(ភ្នំពេញ)៖ លោក ហេង ណន រដ្ឋលេខាធិការ តំណាងដ៏លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយគណៈប្រតិភូក្រុមហ៊ុន វីវ៉ាតយូធីន ខនស្រ្តាក់សិន ឯ.ក (Wiwatoyothin Constructiion CO,.Ltd) ដឹកនាំដោយលោក CHAISIT SHINAWATRA ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង និងអគ្គនាយដ្ឋានជំនាញផងដែរ។ជំនួបពិភាក្សានេះ ធ្វើឡើងនាថ្ងៃអង្គារ ទី៣ ខែធ្នូ ឆ្នាំ២០២៤ ក្នុងគោលបំណងដើម្បីស្វែងយល់ពីសក្កានុពលវិនិយោគលើវិស័យដឹកជញ្ជូន និងឡូជីស្ទីកនៅកម្ពុជា។នាឱកាសនោះលោករដ្ឋលេខាធិការ បានលើកអំពីគម្រោងដែលក្រសួងសាធារណការ និងដឹកជញ្ជូន បាននិងកំពុងអនុវត្តដែលពាក់ព័ន្ធរួមមាន៖ កំពង់ផែ ព្រែកជីក ការអភិវឌ្ឍមជ្ឈមណ្ឌលភស្តុភារកម្មភ្នំពេញ ក្រុងព្រះសីហនុ ក្រុងបាវិត ក្រុងប៉ោយប៉ែត ជាដើម។បន្ថែមពីនេះលោកក៏បានផ្តល់ជូនសៀវភៅផែនការមេ គ្រប់ជ្រុងជ្រោយស្តីពីប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយ និងភស្តុភារកម្មកម្ពុជា ២០២៣-២០៣៣ ដែលរួមមានគម្រោងទាំងផ្នែករឹង និងទន់ ដោយផែនការមេនេះមានសរុបចំនួន ១៧៤គម្រោង និងទុនវិនិយោគប្រមាណ ៣៦,៦ ពាន់លានដុល្លារ ដល់ក្រុមហ៊ុនដើម្បីសិក្សាលម្អិតលើគម្រោងដែលមានសក្តានុពលនៅកម្ពុជា៕
ព័ត៌មានគួរចាប់អារម្មណ៍
សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()
សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()
សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()
អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()
សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()
វីដែអូ