ថ្ងៃអាទិត្យ ទី២៦ ខែកក្កដា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
អភិបាលខេត្តពោធិ៍សាត់ ចុះពិនិត្យសកម្មភាព នៃការរុះរើសំណង់មិនរៀបរយ តាមដងស្ទឹងពោធិ៍សាត់ នៅត្រើយខាងកើត ដើម្បីរៀបចំសោភ័ណភាព និងអនាម័យបរិស្ថាន
Fri,10 October 2025 (Time 05:54 PM)
ដោយ ៖ (ចំនួនអ្នកអាន: 99នាក់)

ភ្នំពេញ៖ ឯកឧត្តម ខូយ រីដា អភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់ អមដំណើរដោយលោកប្រធានមន្ទីរបរិស្ថានខេត្ត, លោកប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត, លោកប្រធានមន្ទីរព័ត៌មានខេត្ត, លោកអភិបាលនៃគណៈអភិបាលក្រុងពោធិ៍សាត់ និងអាជ្ញាធរមូលដ្ឋានមួយចំនួនទៀត នាថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៥នេះ បានចុះត្រួតពិនិត្យសកម្មភាព នៃការរុះរើសំណង់មិនរៀបរយ នៅតាមដងស្ទឹងពោធិ៍សាត់ ត្រើយខាងកើត ក្នុងសង្គាត់បន្ទាយដី ក្រុងពោធិ៍សាត់ ដើម្បីរៀបចំសោភ័ណភាព សណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈ និងអនាម័យបរិស្ថាន ជាពិសេសអភិវឌ្ឍន៍ទីតាំងនោះ ឱ្យប្រែក្លាយជាសួនច្បារ ឈានទៅទទួលជាម្ចាស់ផ្ទះ ក្នុងព្រឹត្តិការណ៍បុណ្យទន្លេ ឆ្នាំ២០២៦ខាងមុខ។

ឯកឧត្តម ខូយ រីដា អភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់ បានមានប្រសាសន៍ថា ខេត្តពោធិ៍សាត់យើងមានកោះសំពៅមាសជាប្រវត្តិសាស្រ្ត ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រី្តនៃកម្ពជា និងជាប្រធានព្រឹទ្ធសភា ដែលកសាងដោយឯកឧត្តម ស៊ុយ សែម កាលនៅជារដ្ឋមន្រី្តក្រសួងរ៉ែ និងថាមពល បច្នុប្បន្នជាអ្នកតំណាងរាស មណ្ឌលពោធិ៍សាត់ និងលោកជំទាវ។

ឯកឧត្តមអភិបាលខេត្ត បានបន្តថា ថ្វីត្បិតយើងមានកោះសំពៅមាស ដ៏ស្អាតផុសកណ្តាលផ្ទៃក៏ពិតមែន ក៏ប៉ុន្តែបើក្រឡេកមើល ទៅតាមច្រាំងស្ទឹងជុំវិញកោះ គឺពុំមានអនាម័យបរិស្ថានស្អាតល្អនៅឡើយទេ។ ក្នុងន័យនេះ យើងត្រូវចូលរួមរៀបចំសោភ័ណភាព សណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈ និងអនាម័យបរិស្ថាន នៅតាមច្រាំងស្ទឹង ដើម្បីប្រែក្លាយជាសួនច្បារ មានផ្កាគ្រប់ព័ណ៌ចម្រុះ អមដោយអំពូលភ្លើងបំភ្លឺ ដើម្បីកែលំអរសោភណ្ឌភាពក្រុងឱ្យស្រស់ស្អាត និងដើម្បីឱ្យពុកម៉ែបងប្អូនប្រជាពលរដ្ឋ អាចដើរហាត់ប្រាណ និងអង្គុយលំហែកាយ ជាពិសេសទាក់ទាញដល់អ្នកធ្វើដំណើរ ក៏ដូចភ្ញៀវទេសចរជាតិ-អន្តជាតិផងដែរ។

ឯកឧត្តម ខូយ រីដា បានកោតសរសើរដល់ពុកម៉ែបងប្អូនប្រជាពលរដ្ឋ ដែលរស់នៅតាមមាត់ស្ទឹងទាំងអស់ ដែលបានសហការល្អជាមួយអាជ្ញាធរមូលដ្ឋាន ក្នុងការរុះរើសំណង់របស់ខ្លួន ទៅទីតាំងថ្មី ដែលអាជ្ញាធរបានដោះដូរជូន។

ឯឧត្តមអភិបាលខេត្ត ក៏បានអំពាវនាវដល់បងប្អូនពុកម៉ែប្រជាពលរដ្ឋផ្សេងទៀត ដែលពុំទាន់បានរុះរើ សូមបន្តរុះរើជាបណ្តើរៗ ហើយអាជ្ញាធរនឹងត្រៀមជួយគ្រប់ពេលវេលា។

ជាមួយគ្នានោះ ឯកឧត្តមអភិបាលខេត្ត ក៏បានស្នើដល់មន្ទីរពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន ត្រូវបន្តចុះផ្សព្វផ្សាយបន្ថែម ដល់បងប្អូនពុកម៉ែប្រជាពលរដ្ឋ ដើម្បីឱ្យពួកគាត់យល់ដឹងកាន់តែច្បាស់ និងចូលរួមអនុវត្ត នូវកិច្ចការងាររៀបចំសោភ័ណភាព សណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈ និងអនាម័យបរិស្ថាន សំដៅធ្វើយ៉ាងណាឱ្យខេត្តពោធិ៍សាត់ មានការប្រែមុខប្រែមាត់ជាប្រវត្តិសាស្ត្រ។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម ខូយ រីដា រួមជាមួយក្រុមការងារ ក៏បានបន្តចុះពិនិត្យការសាងសង់លំនៅឋានថ្មី ដែលបានដោះដូរជូន ស្ថិតក្នុងភូមិបឹងយា ឃុំវាល ស្រុកកណ្តៀង ខេត្តពោធិ៍សាត់ ផងដែរ ៕

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()

វីដែអូ