ថ្ងៃអាទិត្យ ទី២៦ ខែកក្កដា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
ក្រសួងការងារ ចេញសេចក្តីបំភ្លឺស្តីពីកម្រៃសេវាការអនុញ្ញាតចេញ-ចូល សម្រាប់ពលករខ្មែរ ឆ្លងកាត់ច្រកទ្វារព្រំដែនអន្តរជាតិកម្ពុជា-ថៃ
Tue,31 December 2024 (Time 03:53 PM)
ដោយ ៖ (ចំនួនអ្នកអាន: 180នាក់)

ភ្នំពេញ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សូមជម្រាបជូនសាធារណជន ជាពិសេសបងប្អូនពលករខ្មែរ ដែលកំពុងស្នាក់នៅ និងធ្វើការនៅប្រទេសថៃ ជ្រាបថា នាពេលថ្មីៗនេះមានការផ្សព្វផ្សាយ អំពីការតម្លើងថ្លៃកម្រៃ សេវាបោះត្រាការអនុញ្ញាតចេញ-ចូល (Re-Entry Permit) តាមច្រកទ្វារព្រំដែនអន្តរជាតិកម្ពុជា-ថៃ និងបង់កម្រៃសេវា នេះជូនភាគីកម្ពុជា។

ទាក់ទងនឹងការលើកឡើងនេះ ក្រសួងសូមបំភ្លឺថា ការយកកម្រៃសេវាបោះត្រាការអនុញ្ញាត ចេញ-ចូលនេះ ជាការកំណត់របស់ភាគីថៃ មិនមែនជាសមត្ថកិច្ចរបស់ភាគីកម្ពុជាក្នុងការកំណត់ និងទទួលសេវានោះទេ។ ជាក់ស្ដែង ក្រសួងមហាផ្ទៃនៃប្រទេសថៃបានកំណត់កម្រៃសេវាការអនុញ្ញាតចេញ-ចូលម្តង (Single Re-Entry Permit) ចំនួន ១០០០បាត និងសេវាការអនុញ្ញាតចេញ-ចូលច្រើនដង (Multiple Re-Entry Pemit) ចំនួន ៣ ៨០០បាត សម្រាប់បង់ជូនទៅភាគីថៃ។

ក្រសួងសូមបញ្ជាក់ថា កន្លងមករាជរដ្ឋាភិបាលកម្ពុជាបានស្នើសុំភាគីថៃលើកលែង និងបញ្ចុះកម្រៃសេវា ពាក់ព័ន្ធនឹងចំណាយរបស់ពលករខ្មែរ ជាក់ស្ដែងភាគីថៃបានបញ្ចុះកម្រៃសេវាទិដ្ឋាការប្រភេទការងារពី ២ ០០០បាត មក ៥០០បាត (ចាប់ពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៣ ដល់ថ្ងៃទី១១ខែវិច្ឆិកា ឆ្នាំ២០២៧) និងលើកលែងកម្រៃ សេវាការអនុញ្ញាតចេញ-ចូល សម្រាប់បងប្អូនពលករខ្មែរវិលត្រឡប់មកស្រុកកំណើតអំឡុងពេលពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរឆ្នាំ២០២៤។

ដោយពិនិត្យឃើញថា ក្នុងអំឡុងពេលប៉ុន្មានថ្ងៃនេះ មានបងប្អូនពលករខ្មែរបានកកស្ទះក្នុងការបំពេញ បែបបទចេញ-ចូលតាមច្រកទ្វារព្រំដែនអន្តរជាតិ ភាគីថៃបានបន្ថែមកម្លាំង និងសហការជាមួយអនុព័ន្ធការងារអម ស្ថានឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជាប្រចាំព្រះរាជាណាចក្រថៃឡង់ដ៍ និងមន្ត្រីពាក់ព័ន្ធរបស់ភាគីកម្ពុជា ដើម្បីសម្របសម្រួលបំពេញបែបបទឱ្យបានឆាប់រហ័សជូនបងប្អូនពលករខ្មែរយើង។ ក្នុងន័យនេះ ដើម្បីចៀសវាង ការកកស្ទះនៅច្រកទ្វារព្រំដែនអន្តរជាតិកម្ពុជា-ថៃ ក្រសួងសូមជម្រាបជូនបងប្អូនពលករខ្មែរដែលមានបំណងធ្វើ ដំណើរចេញ-ចូលប្រទេសថៃ ត្រូវដាក់ពាក្យស្នើសុំការអនុញ្ញាតចេញ-ចូលនៅការិយាល័យអន្តោប្រវេសន៍តាម បណ្តាខេត្តក្នុងប្រទេសថៃដែលបងប្អូនកំពុងស្នាក់នៅ មុនធ្វើដំណើរចេញពីប្រទេសថៃ ដើម្បីរក្សាសុពលភាព ទិដ្ឋាការការងាររបស់ខ្លួន៕

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()

វីដែអូ