, កន្ទេល ១, អង្ករ ៥០គីឡូក្រាម, មី ១កេស, ត្រីខ ១យួរ, ទឹកត្រី ១យួរ, ធុងទឹក ១, សម្ភារៈផ្ទះបាយមួយចំនួន និងថវិកាមួយចំនួន។

ជាមួយគ្នានោះដែរ លោកជំទាវប្រធានគណៈកម្មាធិការសាខា បានផ្តល់អំណោយមនុស្សធម៌ជូនដល់គ្រួសារចាស់ជរាងាយរងគ្រោះចំនួន ១០គ្រួសារ ក្នុង១គ្រួសារៗទទួលបាន៖ អង្ករ ២៥គីឡូក្រាម, មី ១កេស, ត្រីខ ១ឡូ, ទឹកសុទ្ធ ១កេស ព្រមទាំងថវិកា ៦ម៉ឺនរៀល ដោយឡែកលោកឧកញ៉ា លឹម បុក ថវិកា ៥ម៉ឺនរៀល ផងដែរ ៕

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម សុខ លូ អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំស្ដីពីការពង្រឹងលើការសម្របសម្រួលព័ត៌មាន និងដោះស្រាយសាធារណមតិក្នុងបណ្ដាញសង្គមស្ថិតក្នុងដែនសមត្ថកិច្ចខេត្តបាត់ដំបង ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលរាជធានីភ្នំពេញ៖ គិតត្រឹមថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ មានសមាជិកគណបក្សជាង៧៨ម៉ឺននាក់ ស្មើនឹងចំនួន ៧៨,៨១% នៃចំនួនប្រជាពលរដ្ឋ ក្នុងបញ្ជីបោះឆ្នោតសរុប ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ផ្ញើសារយ៉ាងម៉ឺងម៉ាត់ដល់អាជ្ញាធរមូលដ្ឋានឱ្យបង្ក្រាប Online Scams ឱ្យទាល់តែអស់ជាដាច់ខាត ពីព្រោះនេះគឺជាមុខមាត់របស់ប្រទេសជាតិ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ណែនាំក្រសួងសុខាភិបាល ត្រូវបន្តខិតខំត្រៀមវិធានការបង្ការនិងទប់ស្កាត់នូវការផ្ទុះឡើងនៃជំងឺអេបូឡា និងវីរុសហាន់តា ()

វីដែអូ