(បាត់ដំបង) ៖ ចាប់តាំងពីថ្ងៃទី១៨ខែកញ្ញាឆ្នាំ២០២៤ ដែលជាថ្ងៃប្រារព្វពិធីបុណ្យកាន់បិណ្ឌវេនទី១ រហូតមកដល់ថ្ងៃទី២១ ខែ កញ្ញាឆ្នាំ២០២៤ នេះកត់សម្គាល់ឃើញថា ប្រជា ពលរដ្ឋទាំងក្មេងចាស់ ប្រុស ស្រី ដែលមានឧបនិ ស្ស័យក្នុងផ្លូវព្រះពុទ្ធសាសនា បានអញ្ជើញទៅកាន់ទីអា រាម នៅទីជិតឬទីឆ្ងាយតាមគោលបំណងនិងសទ្ធាជ្រះថ្លារៀងៗខ្លួន ។នៅក្នុងអំឡុងពេល០៤ថ្ងៃនៃពិធីបុណ្យតាមកន្លងប្រពៃណីជាតិខ្មែរនេះបងប្អូនប្រជាពលរដ្ឋបានអញ្ជើញទៅបំពេញបុណ្យកុសលប្រកបដោយសេចក្តីសុខសុវត្ថិភាព នៅគ្រប់ទីកន្លែងទូទាំងខេត្តបាត់ ដំបង ហើយអ្វីដែល សម្រេចបាននេះគឺដោយសារកងកម្លាំងនគរបាលទូទាំងខេត្តបាត់ដំបងក្រោមការដឹកនាំបញ្ជារបស់លោកឧត្តម សេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង យកចិត្តទុកដាក់ បំពេញ ភារកិច្ចរក្សាសន្តិសុខ សណ្តាប់ធ្នាប់សុវត្ថិភាពសង្គម ជូនប្រជាពលរដ្ឋ ទាំងពេលយប់ និងពេលថ្ងៃ ក្នុងនោះកងកម្លាំងនគរបាល បានធ្វើការសហការជាមួយកងប្រជាការពារ សមត្ថកិច្ច អាជ្ញាធរពាក់ព័ន្ធនៅមូលដ្ឋានបានល្អប្រសើរ ទើបមិនមានបញ្ហាអសន្តិសុខណាមួយកើត ឡើងគួរឱ្យកត់សម្គាល់ក្នុងអំឡុងពេលនេះ។ទន្ទឹមនឹងសុខសុវត្ថិភាពនេះ ក្នុងនាមថ្នាក់ដឹកនាំស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង សូមបន្តអំពាវ នាវដល់បងប្អូនប្រជាពលរដ្ឋ ដែលធ្វើដំណើរទៅកាន់ទីជិត ឬទីឆ្ងាយក្នុងឱកាសនេះ សូមមេត្តាចូលរួមគោរព ច្បាប់ចរាចរណ៍ឱ្យបានត្រឹមត្រូវ ចៀសវាងករណីគ្រោះថ្នាក់ណាមួយកើតឡើង និងសូមពិនិត្យជាប់ជាប្រចាំភ្លើងទៀន ធូប ជើងក្រាន និងចរន្តអគ្គិសនី រួមទាំងពិនិត្យឱ្យបានហ្មត់ចត់នូវសុវត្ថិភាពលំនៅដ្ឋានរបស់បងប្អូន មុនពេលចាកចេញហើយសមត្ថកិច្ចនគរបាលនៅតែបន្តធ្វើសកម្មភាពរក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គមជូនបងប្អូនប្រជាពលរដ្ឋទៅតាមភារកិច្ចប្រកបដោយការទទួលខុសត្រូវខ្ពស់៕
ព័ត៌មានគួរចាប់អារម្មណ៍
សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()
សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()
សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()
អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()
សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()
វីដែអូ