(ព្រៃវែង)៖ លោកឧត្ដមសេនីយ៍ទោ ឈឿន ប៊ុនឆន ស្នងការនគរបាលខេត្តព្រៃវែង នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៥នេះ បានអញ្ជើញបើកកិច្ចប្រជុំបូកសរុបសភាពការណ៍ និងលទ្ធផលកិច្ចប្រតិបត្តការ ការងារប្រចាំខែកញ្ញា ឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តការងារប្រចាំខែតុលា ព្រមទាំងផ្សព្វផ្សាយផែនការយុទ្ធសាស្រ្ត បន្តបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ឲ្យបានល្អប្រសើរបន្តទៀត។កិច្ចប្រជុំនេះ មានការចូលរួមពីសំណាក់លោកឧត្ដមសេនីយ៍ វរសេនីយ៍ ស្នងការរង នាយការិយាល័យទាំង៣០ ប្រធានអង្គភាពទាំងពីរ មេបញ្ជាការវរនគរបាលកាពារព្រំដែនគោកលេខ៦០៧ អធិការនគរបាលក្រុង-ស្រុកទាំង១៣ អធិការរង និងលោកនាយផ្នែកទទួលការងារសេនាធិការ នៃអធិការដ្ឋាននគរបាលក្រុង-ស្រុកទាំង១៣ នាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង១១៦ នាយប៉ុស្តិ៍នគរបាលវរការពារព្រំដែនទាំង៧ ចំណុះស្នងការដ្ឋាននគរបាលខេត្តព្រៃវែង។ក្នុងឱកាសនោះ លោកឧត្ដមសេនីយ៍ទោ ស្នងការ ក៏បានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះលោកស្នងការរង លោកនាយការិយាល័យ លោកអធិការ ព្រមទាំងលោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំងអស់ ដែលបានខិតខំយកចិត្តទុកដាក់ ក្នុងការបំពេញភារកិច្ចការងារបម្រើសេវាសាធារណៈប្រចាំថ្ងៃជូនដល់ប្រជាពលក្នុងមូលដ្ឋាន ជាពិសេសការផ្សព្វផ្សាយ ទប់ស្កាត់បញ្ហាក្មេងទំនើង និងបញ្ហាចោរកម្មផ្សេងៗ ពោលគឺការអនុវត្តគោលនយោបាយភូមិ-ឃុំ សង្កាត់ មានសុវត្ថិភាព របស់រាជរដ្ឋាភិបាលកម្ពុជាបានយ៉ាងល្អប្រសើរ។លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ក៏បានផ្ដល់ជារង្វាន់លើកទឹកចិត្តដល់លោកអធិការ លោកនាយប៉ុស្ដិ៍នគរបាលរដ្ឋបាលមួយចំនួន តាមបណ្ដាអធិការដ្ឋាននគរបាលក្រុង-ស្រុកដែលពាក់ព័ន្ធ ដែលបានបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានល្អប្រសើរជាងគេ ជាអង្គភាពប៉ុស្តិ៍នគរបាលរដ្ឋបាល ដែលមានបរិស្ថានស្អាតជាងគេទូទាំងខេត្តព្រៃវែងផងដែរ៕
ព័ត៌មានគួរចាប់អារម្មណ៍
សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()
សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()
សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()
អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()
សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()
វីដែអូ