ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានគូសបញ្ជាក់ថា ភាពរឹងមាំរបស់វិស័យអប់ រំថ្នាក់ឧត្តមសិក្សា អាចធ្វើទៅបាន ត្រូវការភាពរឹងមាំ ចាប់ផ្តើមពីបឋមសិក្សា មធ្យមសិក្សាឡើងមក ព្រោះជាកិច្ចការងារប្រទាក់ក្រឡាគ្នា ។ក្នុងឱកាសអញ្ជើញប្រគល់សញ្ញាបត្រ ដល់និស្សិតជ័យលាភីថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច នាថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា “ធ្វើផែនការមុន ចាប់ផ្តើមធ្វើសកម្មភាពបុរេសកម្ម ហើយក្រសួងអប់រំ បានធ្វើកិច្ចការងារនេះជាច្រើន មិនមែនត្រឹមតែឧត្តមសិក្សាទេ” ។ក្នុងនោះសម្តេចធិបតី គូសបញ្ជាក់ថា “ការកែសម្រួលគោលនយោបាយថ្នាក់ឧត្តមសិក្សា ក៏បានពង្រឹងច្រើន ប៉ុន្តែមុននោះយើងក៏បានកែសម្រួល តាំងពីថ្នាក់បឋមមូលដ្ឋាន រហូតដល់ថ្នាក់ឧត្តមសិក្សា ព្រោះប្រទាក់ក្រឡាគ្នា បើគ្មានមូលដ្ឋានរឹងមាំនៅបឋមសិក្សា នៅមធ្យមសិក្សាទេ យើងគ្មានមូលដ្ឋានរឹងមាំនៅឧត្តមសិក្សាទេ” ។ជាមួយគ្នានេះ សម្តេចនាយករដ្ឋមន្ត្រី បញ្ជាក់ថា “ការកែសម្រួល ការដឹកនាំអនុវត្ត ការកែទម្រង់ក៏ដូចជាការ តាមដានជំរុញជាប្រចាំ របស់ក្រសួងអប់រំ គឺជាកិច្ចការដែលត្រូវធ្វើ ហើយត្រូវធ្វើជាប្រចាំ”៕
ព័ត៌មានគួរចាប់អារម្មណ៍
គណៈរដ្ឋមន្ត្រីប្រជុំពិនិត្យរបាយការណ៍វឌ្ឍនភាពនៃការអនុវត្តវិធានការគន្លឹះក្នុងការពង្រឹងសមត្ថភាពរដ្ឋបាលសាធារណៈ ដើម្បីជំរុញនិងលើកកម្ពស់ការអនុវត្តការងារកែទម្រង់រដ្ឋបាលសាធារណៈ ឱ្យមានប្រសិទ្ធភាពខ្ពស់ ()
សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()
សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()
សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()
អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()
វីដែអូ