ភ្នំពេញ៖ ភាគីចិន និងក្រសួងព័ត៌មាននៃប្រទេសកម្ពុជាបានបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យវិទ្យុ និងទូរទស្សន៍ ដើម្បីផ្លាស់ប្ដូរព័ត៌មាន និងផ្សព្វផ្សាយពីវប្បធម៌ ទេសចរណ៍ សេដ្ឋកិច្ចនយោបាយ ប្រទេសទាំងពីរឱ្យកាន់តែទូលំទូលាយ។ការជំរុញនេះ ធ្វើឡើងក្នុងកិច្ចប្រជុំលើកទី៦ ស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យវិទ្យុ និងទូរទស្សន៍រវាងក្រសួងព័ត៌មាន នៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋបាលជាតិវិទ្យុ និងទូរទស្សន៍ នៃសាធារណរដ្ឋប្រជាមានិតចិន នៅរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី៥ ខែធ្នូ ឆ្នាំ ២០២៤។កិច្ចប្រជុំនេះធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តម យ៉ាង កូយូយ (Yang Guorui) អនុរដ្ឋមន្ត្រី នៃរដ្ឋបាលជាតិវិទ្យុ និងនិងទូរទស្សន៍នៃសាធារណរដ្ឋប្រជាមានិតចិន និងឯកឧត្តម នេត ភក្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៌មាន នៃប្រទេសកម្ពុជា។ឯកឧត្តម នេត ភក្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៌មានមានប្រសាសន៍ថា ផ្អែកលើកិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យវិទ្យុនិងទូរទស្សន៍ ដែលក្រសួងព័ត៌មានបានចុះហត្ថលេខាជាមួយអាជ្ញាធររដ្ឋបាលសារព័ត៌មាន បោះពុម្ពការផ្សព្វផ្សាយ វិទ្យុ ភាពយន្ត និង ទូរទស្សន៍ នៃសាធារណរដ្ឋប្រជាមានិតចិន ចាំបាច់គួរមានការពិនិត្យនិងពិភាក្សាឡើងវិញ ដើម្បីធ្វើបច្ចុប្បន្នភាពសម្របតាមការវិវត្ត ផ្នែកសង្គមនិងបច្ចេកវិទ្យាវិស័យព័ត៌មាន និងសោតទស្សន៍។ឯកឧត្តមបញ្ជាក់ថា កិច្ចប្រជុំលើកទី៦នេះ គឺជាឱកាសដ៏ល្អដែល យើងអាចរួមគ្នាពិនិត្យ ក្នុងគោលបំណងពង្រីកបន្ថែមនូវកិច្ចសហប្រតិបត្តិការស្របតាមការវិវឌ្ឍយ៉ាង ឆាប់រហ័សនៃបច្ចេកវិទ្យាឌីជីថល និងអនុលោមតាមគោលនយោបាយអភិវឌ្ឍប្រព័ន្ធផ្សព្វផ្សាយផងដែរ។ឯកឧត្តម យ៉ាង កូយូយ អនុរដ្ឋមន្ត្រី នៃរដ្ឋបាលជាតិវិទ្យុ និងនិងទូរទស្សន៍នៃសាធារណរដ្ឋប្រជាមានិតចិនបានបង្ហាញការពេញចិត្តពេលឃើញសមិទ្ធផលក្នុងរយៈពេលបីឆ្នាំកន្លងមកនេះ ក្រោមការដឹកនាំរបស់ យន្តការកិច្ចប្រជុំជាប្រចាំស្តីពី កិច្ចសហប្រតិបត្តិការលើវិស័យវិទ្យុ និងទូរទស្សន៍កម្ពុជា-ចិន ភាគីទាំងពីរបានបន្តបង្កើនទំហំនៃកិច្ចសហប្រតិបត្តិការ ហើយការព្រមព្រៀងកិច្ចសហប្រតិបត្តិការផ្សេងៗដែលបាន សម្រេចក្នុងកិច្ចប្រជុំលើកទី៥ អនុវត្តម្ដងមួយៗ ហើយទទួលបានលទ្ធផលជាក់លាក់និងថ្មីៗ ដែលនេះ បានចាក់បញ្ចូលនូវភាពរស់រវើកថ្មីទៅក្នុងការសាងសង់សហគមន៍ជោគវាសនាតែមួយ រវាងកម្ពុជានិងចិន។សូមបញ្ជាក់ថា កិច្ចសហប្រតិបត្តិការលើវិស័យវិទ្យុ និងទូរទស្សន៍នៃប្រទេសទាំងពីរនេះ ធ្វើឡើងតាមរយៈការបង្កើតកម្មវិធីរួមគ្នា ដូចជា៖ កម្មវិធីសហការផលិតទទួលបានការច្នៃប្រឌិតជានិច្ច។ កម្មវិធី ប៉ុស្តិ៍មិត្តភាពកម្ពុជា-ចិន ដែលសហការរៀបចំដោយ CMG និង RNK បានមាន ១៦ ឆ្នាំមកហើយ ពីនេះពីនោះពីប្រទេសចិន” “នាទីប្រទេសចិន” ដើរកម្សាន្តនៅប្រទេសចិន” ជជែកជាភ្ញៀវយុវជន ដែលបានផលិតរួមគ្នាជាមួយRNK TVK ប៉ុស្តិ៍បាយ័ន ប៉ុស្តិ៍អប្សរជាដើមទទួលបានការគាំទ្រពេញចិត្តពីសំណាក់ប្រជាជនកម្ពុជា។ជាមួយគ្នានេះ វិទ្យុ និងទូរទស្សន៍ក្វាងស៊ី និងយូណាន ទូរទស្សន៍ជាតិកម្ពុជា វិទ្យុជាតិកម្ពុជា និងស្ថាប័នផ្សេងៗទៀត បានសហការរៀបចំល្ខោនទូរទស្សន៍ចិន”, “ល្ខោនវិទ្យុចិន” និង “កម្មវិធីកសិកម្មទូរទស្សន៍ចិន” ដែលបានបន្ថែមខ្លឹមសារលើកញ្ចក់ទូរទស្សន៍កម្ពុជា និង ជួយប្រជាជននៃប្រទេសទាំងពីរឱ្យបានស្គាល់គ្នាទៅវិញទៅមកកាន់តែជិតស្និទ្ធិ។ ជាមួយគ្នានោះ ភាគីទាំងពីរបានសហការបង្កើតវីដេអូសំខាន់ៗជាច្រើន។ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ប្រព័ន្ធ ផ្សព្វផ្សាយវិទ្យុ និងទូរទស្សន៍នៃភាគីទាំងពីរបានចូលរួមយ៉ាងសកម្ម ហើយបានសហការផលិតវីដេអូឯកសារ ជាច្រើនដូចជា “មិត្តអមតៈ “ “សួស្តី កម្ពុជា” “មនោសញ្ចេតនារួមសុខរួមទុក្ខរវាងចិននិងកម្ពុជា” ``ឈូង សមុទ្រមួយ ពិភពលោកតែមួយ” អ្នកជិតខាងល្អ-កម្ពុជា និង វីដេអូឯកសារជាច្រើនទៀត ដែលសុទ្ធ តែរួមគ្នាបកស្រាយ ពីរឿងនិទានស្តីពី ទំនាក់ទំនងល្អរវាងកម្ពុជា-ចិនជាដើម៕
ព័ត៌មានគួរចាប់អារម្មណ៍
ឧកញ៉ា ឡេង សុខគា ដឹកនាំប្រតិភូសភាពាណិជ្ជកម្មកម្ពុជា ទស្សនា និងស្វែងយល់ពីបច្ចេកវិទ្យាកែច្នៃ និងវេចខ្ចប់នៃបណ្តាក្រុមហ៊ុនមួយចំនួន ដែលបានកំពុងដាក់តាំងបង្ហាញក្នុងកម្មវិធីពិព័រណ៍អន្តរជាតិក្រុងហូជីមីញ ()
ព្រឹកនេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ទទួលជួបលោកជំទាវ Zou Jiayi ប្រធាន និងជាប្រធានក្រុមប្រឹក្សាភិបាល នៃធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB) ()
រដ្ឋមន្ត្រីទេសចរណ៍៖ វិស័យទេសចរណ៍ គឺខ្វះព័ត៌មានមិនបានជាដាច់ខាត ()
កម្ពុជាបណ្ដេញជនបរទេសខុសច្បាប់ជាង ១,៥០០នាក់ បន្ថែមទៀតចេញពីកម្ពុជា ពាក់ព័ន្ធករណីឆបោកអនឡាញ ()
ព្រឹកនេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ទទួលជួបលោកស្រី Rabab Fatima អគ្គលេខាធិការរង អង្គការសហប្រជាជាតិ និងជាតំណាងជាន់ខ្ពស់សម្រាប់ប្រទេសអភិវឌ្ឍន៍តិចតួច ប្រទេសកំពុងអភិវឌ្ឍន៍ គ្មានព្រំដែនជាប់សមុទ្រ និងប្រទេសដីកោះកំពុងអភិវឌ្ឍន៍តូច ()
វីដែអូ