ថ្ងៃច័ន្ទ ទី២៧ ខែកក្កដា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
ឧត្តមសេនីយ៍ទោ សោម ស៊ុន ចុះត្រួតពិនិត្យស្ថានភាពជំនន់ទឹកភ្លៀង នៅឃុំដងកាំបិត ស្រុកសណ្ដាន់ ខេត្តកំពង់ធំ
Wed,01 October 2025 (Time 10:44 AM)
ដោយ ៖ (ចំនួនអ្នកអាន: 89នាក់)

ភ្នំពេញ៖ នារសៀលថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករង អនុប្រធានក្រុមការងាររបស់រាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកសណ្ដាន់ និងជាប្រធានក្រុមការងាររបស់រាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំដងកាំបិត បានដឹកនាំសហការី ចុះពិនិត្យមើលស្ថានភាពជំនន់ទឹកភ្លៀង ដែលកំពុងហក់ឡើង បណ្ដាលឱ្យរងផលប៉ះពាល់ដំណាំស្រូវ និងលិចផ្លូវលំក្រាលគ្រួសក្រហម នៅឃុំដងកាំបិត ស្រុកសណ្ដាន់ ខេត្តកំពង់ធំ។

លោក លន់ យ៉េន មេឃុំដងកាំបិត ស្រុកសណ្ដាន់ បានបញ្ជាក់ថា គិតមកដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥ ស្ថានភាពជំនន់ទឹកភ្លៀង បានបណ្ដាលឲ្យមានការលិចលង់ រងផលប៉ះពាល់ដំណាំស្រូវ ប្រមាណពី​ ៨​ទៅ​ ១០ហិកតា នៅក្នុងឃុំទាំង​មូល​ បានលិចផ្លូវលំក្រាលគ្រួសក្រហម ប្រវែងប្រមាណ ១៥០ ទៅ​ ២០០​ម៉ែត្រ ផងដែរ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានណែនាំដល់អាជ្ញាធរឃុំ ត្រូវយកចិត្តទុកដាក់ពិនិត្យស្ថានភាពជំនន់ទឹកភ្លៀងនេះ ឲ្យបានជាប់ជាប្រចាំ និងត្រៀមមធ្យោបាយដើម្បីជួយសង្គ្រោះប្រជាពលរដ្ឋក្នុងករណីចាំបាច់។

ជាមួយនោះដែរ ឧត្តមសេនីយ៍ទោ សោម ស៊ុន ក៏បានណែនាំដល់អាជ្ញាធរឃុំ ត្រូវធ្វើការហាមឃាត់នូវរថយន្តដឹកជញ្ជូនធន់ធ្ងន់ មិនឱ្យធ្វើការឆ្លងកាត់ផ្លូវលំក្រាលគ្រួសក្រហម ដែលកំពុងរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀងនេះឡើយ ចៀសវាងការខូចខាត និងការគ្រោះថ្នាក់ដោយប្រការណាមួយ ដែលអាចកើតមានឡើងក្នុងពេលឆ្លងកាត់។

ឧត្តមសេនីយ៍ទោ សោម ស៊ុន ក៏បានសំណូមពរដល់ប្រជាពលរដ្ឋនៅក្នុងឃុំ ត្រូវប្រុងប្រយ័ត្នកូនចៅតូចៗ ដោយមិនត្រូវធ្វេសប្រហែស ដែលបណ្ដាលឲ្យកូនចៅ រងគ្រោះថ្នាក់ដោយទឹកជំនន់នេះ ជាមួយនោះដែល ត្រូវថែរក្សាសុខភាពឱ្យបានល្អ ។

នៅក្នុងឱកាសនេះ ឧត្តមសេនីយ៍ទោ សោម ស៊ុន ក៏បាននាំយកស្បៀងអាហារ គ្រឿងឧបភោគបរិភោគ អំណោយមនុស្សធម៌របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ទៅឧបត្ថម្ភជូនប្រជាពលរដ្ឋដែលមានជីវភាពលំបាកខ្វះខាត ដោយរកផលប៉ះពាល់ និងជំនន់ទឹកភ្លៀងនេះផងដែរ ៕

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()

វីដែអូ