ថ្ងៃអាទិត្យ ទី៣១ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
អង្គភាពប្រឆាំងអំពើពុករលួយគូរដាក់មន្ត្រីជំនាញចុះស្រាយជ្រាវ លោក អ៊ុន ចាន់ មេទាហានច្រករបៀងអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ បេីកដៃឲ្យឈ្មួញតូច ធំ សម្រុកដឹកជញ្ជូនទំនិញគេចពន្ធ បង់ពន្ធមិនគ្រប់យ៉ាងគំហុក !
Fri,20 September 2024 (Time 09:22 AM)
ដោយ ៖ (ចំនួនអ្នកអាន: 237នាក់)

បន្ទាយមានជ័យ÷ ប្រភពពីអាជីវករក៍ដូចជាក្រុមឈ្មួញដឹកជញ្ជូន នាំទិញគ្រប់សារពើ មកពីទឹកដីថៃ បង់ពន្ធមិនគ្រប់តាមរថយន្ត សាន់យ៉ុង ដឹកទំនិញសំពីងសំពោងចេញ
ពីច្រករបៀងអូរបីជាន់ ដូចជាបន្លែ ផ្លែឈើ និងគ្រឿង ម្ទេសគ្រប់មុខ ចូលមកខ្មែរយ៉ាងពេញបន្ទុក បង់តែលុយឲ្យចូលដោយសេរី។

សូមបញ្ជាក់ផងដែរថា ច្រករបៀងអូរបីជាន់គ្រប់គ្រងដោយទាហាន វរសេនាតូចលេខ៥០៣ គ្រប់គ្រងសេដ្ឋកិច្ចដោយឈ្មោះ លោក អ៊ុន ចាន់ ជាមេបញ្ជារងវរសេនាតូចលេខ៥០៣ ជាអ្នកបេីកដៃឲ្យពលករ និងក្រុមឈ្មួញដឹកទំនិញផ្សេងៗ
ចូលមកខ្មែរតាមអំពេីចិត្ត។

ទំនិញគេចពន្ឋគ្រប់សារពើ ដោយ លោក អ៊ុន ចាន់
ជាអ្នកបញ្ជាឲ្យទាហានក្រោមឱវាទរបស់ខ្លួន បើកបារ៉ាស់ឲ្យឈ្មួញនាំទំនិញចូល គាត់ជាអ្នកទទួលខុសត្រូវចំពោះករណីនេះ អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោកធ្លាប់បានមានប្រសាស្ត្រកន្លងមក ទាហាននគរបាលត្រូវតែរិតបន្តឹងនៅតាមបន្ទាត់ព្រំដែនមិនឲ្យនាំទំនិញចូលតាមច្រករបៀងធ្វើឲ្យខាតបង់ថវិការនិងចំណូលរដ្ឋ ប៉ុន្តែផ្នែកទាហាននៅជួរមុខហាក់បីដូចស្តាប់បទបញ្ជាថ្នាក់ដឹកនាំមិនបាន ហើយទាំងផ្គើនថែមទៀតផង។

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម សុខ លូ អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំស្ដីពីការពង្រឹងលើការសម្របសម្រួលព័ត៌មាន និងដោះស្រាយសាធារណមតិក្នុងបណ្ដាញសង្គមស្ថិតក្នុងដែនសមត្ថកិច្ចខេត្តបាត់ដំបង ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលរាជធានីភ្នំពេញ៖ គិតត្រឹមថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ មានសមាជិកគណបក្សជាង៧៨ម៉ឺននាក់ ស្មើនឹងចំនួន ៧៨,៨១% នៃចំនួនប្រជាពលរដ្ឋ ក្នុងបញ្ជីបោះឆ្នោតសរុប ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ផ្ញើសារយ៉ាងម៉ឺងម៉ាត់ដល់អាជ្ញាធរមូលដ្ឋានឱ្យបង្ក្រាប Online Scams ឱ្យទាល់តែអស់ជាដាច់ខាត ពីព្រោះនេះគឺជាមុខមាត់របស់ប្រទេសជាតិ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ណែនាំក្រសួងសុខាភិបាល ត្រូវបន្តខិតខំត្រៀមវិធានការបង្ការនិងទប់ស្កាត់នូវការផ្ទុះឡើងនៃជំងឺអេបូឡា និងវីរុសហាន់តា ()

វីដែអូ