(បាត់ដំបង )កាលពីថ្ងៃទី០៨ខែ ធ្នូ ឆ្នាំ ២០២៤ ដោយបានការអនុញ្ញាត្តពីឯកឧត្តម កែវ សុជាតិព្រះរាជអាជ្ញានៃអយ្យ ការអមសាលាដំបូងខេត្តបាត់ដំបង និងអនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង លោកវរសេនីយ៍ទោ សេង លុច អធិការនគរបាលស្រុកថ្មគោល បានដឹកនាំកម្លាំងធ្វើការនាំខ្លួនជនស័ង្សយចំនួន០៣នាក់គឺ៖ ១-ឈ្មោះ ភន ផាន់រ៉ា ភេទស្រី អាយុ៥៥ឆ្នាំរស់នៅភូមិព្រៃទទឹង ឃុំអូរតាគី ស្រុកថ្មគោល(អ្នកផ្សំគំនិត) ២-ឈ្មោះ សេង គឹមណៃ ហៅ ហៃ ភេទប្រុស អាយុ២៦ឆ្នាំ រស់នៅភូមិព្រៃទទឹង ឃុំអូរតាគី ស្រុថ្មគោល។ ៣-ឈ្មោះ សេង សីហា ភេទប្រុស អាយុ ២៤ឆ្នាំ រស់នៅភូមិព្រៃទទឹង ឃុំអូរតាគីស្រុកថ្មគោល។ទាំង០៣នាក់ពាក់ព័ន្ធក្នុងករណីឆ-ក់ទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ដោយនាំមកកាន់អធិការដ្ឋាននគរបាលស្រុកដើម្បីធ្វើការសាកសួរស្រាវជ្រាវដោយក្នុងនោះដកហូតបាន៖-រថយន្ត០១គ្រឿងម៉ាកហាយព្រីត ពណ៌ស្ករស៊េរី២០០៧ ពាក់ផ្លាកលេខភ្នំពេញ2AH-2384 (គ្មានឯក សារត្រឹមត្រូវ) -ម៉ូតូចំនួន០៣គ្រឿង(ម៉ាកហុងដាស៊េរី២០២៤ពណ៌ខ្មៅ គ្មានស្លាកលេខ ០១គ្រឿង ម៉ាកហុងដាស៊េរី២០២២ ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ1JA-8853 ០១គ្រឿងនិងម៉ាកហុងដាស៊េរី២០២៣ ពណ៌ខ្មៅ ពាក់ ផ្លាក លេខភ្នំពេញ1KC-5738(ជាមធ្យោបាយរបស់ជនសង្ស័យជិះធ្វើសកម្មភាព) -ផ្លាកលេខម៉ូតូចំនួន០២សន្លឹក (កំពង់ស្ពឺ1 X-9463ចំនួន០១សន្លឹក និងភ្នំពេញ1KQ-7440)-ខ្សែកធ្វើអំពីលោហៈធាតុពណ៌លឿងពណ៌សចំនួន០៩ខ្សែ មានបន្តោងចំនួន០៦ ក្នុងនោះមានរបស់ជនរង គ្រោះចំនួន០១ខ្សែ -ចិញ្ចៀនធ្វើអំពីលោហៈធាតុពណ៌លឿងសចំនួន០៤វង់ -បន្តោងខ្សែកធ្វើអំពីលោហៈធាតុពណ៌លឿងចំនួន០២ -ខ្សែដៃធ្វើអំពីលោហៈធាតុពណ៌លឿងចំនួន០១ -ទូរស័ព្ទដៃចម្រុះចំនួន២៧ គ្រឿង -អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរចំនួន១០ សន្លឹក -កាតទូរស័ព្ទស្មាត metfone cellcardចំនួន៥៤សន្លឹក -កាបូបក្រវ៉ាត់ចង្កេះចំនួន០៧.កាបូបដៃចំនួន០២ -មួកសុវត្ថិភាពចំនួន០៤(ខ្មៅ០៣.ស០១) -កាំបន្ទះម៉ូតូពណ៌ខ្មៅចំនួន០២ -ប្រាក់បាតចំនួន១.០៩០បាត -ប្រាក់ដុល្លារចំនួន០៧ដុល្លារ -ប្រាក់រៀលចំនួន១៧.២០០រៀល -ប្រាក់កូរ៉េចំនួន១.០០០ និងសម្ភារៈមួយចំនួនទៀត។ចំពោះមូលហេតុដែលឈានដល់ការនាំខ្លួននេះគឺកាលពីថ្ងៃទី ០៦ ខែ ធ្នូ ឆ្នាំ ២០២៤ សមត្ថកិច្ចបានទទួលពាក្យបណ្តឹងពីជនរងគ្រោះ ឈ្មោះ ភុន ស្រីចាន់ ភេទស្រី អាយុ៣៨ឆ្នាំ មានទីលំនៅភូមិអង់ សង្កាត់អូរចារ ក្រុងនិងខេត្តបាត់ដំបង ទាក់ទងនឹងករណីឆក់យកទ្រព្យសម្បត្តិ ក្នុងពេលដែលជនរងគ្រោះធ្វើដំណើរ តាមដងផ្លូវក្នុងមូលដ្ឋានភូមិអង់ សង្កាត់អូរចារក្រុងបាត់ដំបង ហើយត្រូវបានជនសង័្សយជិះម៉ូតូ ធ្វើសកម្មភាពឆក់យកទ្រព្យសម្បត្តិរបស់គាត់ គេចខ្លួនបាត់ហើយផ្តើមពីពាក្យបណ្តឹងនេះ សមត្ថកិច្ចក៏ផ្តើមធ្វើការស្រាវជ្រាវ រហូតកំណត់ មុខសញ្ញាបាននិងនាំខ្លួនតែម្តង។នៅចំពោះមុខសមត្ថកិច្ចនគរបាល ជនសង័្សយបានឆ្លើយសារភាពថា ពួកខ្លួនធ្លាប់បានធ្វើសកម្មភាព ឆក់ទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានក្រុងបាត់ដំបង និងស្រុកថ្មគោល ជាសរុបប្រមាណជិត១០ លើកកន្លងមកហើយ ទើបពេលនេះសមត្ថកិច្ចបង្រ្កាបបាន ។ ក្នុងចម្លើយសារភាពនេះ សមត្ថកិច្ចនគរបាល មានការស័ង្សយថា ជាចម្លើយត្រួសៗតែប៉ុណ្ណោះ អាចមានសកម្មភាពលើសពីចំនួនខាងលើទៀត ដែលពួកគេធ្វើក្នុងរយៈពេល កន្លងមក ហេីយសមត្ថកិច្ចនឹងពិនិត្យស្រាវជ្រាវបន្ថែមទៀត ពិសេសពាក់ព័ន្ធជាមួយវត្ថុតាងដែលដកហូតបាន។ពេលនេះសមត្ថកិច្ចបានរៀបចំកសាងសំណុំរឿងបញ្ជូនមកផែនជំនាញដើម្បីអនុវត្តបន្តតាមនីតិវិធី ច្បាប់។
ព័ត៌មានគួរចាប់អារម្មណ៍
ឯកឧត្តមរដ្ឋមន្រ្តី សុខ សូកេន ដឹកនាំកិច្ចប្រជុំប្រចាំសប្ដាហ៍ ដើម្បីត្រួតពិនិត្យ និងតាមដានវឌ្ឍនភាពការងារអនុក្រុមការងារទាំងបី និងលេខាធិការដ្ឋានរបស់ក្រុមការងារតាមដាន និងត្រួតពិនិត្យការអនុវត្តយុទ្ធសាស្រ្ត «ព៤ជ៤» របស់ក្រសួងអធិការកិច្ច ()
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដឹកនាំគណៈប្រតិភូអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអង្គការកិច្ចសហប្រតិបត្តិការសៀងហៃបូក នៅទីក្រុងធានជីន ប្រទេសចិន ()
ឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ ដឹកនាំកិច្ចប្រជុំលើកទី៤ នៃក្រុមប្រឹក្សាភិបាលបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា ដើម្បីពិនិត្យ និងពិភាក្សាលើលទ្ធផលនៃកិច្ចដំណើរការរបស់ ប.ភ.យ.ក. និងលក្ខណវិនិច្ឆ័យនិងលក្ខណសម្បត្តិសម្រាប់ជ្រើសរើសគ្រូបង្រៀននៃ ប.ភ.យ.ក. និងអនុម័តលើបញ្ជីឈ្មោះបេក្ខជន វិញ្ញាសា និងកាលបរិច្ឆេទនៃការប្រឡងប្រជែងជ្រើសរើសសិស្សវិជ្ជាជីវៈតុលាការ និងវិជ្ជាជីវៈច្បាប់ ក៏ដូចជាអនុម័តលើបទបញ្ជាផ្ទៃក្នុងសម្រាប់ក្រុមប្រឹក្សាភិបាលនៃ ប.ភ.យ.ក. ()
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចាត់ឱ្យឯកឧត្តម គីម រិទ្ធី ចុះសួរសុខទុក្ខ និងផ្តល់អំណោយមនុស្សធម៌ជូនភរិយា និងក្រុមគ្រួសាររបស់វីរៈយុទ្ធជន ៥រូប រស់នៅខេត្តព្រះវិហារ ដែលត្រូវបានចាប់ខ្លួនក្រោយបទឈប់បាញ់ចូលជាធរមាន ()
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់ឱ្យឯកឧត្តម មាន ចាន់យ៉ាដា ចុះសួរសុខទុក្ខ និងផ្តល់អំណោយមនុស្សធម៌ជូនម្តាយបង្កេីត និងក្រុមគ្រួសាររបស់វីរៈយុទ្ធជន ១រូប រស់នៅខេត្តឧត្តរមានជ័យ ដែលត្រូវបានចាប់ខ្លួនក្រោយបទឈប់បាញ់ចូលជាធរមាន ()
វីដែអូ