(បាត់ដំបង)៖ លោក សុខ លូ អភិបាលខេត្តបាត់ដំបង បានអញ្ជើញសំណេះសំណាល និងជូនដំណើរយោធិន នៃកងរាជអាវុធហត្ថទើបជ្រើសរើសថ្មីចូលហ្វឹកហ្វឺននៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថភ្នំជុំសែនរីករាយ ក្នុងខេត្តកំពង់ឆ្នាំង ដែលពិធីនេះធ្វើឡើងនៅថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៤ នាទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបាត់ដំបង។លោក សុខ លូ បានផ្តាំយោធិនទាំងអស់ត្រូវគោរពវិន័យ ខិតខំប្រឹងប្រែងហ្វឹកហាត់ យកចំណេះជំនាញមកបម្រើ ប្រជាពលរដ្ឋ ជាពិសេសដាច់ខាតកងកម្លាំងត្រូវស្មោះត្រង់ និងការពាររាជរដ្ឋាភិបាលស្របច្បាប់ ដែលកើតចេញពីការបោះឆ្នោត មិនត្រូវជឿតាមការញុះញង់របស់ក្រុមជនអគតិដែលមានបំណងបំផ្លិចបំផ្លាញសន្តិភាពនោះទេ។លោកបានបន្តថា ទោះក្នុងតម្លៃណាក៏ដោយ កងកម្លាំងដាច់ខាតត្រូវការពារសុខសន្តិភាព និងសមិទ្ធផលដែលរាជរដ្ឋាភិបាលសម្រេចបានកន្លងមក ខណៈសន្តិភាពរកបានដោយលំបាកតាមរយៈការបូជាសាច់ស្រស់ឈាមស្រស់ ប៉ុន្តែការការពារសុខសន្តិភាពកាន់តែពិបាក ប្រសិនបើធ្វេសប្រហែសតែបន្តិច ប្រទេសជាតិនឹងវិលធ្លាក់ទៅក្នុងភ្នក់ភ្លើងសង្រ្គាមជាមិនខាន។លោក សុខ លូ បានណែនាំយោធិនទាំងអស់ត្រូវធ្វើជាគំរូរបស់ប្រជាពលរដ្ឋ ចៀសឆ្ងាយពីគ្រឿងញៀន គោរពច្បាប់ចរាចរណ៍ និងចូលរួមថែរក្សាអនាម័យបរិស្ថាន។លោកអភិបាលខេត្ត បានរំលឹកពីបទបញ្ជារបស់រាជរដ្ឋាភិបាលក្នុងការចាត់វិធានការបញ្ចប់មុខតំណែង និងបណ្ដេញចេញពីក្របខណ្ឌដោយគ្មានការលើកលែងចំពោះមន្រ្តីរាជការស៊ីវិល មន្រ្តីនគរបាលជាតិ និងយោធិន ព្រមទាំងមន្រ្តីកិច្ចសន្យាណាដែលត្រូវបានរកឃើញថាមានការប្រើប្រាស់គ្រឿងញៀនខុសច្បាប់ ឬមានការពាក់ព័ន្ធនឹងគ្រឿងញៀនខុសច្បាប់។បន្ទាប់ពីបណ្ដេញចេញពីក្របខ័ណ្ឌ, មន្រ្តីរាជការ និងកងកម្លាំងទាំងនោះ នឹងត្រូវបញ្ជូនទៅមជ្ឈមណ្ឌលបន្សាបគ្រឿងញៀនថែមទៀតផង។ តំណាងយោធិននៃកងរាជអាវុធហត្ថទើបជ្រើសរើសថ្មី បានប្ដេជ្ញាស្មោះត្រង់ចំពោះជាតិ សាសនា ព្រះមហាក្សត្រ និងគោរពអនុវត្តន៍ម៉ឺងម៉ាត់តាមបទបញ្ជារបស់ថ្នាក់ដឹកនាំ។សូមបញ្ជាក់ថា យោធិន នៃកងរាជអាវុធហត្ថខេត្តបាត់ដំបង ទើបជ្រើសរើសថ្មីដែលបានប្រឡងជាប់ជាស្ថាពរមានចំនួន៥២នាក់ និងជាប់ត្រៀមបម្រុង៦នាក់ ក្នុងចំណោមបេក្ខជនដាក់ពាក្យសរុប៦០១នាក់៕
ព័ត៌មានគួរចាប់អារម្មណ៍
សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()
សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()
សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()
អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()
សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()
វីដែអូ