ថ្ងៃច័ន្ទ ទី០៨ ខែធ្នូ ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
រដ្ឋមន្រ្តី ហេង សួរ លើកទឹកចិត្តយុវជនជ័យលាភីនៃកម្មវិធីនាវាយុវជនអាស៊ីអាគ្មេយ៍ និងជប៉ុន បង្កើតមិត្តភាព និងកិច្ចសហប្រតិបត្តិការអន្តរជាតិ
Sat,21 September 2024 (Time 10:37 AM)
ដោយ ៖ (ចំនួនអ្នកអាន: 162នាក់)

ភ្នំពេញ៖ ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានលើកទឹកដល់យុវជនជ័យលាភីក្នុងកម្មវិធីនាវាយុវជនអាស៊ីអាគ្មេយ៍ និងជប៉ុន (SSEAYP) ខិតខំបង្កើតមិត្តភាព និងកិច្ចសហប្រតិបត្តិការអន្តរជាតិនៅក្នុងចំណោមយុវជនជប៉ុន និងយុវជនដែលមកពីប្រទេសអាស៊ីអាគ្នេយ៍ចំនួន ១០ផ្សេងទៀត។

ការលើកឡើងនេះ ក្នុងឱកាសឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ នៅរសៀលថ្ងៃទី ២០ ខែកញ្ញា ឆ្នាំ២០២៤ បានអនុញ្ញាតឱ្យប្រតិភូនិស្សិតជ័យលាភីក្នុងកម្មវិធី SSEAYP ដែលដឹកនាំដោយសមាគមនាវាយុវជនអាស៊ីអាគ្នេយ៍កម្ពុជា ដើម្បីសំណេះសំណាល ក៏ដូចជាស្នើសុំអនុសាសន៍មួយចំនួនពាក់ព័ន្ធការត្រៀមខ្លួនចូលរួមជាមួយយុវជនបរទេសផ្សេងទៀត។
ឯកឧត្តមរដ្ឋមន្រ្តីបានផ្តល់អនុសាសន៍ដល់ប្រតិភូសមាគមនាវាយុវជនអាស៊ីអាគ្នេយ៍កម្ពុជា ត្រូវផ្សព្វផ្សាយនូវវប្បធម៌ប្រពៃណីល្អរបស់កម្ពុជាដល់យុវជននៃបណ្តាប្រទេសដ៏ទៃទៀត និងផ្សព្វផ្សាយនូវការអភិវឌ្ឍសេដ្ឋកិច្ចរបស់កម្ពុជា ដែលមានការរីកចំរើនលើគ្រប់វិស័យ ក្រោមម្លប់សន្តិភាព ដើម្បីទាក់ទាញអ្នកទេសចរ និងវិនិយោគបរទេសមកកម្ពុជាឱ្យបានកាន់តែច្រើន។
ជាមួយគ្នានេះ ឯកឧត្តមមានប្រសាសន៍ថា យុវជនគឺជាអ្នកការទូតដ៏សំខាន់ក្នុងការផ្សព្វផ្សាយពីប្រទេសកម្ពុជា ដែលកំពុងមានការអភិវឌ្ឍរីកចំរើនគ្រប់វិស័យ។ រាជរដ្ឋាភិបាល តែងតែគិតគូពីយុវជនជាកម្លាំងដល់រឹងមាំ ក្នុងការចូលរួមកសាង និងអភិវឌ្ឍប្រទេសនាពេលអនាគត ដែលទាមទារឱ្យយុវជនត្រូវមានសមត្ថភាពខ្ពស់ ដើម្បីបន្តវេនក្លាយជាអ្នកដឹកនាំនាពេលអនាគត។
ឯកឧត្តមបានសង្កត់ធ្ងន់លើការបង្ហាញពីប្រពៃណីខែ្មរលើឆាកអន្តរជាតិ បង្កើនភាពទំនាក់ទំនង ដកស្រង់បទពិសោធន៍ បង្ហាញពីសក្ដានុពលពីកម្ពុជា ហើយបានលើកទឹកចិត្តដល់យុវជនឱ្យខិតខំអភិវឌ្ឍន៍សមត្ថភាព ដើម្បីត្រៀមខ្លួនជួយកសាងប្រទេសជាតិបន្ថែមទៀត។
អនុប្រធានសមាគមនាវាយុវជនអាស៊ីអាគ្នេយ៍ លោកស្រី ឡា សុភៈ បានថ្លែងថា ក្នុងឆ្នាំ២០២៤នេះ ក្រសួងអប់រំ យុវជន និងកីឡាបានជ្រើសរើសយុវជនកម្ពុជាចំនួន ១៥នាក់ និងប្រធានប្រតិភូ ១រូប សម្រាប់ចូលរួមកម្មវិធី SSEAYP លើកទី៤៨ ដែលនឹងប្រព្រឹត្តទៅរយៈពេល ៣៨ថ្ងៃ ចាប់ពីថ្ងៃ ទី៤ ខែវិច្ឆិកា ដល់ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៤ ដោយធ្វើដំណើរទៅកាន់ប្រទេសចំនួន ៣ គឺជប៉ុន ឥណ្ឌូណេស៊ី និងវៀតណាម។
លោកស្រីបន្តថា គោលបំណងនៃកម្មវិធីនេះ គឺបំផុស និងពង្រឹងមិត្តភាព សាមគ្គីភាព និងការយោគយល់គ្នាទៅវិញទៅមករវាងយុវជនប្រទេសអាស៊ាន និងយុវជនប្រទេសជប៉ុន ហើយក៏ជាការពង្រីកនូវទស្សនវិស័យលើឆាកអន្តរជាតិ និងដើម្បីបណ្តុះបណ្តាលគំនិតសហប្រតិបត្តិការអន្តរជាតិ។
កម្មវិធីនេះ ធ្វើឱ្យយុវជនទាំងនោះបានរស់នៅរួមគ្នាលើនាវា នឹងធ្វើទស្សនកិច្ចនៅតាមប្រទេស ដែលចូលរួមទាំងអស់ ក្នុងនោះមានការអនុញ្ញាតឱ្យយុវជនចូលជួបសម្តែងការគួរសមជាមួយថ្នាក់ដឹកនាំប្រទេស ការធ្វើទស្សនកិច្ចតាមស្ថាប័នជាតិ មរតកវប្បធម៌ និងផ្លាស់ប្តូរវប្បធម៌គ្នាទៅវិញទៅមកជាមួយយុវជននៃប្រទេសនីមួយៗនៅពេលដែលនាវាបានចូលចត។
គួររំឭកថា SSEAYP កើតចេញពីសេចក្តីថ្លែងការណ៍រួមនៅខែមករាឆ្នាំ១៩៧៤ រវាងប្រទេសជប៉ុន និងឥណ្ឌូនេស៊ី ម៉ាឡេស៊ី សិង្ហបុរី ហ្វីលីពីន និងថៃ ខណៈប្រទេសប្រ៊ុយណេ បានចូលរួមកម្មវិធីនេះនៅឆ្នាំ១៩៨៥។
ចំណែកវៀតណាមបានចូលរួមកម្មវិធីនៅឆ្នាំ១៩៩៦ ហើយមីយ៉ាន់ម៉ាបានចូលរួមកម្មវិធីនៅឆ្នាំ១៩៩៧ និងបន្ទាប់មកនៅឆ្នាំ១៩៩៨ គឺឡាវ។ ដោយឡែកកម្ពុជាបានទទួលឱ្យចូលរួមជាសមាជិកផ្លូវការនៃកម្មវិធីនេះចាប់តាំងពីឆ្នាំ២០០០ បន្ទាប់ពីប្រទេសកម្ពុជាបានចូលជាសមាជិកអាស៊ាននាឆ្នាំ១៩៩៩៕

ព័ត៌មានគួរចាប់អារម្មណ៍

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បើកព្រឹត្តិការណ៍បោះជំរំសមាគមកាយឫទ្ធិនារីកម្ពុជា ឆ្នាំ២០២៥ នៅភ្នំគិរីរម្យ ក្រោមប្រធានបទ “ស្វែងយល់ខ្លួនឯង ដើម្បីអនាគតខ្លួនឯង”យ ()

ព័ត៌មានគួរចាប់អារម្មណ៍

កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីបានអនុម័តលើសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើពិធីសារទី៣ ស្តីពីការពង្រីកសិទ្ធិហោះហើរទី៥រវាងភាគីចុះកិច្ចព្រមព្រៀង ក្រោមកិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវអាកាសរវាងរដ្ឋាភិបាលនៃរដ្ឋសមាជិកសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍និងរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន ()

ព័ត៌មានគួរចាប់អារម្មណ៍

ក្រសួងការបរទេស ចេញសេចក្តីប្រកាសព័ត៌មានអំពីការចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួម ដោយនាយករដ្ឋមន្ត្រីកម្ពុជា និងនាយករដ្ឋមន្ត្រីថៃ ​នៅទីក្រុងគូឡាឡាំពួ ដោយមានប្រធានាធិបតីអាមេរិក និងប្រធានអាស៊ានជាសាក្សី ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត រួមជាមួយថ្នាក់ដឹកនាំ នៃបណ្តាប្រទេសជាសមាជិកអាស៊ានចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍ ស្តីពីការចូលជាសមាជិកអាស៊ានរបស់ប្រទេសទីម័រឡេស្តេ ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តមរដ្ឋមន្រ្តី សុខ សូកេន ដឹកនាំកិច្ចប្រជុំប្រចាំសប្ដាហ៍ ដើម្បីត្រួតពិនិត្យ និងតាមដានវឌ្ឍនភាពការងារអនុក្រុមការងារទាំងបី និងលេខាធិការដ្ឋានរបស់ក្រុមការងារតាមដាន និងត្រួតពិនិត្យការអនុវត្តយុទ្ធសាស្រ្ត «ព៤ជ៤» របស់ក្រសួងអធិការកិច្ច ()

វីដែអូ