(ភ្នំពេញ)លោក ថុង គឹម្ងួន អគ្គនាយកអង្គភាពសារព័ត៌មាន PCN TV ONLINE ព្រមទាំងសហការីទាំងអស់ សូមក្រាបបង្គំថ្វាយសារលិខិតថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ក្នុងឱកាសព្រះរាជពិធីបុណ្យចូលឆ្នាំថ្មី ឆ្នាំសកល គ្រិស្តសករាជ ២០២៥ ខាងមុខនេះ។ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ឆ្នាំសកល ២០២៥ ខាងមុខនេះ ទូលព្រះបង្គំ សូមព្រះបរមរាជានុញ្ញាតក្រាបបង្គំទូលថ្វាយនូវ ព្រះរាជសព្ទសាធុការពរ និងថ្វាយព្រះរាជកុសលចំពោះ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវរ រាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល សូមទ្រង់មានព្រះជន្មាយុយឺនយូរ ព្រះរាជសុខភាពល្អបរិបូរណ៌ ព្រះកាយពលរឹងមាំ និងព្រះរាជបញ្ញាញាណភ្លឺស្វាង ដើម្បីគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ត្រជុំយូរអង្វែងរបស់ ប្រជារាស្ត្រខ្មែរ ដែលជាកូនចៅ ចៅទួតរបស់ព្រះអង្គតរៀងទៅ។ ក្រោមព្រះរាជតំរិះដ៏ឧត្តុង្គឧត្តមរបស់ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងព្រះរាជសកម្មភាពដ៏ឧត្តុង្គឧត្តមថ្លៃថ្លាប្រកបដោយព្រះគុណធម៌ ព្រះរាជកិច្ចកិច្ចការមនុស្សធម៌ ក្នុងវិស័យព្រះពុទ្ធសាសនា អប់រំសិក្សាធិការ សុខាភិបាល សង្គមកិច្ច ជាពិសេសក្នុងកិច្ចគាំទ្រសកម្មភាពទប់ស្កាត់អំពើហិង ក្នុងគ្រួសារ អំពើហិង្សាលើស្ត្រី និងកុមារ ការគាំទ្រចំពោះការទប់ស្កាត់ ការធ្វើអាជីវកម្មផ្លូវភេទ ការជួញដូរគ្រឿងញៀន ដែលជា បញ្ហាប្រឈមមុខរបស់សង្គម ក្នុងព្រះរាជសកម្មភាពជាប្រធានកិត្តិយស នៃកាកបាទក្រហមកម្ពុជា និងក្រុមប្រឹក្សាជាតិដើម្បីស្រ្តី ដែលបានរួមចំណែកយ៉ាងធំធេង ក្នុងការដោះស្រាយទុក្ខលំបាករបស់ប្រជាពលរដ្ឋ និងការលើកកំពស់តួនាទីស្ត្រីក្នុងសង្គមកម្ពុជា នាពេលកន្លងមក។ទូលព្រះបង្គំ សូមសម្តែងនូវកត្តញ្ញូតាធម៌យ៉ាងជ្រាលជ្រៅបំផុតចំពោះព្រះករុណាទិគុណដ៏ឧត្តុង្គឧត្តម របស់ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ និងសូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ ទេវតាឆ្នាំថ្មី ទេវតារក្សាព្រះស្វេតច្ឆត្រ ព្រមទាំងវត្ថុស័ក្តិសិទ្ធិក្នុងលោក មានព្រះវិញ្ញាណក្ខន្ធអតីតព្រះមហាក្សត្រ ព្រះមហា ក្សត្រីយានី ព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្តម សីហនុ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និង ឯកភាពជាតិខ្មែរ “ព្រះបរមរតនកោដ្ឋ” សូមប្រទានព្រះសព្ទសាធុការពរ និងជួយតាមថែរក្សា សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីសក្ការៈ សូមទ្រង់មានព្រះជន្មាយុយឺនយូរជាងរយ ព្រះវស្សា ដើម្បីទ្រង់គង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ត្រជុំដល់កូនចៅ ចៅទួត របស់ព្រះអង្គជាអង្វែងតរៀងទៅ។សូម សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ទ្រង់ព្រះមេត្តាទទួលនូវគារវភក្តីដ៏ឧត្តុង្គឧត្តមបំផុត អំពីទូលព្រះបង្គំ ៕
ព័ត៌មានគួរចាប់អារម្មណ៍
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បើកព្រឹត្តិការណ៍បោះជំរំសមាគមកាយឫទ្ធិនារីកម្ពុជា ឆ្នាំ២០២៥ នៅភ្នំគិរីរម្យ ក្រោមប្រធានបទ “ស្វែងយល់ខ្លួនឯង ដើម្បីអនាគតខ្លួនឯង”យ ()
កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីបានអនុម័តលើសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើពិធីសារទី៣ ស្តីពីការពង្រីកសិទ្ធិហោះហើរទី៥រវាងភាគីចុះកិច្ចព្រមព្រៀង ក្រោមកិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវអាកាសរវាងរដ្ឋាភិបាលនៃរដ្ឋសមាជិកសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍និងរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន ()
ក្រសួងការបរទេស ចេញសេចក្តីប្រកាសព័ត៌មានអំពីការចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួម ដោយនាយករដ្ឋមន្ត្រីកម្ពុជា និងនាយករដ្ឋមន្ត្រីថៃ នៅទីក្រុងគូឡាឡាំពួ ដោយមានប្រធានាធិបតីអាមេរិក និងប្រធានអាស៊ានជាសាក្សី ()
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត រួមជាមួយថ្នាក់ដឹកនាំ នៃបណ្តាប្រទេសជាសមាជិកអាស៊ានចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍ ស្តីពីការចូលជាសមាជិកអាស៊ានរបស់ប្រទេសទីម័រឡេស្តេ ()
ឯកឧត្តមរដ្ឋមន្រ្តី សុខ សូកេន ដឹកនាំកិច្ចប្រជុំប្រចាំសប្ដាហ៍ ដើម្បីត្រួតពិនិត្យ និងតាមដានវឌ្ឍនភាពការងារអនុក្រុមការងារទាំងបី និងលេខាធិការដ្ឋានរបស់ក្រុមការងារតាមដាន និងត្រួតពិនិត្យការអនុវត្តយុទ្ធសាស្រ្ត «ព៤ជ៤» របស់ក្រសួងអធិការកិច្ច ()
វីដែអូ