ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានណែនាំទៅកាន់រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងអគ្គនាយកមន្ទីរពេទ្យកាល់ម៉ែត ត្រូវបន្តរួមគ្នា ធ្វើទំនើបកម្មមន្ទីរពេទ្យកាល់ម៉ែត ឱ្យក្លាយជាមន្ទីរពេទ្យនាំមុខ នៅក្នុងព្រះរាជាណាចក្រកម្ពុជា សម្រាប់បច្ចុប្បន្ន និង ទៅអនាគតដោយរាជរដ្ឋាភិបាល នឹងបន្ថែមមន្ទីរពេទ្យតំបន់ ធ្វើយ៉ាងណាកុំឱ្យមកកក ស្ទះនៅភ្នំពេញ ហើយមិនឱ្យអ្នកទទួល សេវាធ្វើដំណើរយូរ ។ការលើកឡើងរបស់សម្តេចធិបតី ខាងលើនេះ ធ្វើឡើងក្នុងឱកាសអញ្ជើញបញ្ចុះបឋមសិលាបើកការដ្ឋាន សាងសង់អគារបន្ថែមចំនួន៣ នៅមន្ទីរពេទ្យកាល់ម៉ែត រួមមាន អគារមជ្ឈមណ្ឌលកណ្តាល អគារចំណត និងរោងជាង និង អគារមជ្ឈមណ្ឌលវេជ្ជសាស្ត្រស៊ីក្លូត្រុង នាថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤ ។ឆ្លៀតក្នុងឱកាសនេះ សម្តេចធិបតី បានថ្លែងទៅអំណរគុណ ចំពោះកិច្ចខិតខំប្រឹងប្រែង របស់អតីតអគ្គនាយកមន្ទីរ ពេទ្យកាល់ម៉ែត ដែលបច្ចុប្បន្នជារដ្ឋមន្ត្រីសុខាភិបាល និងអគ្គនាយកមន្ទីរ ពេទ្យកាល់ម៉ែតបច្ចុប្បន្ន ដែលបានធ្វើឱ្យមន្ទីរពេទ្យ កាល់ម៉ែត ក្លាយជាមជ្ឈមណ្ឌលផ្តល់សេវាសុខាភិបាលមួយដ៏លេចធ្លោជាងគេ ។សម្តេចធិបតី មានប្រសាសន៍ថា “ពេទ្យនៅភ្នំពេញ ហើយពេទ្យកាល់ម៉ែតនេះ ឯកឧត្តមអគ្គនាយកនៅទីនេះ ក៏សូមអរគុណ បន្តដឹកនាំពីឯកឧត្តមរដ្ឋមន្ត្រីអតីតអគ្គនាយក ហើយអគ្គនាយកមន្ទីរពេទ្យ(បច្ចុប្បន្ន) បន្តរួមគ្នាដើម្បីធ្វើទំនើបកម្មពេទ្យនាំមុខ នៅក្នុងព្រះរាជាណាចក្រកម្ពុជា របស់យើងនៅទីនេះ” ។សម្តេចនាយករដ្ឋមន្ត្រី ថ្លែងគូសបញ្ជាក់ដែរថា “ប៉ុន្តែទៅអនាគតមិនមែនទៅជាកន្លែងតែមួយទេ ជំហានដែលយើងត្រូវបន្ថែម គឺពេទ្យតំបន់ ដើម្បីមានអីកុំចាំបាច់មកកកស្ទះនៅភ្នំពេញ ហើយកុំបាច់ធ្វើដំណើរមកយូរ ត្រូវពង្រឹងសមត្ថភាព ពេទ្យតំបន់របស់យើង ឱ្យមានសមត្ថភាព ហើយទៅថ្ងៃអនាគតទៀត ជំហាន៣ គឺពេទ្យរាជធានី ពេទ្យខេត្តរបស់យើង ដើម្បីឱ្យមានសមត្ថភាពច្រើន ពិតណាស់ជំនាញមួយចំនួន គឺប្រមូលផ្តុំនៅថ្នាក់ជាតិ ប៉ុន្តែជំនាញបឋមមួយចំនួន គឺនៅទីនោះ (មន្ទីរពេទ្យបង្អែកខេត្ត និងមណ្ឌលសុខភាពស្រុក)”៕
ព័ត៌មានគួរចាប់អារម្មណ៍
សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()
ឯកឧត្តម សុខ លូ អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំស្ដីពីការពង្រឹងលើការសម្របសម្រួលព័ត៌មាន និងដោះស្រាយសាធារណមតិក្នុងបណ្ដាញសង្គមស្ថិតក្នុងដែនសមត្ថកិច្ចខេត្តបាត់ដំបង ()
អភិបាលរាជធានីភ្នំពេញ៖ គិតត្រឹមថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ មានសមាជិកគណបក្សជាង៧៨ម៉ឺននាក់ ស្មើនឹងចំនួន ៧៨,៨១% នៃចំនួនប្រជាពលរដ្ឋ ក្នុងបញ្ជីបោះឆ្នោតសរុប ()
សម្តេចធិបតី ផ្ញើសារយ៉ាងម៉ឺងម៉ាត់ដល់អាជ្ញាធរមូលដ្ឋានឱ្យបង្ក្រាប Online Scams ឱ្យទាល់តែអស់ជាដាច់ខាត ពីព្រោះនេះគឺជាមុខមាត់របស់ប្រទេសជាតិ ()
សម្តេចធិបតី ណែនាំក្រសួងសុខាភិបាល ត្រូវបន្តខិតខំត្រៀមវិធានការបង្ការនិងទប់ស្កាត់នូវការផ្ទុះឡើងនៃជំងឺអេបូឡា និងវីរុសហាន់តា ()
វីដែអូ