(បន្ទាយមានជ័យ)៖ករណីសាងសង់ និងតសំយ៉ាបរំលោភលើដីចំណីផ្លូវសាធារណៈ នូវតែកើតមានឡើងជាបន្តបន្ទាប់ ទោះបីអាជ្ញាធរចេញសេចក្តីប្រកាសមិនអនុញ្ញាតឲ្យធ្វើបន្ថែម ។ចំពោះអ្នកដែលបានធ្វើកន្លងមកហើយនោះ ស្នើឲ្យរួសរើសដោយស្ម័គ្រចិត្តយ៉ាងណាក្តី តែអ្នកមួយចំនួនអាងខ្លួនមានលុយធ្វើដោយបំពាន ជាក់ស្ដែងទីតាំងផ្លូវចូលខាងលិចស្តុបសានកូ ចម្ងាយប្រមាណ ១០០ម៉ែត្រ និងពីទីតាំងខាងលើទៅសាលាសង្កាត់ចំងាយប្រមាណ៧០០ម៉ែត្រ ស្ថិតនៅក្នុងភូមិ/សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ មានអ្នកមានលុយកំពុងសាងសង់តូបជួលធ្វើអំពីស័ង្កសី តសំយ៉ាបរំលោភលើដីចំណីផ្លូវសាធារណៈ ជិតរួចរាល់ដោយមិនរំខានពីអាជ្ញាធរមូលដ្ឋានឡើយ។ពលរដ្ឋបានសម្ដែងការហួសចិត្តចំពោះម្ចាស់ ឬអ្នកសាងសង់នេះថា លោភលន់សាងសង់មិនចេះមើលគេមើលឯង ពិសេសមិនគោរពតាមការជូនដំណឹងរបស់អាជ្ញាធរ បើម្នាក់ធ្វើបានថ្ងៃក្រោយនឹងមានអ្នកផ្សេងបន្តធ្វើទៀត ប្រាកដហើយថានៅថ្ងៃអនាគតផ្លូវនឹងរួមកាន់តែតូចទៅៗ ធ្វើឲ្យស្ទះ ប្រជាពលរដ្ឋពិបាកក្នុងការធ្វើដំណើរជាក់ជាមិនខាន ។ដោយក្តីបារម្ភពលរដ្ឋស្នើឲ្យអាជ្ញាធរមេត្តាពិនិត្យមើលទីតាំងខាងលើកនេះផង ព្រោះថាផ្លូវមួយខ្សែនេះជាសរសៃឈាមដ៏សំខាន់របស់ប្រជាពលរដ្ឋឆ្លងកាត់ទៅមកទាំងយប់ទាំងថ្ងៃ ចាប់ពីផ្លូវធំស្តុបសានកូ ឆ្ពោះទៅផ្លូវស្តង់តាងួន ហើយក៏ជាផ្លូវរួមចំណែកមួយដ៏សំខាន់សម្រាប់ប្រជាពលរដ្ឋធ្វើដំណើរវាង នៅពេលស្ទះផ្លូវជាតិលេខ៥ ផងដែរ ។ពាក់ព័ន្ធករណីនេះភ្នាក់ងារយើងមិនអាចសុំការបំភ្លឺណាមួយពីលោក ស្រិល អុិន ចៅសង្កាត់ផ្សារកណ្តាល បានទេដោយខលទូរសព្ទចូលមិនមានអ្នកទទួល។គួរបញ្ជាក់ផងដែរថា កាលពីថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៤ រដ្ឋបាលសង្កាត់ផ្សារកណ្ដាលបានចេញសេចក្តីជូនដំណឹងនិងស្នើឱ្យប្រជាពលរដ្ឋដែលបានសង់សំយ៉ាប ស្លាកយីហោ និងដាក់តាំងសំភារៈផ្សេងៗ លក់ដូរនៅលើចំណីផ្លូវសាធារណៈ សូមឲ្យរុះរើស្ម័គ្រចិត្តដោយខ្លួនឯងនិងដោយស្មារតីទទួលខុសត្រូវផងដែរ បើពុំដូច្នោះទេរដ្ឋបាលសង្កាត់និងចាត់ក្រុមការងារធ្វើការរុះរើនិងកាត់សំយ៉ាបដោយមិនទទួលខុសត្រូវចំពោះការខូចខាតនិងបាត់បង់ផលប្រយោជន៍របស់បងប្អូនផងដែរ៕
ព័ត៌មានគួរចាប់អារម្មណ៍
សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()
ឯកឧត្តម សុខ លូ អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំស្ដីពីការពង្រឹងលើការសម្របសម្រួលព័ត៌មាន និងដោះស្រាយសាធារណមតិក្នុងបណ្ដាញសង្គមស្ថិតក្នុងដែនសមត្ថកិច្ចខេត្តបាត់ដំបង ()
អភិបាលរាជធានីភ្នំពេញ៖ គិតត្រឹមថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ មានសមាជិកគណបក្សជាង៧៨ម៉ឺននាក់ ស្មើនឹងចំនួន ៧៨,៨១% នៃចំនួនប្រជាពលរដ្ឋ ក្នុងបញ្ជីបោះឆ្នោតសរុប ()
សម្តេចធិបតី ផ្ញើសារយ៉ាងម៉ឺងម៉ាត់ដល់អាជ្ញាធរមូលដ្ឋានឱ្យបង្ក្រាប Online Scams ឱ្យទាល់តែអស់ជាដាច់ខាត ពីព្រោះនេះគឺជាមុខមាត់របស់ប្រទេសជាតិ ()
សម្តេចធិបតី ណែនាំក្រសួងសុខាភិបាល ត្រូវបន្តខិតខំត្រៀមវិធានការបង្ការនិងទប់ស្កាត់នូវការផ្ទុះឡើងនៃជំងឺអេបូឡា និងវីរុសហាន់តា ()
វីដែអូ