ថ្ងៃអាទិត្យ ទី៣១ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
រដ្ឋមន្រ្តី ហេង សួរ៖ គ្រូបច្ចេកទេសជាកម្លាំងចលករដ៏សំខាន់ក្នុងកម្មវិធី TVET ១,៥លាននាក់ ប្រកបដោយវិជ្ជាជីវៈ និងក្រមសីលធម៌
Thu,05 December 2024 (Time 10:01 AM)
ដោយ ៖ (ចំនួនអ្នកអាន: 300នាក់)

ភ្នំពេញ៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គវិក្រឹតការគ្រូបច្ចេកទេសស្តីពី «វិធីសាស្រ្តបង្រៀន និងការប្រើប្រាស់ម៉ូឌុលតាមជំនាញ» លើកទី២ និងបានប្រគល់លិខិតថ្លែងអំណរគុណជូនដល់ថ្នាក់ដឹកនាំនៃអគ្គនាយកដ្ឋានអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ, គ្រឹះស្ថានTVET, វាគ្មិនកិត្តិយស, ក្រុមការងារសម្របសម្រួល រួមនិងប្រគល់ជូនវិញ្ញាបនបត្រដល់ គ្រូឧទេ្ទស, គ្រូឧទ្ទេសជំនួយ និងគ្រូសិក្ខាកាមសរុបជាង ២៥០នាក់។

ថ្លែងនៅក្នុងពិធីដែលរៀបចំធ្វើឡើងនៅសួនអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET Park) នាព្រឹកថ្ងៃពុធ ទី៤ ខែធ្នូ ឆ្នាំ២០២៤នេះ ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា វគ្គវិក្រឹតការគ្រូបច្ចេកទេសស្តីពី «វិធីសាស្រ្តបង្រៀន និងការប្រើប្រាស់ម៉ូឌុលតាមជំនាញ» លើកទី២នេះ គឺដើម្បីគាំទ្រកម្មវិធីបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសសម្រាប់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ។
ឯកឧត្តមរដ្ឋមន្ត្រី បានជឿជាក់ថាតាមរយៈវគ្គវិក្រឹតការក្នុងរយៈពេល១០ថ្ងៃមកនេះ គឺគ្រូឧទ្ទេស និងសិក្ខាកាមទាំងអស់ច្បាស់ជាទទួលបាននូវជំនាញកាន់តែប្រសើរក្នុងការរៀបចំផែនការបង្រៀនគ្រប់ម៉ូឌុលស្នូល និងបង្កើនប្រសិទ្ធភាពក្នុងការគ្រប់គ្រងថ្នាក់រៀន និងរោងជាងប្រមុំ ក៏ដូចជាទទួលបានជំនាញប្រាស្រ័យទាក់ទងតាមកន្លែងការងារជាមួយសហគ្រិនប្រកបដោយប្រសិទ្ធភាព និងមូលដ្ឋានច្បាប់ការងារ។
បន្ថែមពីនេះ ឯកឧត្តមរដ្ឋមន្ត្រី បានសង្គត់ធ្ងន់ថាការរៀបចំស្តង់ដាកម្មវិធីសិក្សា និងការអភិវឌ្ឍម៉ូឌុលសិក្សាដែលមានមូលដ្ឋានច្បាស់លាស់ក្នងការពង្រឹងចំណេះដឹង និងជំនាញ, វិន័យ, សីលធម៌, និងឥរិយាបថរបស់សិក្ខាកាម សិស្ស និស្សិត គឺជាកត្តាស្នូលក្នុងបរិបទសកលភាវូបនីយកម្ម គុណភាពនៃ TVET ដើម្បីអភិវឌ្ឍធនធានមនុស្ស្ ឆ្ពោះទៅចូលរួមចំណែកអភិវឌ្ឍសង្គម សេដ្ឋកិច្ច។ ក្នុងន័យនេះ គ្រូបច្ចេកទេសគឺជាកម្លាំងចលករដ៏សំខាន់ក្នុងការបណ្តុះបណ្តាលអ្នកជំនាញបច្ចេកទេសប្រកបដោយវិជ្ជាជីវៈ និងប្រកបដោយក្រមសីលធម៌ សម្រាប់បំពេញតម្រូវការទីផ្សារការងារ។
សូមបញ្ជាក់ថា វគ្គវិក្រឹតការគ្រូបច្ចេកទេស លើកទី២នេះ មានរយៈពេល១០ថ្ងៃ ចាប់ពីថ្ងៃទី២៥ ខែវិច្ឆិកា ដល់ថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៤ ដោយមានសិក្ខាកាមជាគ្រូឧទ្ទេស គ្រូឧទ្ទេសជំនួយ គ្រូសិក្ខាកាមសរុបចំនួន១៩០នាក់ និងមានការចូលរួមធ្វើបទបង្ហាញពីវាគ្មិនជាថ្នាក់ដឹកនាំនាយកដ្ឋាន, តំណាងវិស័យឯកជន, ថ្នាក់ដឹកនាំគ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈផងដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម សុខ លូ អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំស្ដីពីការពង្រឹងលើការសម្របសម្រួលព័ត៌មាន និងដោះស្រាយសាធារណមតិក្នុងបណ្ដាញសង្គមស្ថិតក្នុងដែនសមត្ថកិច្ចខេត្តបាត់ដំបង ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលរាជធានីភ្នំពេញ៖ គិតត្រឹមថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ មានសមាជិកគណបក្សជាង៧៨ម៉ឺននាក់ ស្មើនឹងចំនួន ៧៨,៨១% នៃចំនួនប្រជាពលរដ្ឋ ក្នុងបញ្ជីបោះឆ្នោតសរុប ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ផ្ញើសារយ៉ាងម៉ឺងម៉ាត់ដល់អាជ្ញាធរមូលដ្ឋានឱ្យបង្ក្រាប Online Scams ឱ្យទាល់តែអស់ជាដាច់ខាត ពីព្រោះនេះគឺជាមុខមាត់របស់ប្រទេសជាតិ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ណែនាំក្រសួងសុខាភិបាល ត្រូវបន្តខិតខំត្រៀមវិធានការបង្ការនិងទប់ស្កាត់នូវការផ្ទុះឡើងនៃជំងឺអេបូឡា និងវីរុសហាន់តា ()

វីដែអូ