(បាត់ដំបង)៖ សម្តេចក្រឡាហោម ស ខេង ឧត្តមទីប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងលោកជំទាវ ញ៉ែម សាខន សខេង, លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងលោកស្រី កែ សួនសុភី នាព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៣ បានអញ្ជើញកាន់បិណ្ឌវេនទី៦ ចំនួន១៥វត្ត នៅក្រុងបាត់ដំបង ខេត្តបាត់ដំបងដោយធ្វើរួមគ្នានៅវត្តដំណាក់ហ្លួង។ពិធីកាន់បិណ្ឌទាំង១៥វត្តនេះ មានការចូលរួមអមដំណើរពីលោក អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត លោក សុខ លូ អភិបាលខេត្ត និងលោក លោកស្រី ប្រធានមន្ទីរស្ថាប័ន អង្គភាពនានាមន្រ្តីរាជការទាំងអស់ក្នុងខេត្តបាត់ដំបង។លោកស្រី ញ៉ែម សាខន សខេង បានទូលថ្វាយព្រះសង្ឃទាំង១៥វត្ត និងពុទ្ធបរិស័ទ្ធថា ក្នុងពិធីថា បុណ្យកាន់បិណ្ឌបានព្រឹត្តទៅតាមទំនៀមទម្លាប់ព្រះពុទ្ធសាសនាជាបន្តបន្ទាប់ ដោយក្តីសប្បាយរីករាយជ្រះថ្លាក្នុងពិធីបុណ្យកាន់ បិណ្ឌវេនទី១២នេះ ដែលជារៀងរាល់ឆ្នាំសាសនិកជនទាំងអស់ ដែលកាន់ព្រះពុទ្ធសាសនា តែងតែគោរពប្រណិបត្តិនូវពិធីបុណ្យកាន់បិណ្ឌតាមទំនៀមទម្លាប់តាំងពីបុរាណ ដែលមានរយៈពេល១៥ថ្ងៃ នៅគ្រប់ទីវត្តអារាមទូទាំងកម្ពុជា ដែលចាប់ផ្តើមពីថ្ងៃទី១រោច ខែភទ្របទ រហូតដល់ថ្ងៃទី១៤រោច និងថ្ងៃ១៥ រោច ខែភទ្របទ គឺជាថ្ងៃបុណ្យភ្ជុំបិណ្ឌធំតែម្តង។លោកស្រី ញ៉ែម សាខន សខេង បានបញ្ជាក់ថា នេះគឺជាសេរីភាពដែលបង្ហាញអំពីទឹកចិត្តសទ្ធាជ្រះថ្លារបស់ពុទ្ធបរិស័ទ ដែលបានប្រគេនជូនតាមរយៈព្រះសង្ឃដែលជាស្រែបុណ្យ ក្នុងគោលបំណងដើម្បីឧទ្ទិសកុសលផលបុណ្យ ជូនដល់ដួងវិញាណក្ខន្ធ បុព្វការីជនមាន ជីដូនជីតា ញាតិការទាំង៧សន្តាន ដែលបានចែកឋានទៅកាន់លោកខាងមុខ សូមបានសោយសុខក្នុងឋានសុខគតិភពកុំបីឃ្លៀងឃ្លាតឡើយ នឹងសូមឧទ្ទិសកុសលផលបុណ្យ ដែលកើតមកពីបុណ្យកាន់បិណ្ឌទី៦នេះ សូមឱ្យទទួលបានកុសលមគ្គផលស្មើរៗគ្នា។ទេយ្យវត្ថុ សម្ភារបរិក្ខា ដែលត្រូវប្រគេនព្រះសង្ឃក្នុងវត្តនីមួយៗទទួលបាន៖ ត្រៃចំនួន១ ទឹកក្រូច២កេស ទឹកបរិសុទ្ធ២កេស ស្ករសរ១ការុង ត្រីខកំប៉ុង១កេស ទឹកដោះគោ១កេស មី២កេស អង្ករ២ការុង នំអន្សម១កន្រ្តក ផ្លែឈើ១កន្រ្តក បច្ច័យមួយចំនួន៕
ព័ត៌មានគួរចាប់អារម្មណ៍
សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()
សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()
សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()
អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()
សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()
វីដែអូ