ភ្នំពេញ៖ ក្នុងឱកាសអបអរសាទរបុណ្យចូលឆ្នាំសកល និងចូលឆ្នាំថ្មី២០២៥ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានចេញសារលិខិតជូនពរទៅមន្ត្រី និងកងកម្លាំង ដោយភ្ជាប់ជាមួយការដាស់តឿនស្មារតីប៉ូលិសទាំងអស់ ឱ្យបម្រើពលរដ្ឋដោយអត់ធ្មត់ ប្រកាន់ខ្ជាប់វិន័យ សីលធម៌ មនសិការ និងវិជ្ជាជីវៈ។តាមសារលិខិតជូនពរដដែល នាយឧត្តមសេនីយ៍ ស ថេត បានសរសើរពីសមិទ្ធផលការងារនានាដែលកងកម្លាំងបានបំពេញក្នុងឆ្នាំ២០២៤ ក៏ដូចជាការខិតខំប្រឹងប្រែងរបស់កងកម្លាំងទាំងអស់ប្រកបដោយឆន្ទៈមោះមុត ការប្តេជ្ញាចិត្តដើម្បីការពារសន្តិសុខ និងសន្តិសុខសង្គម។ ក្រៅពីការជូនពរ មេនគរបាលរូបនេះ ក៏បានក្រើនរំលឹកទៅគ្រប់កងកម្លាំងនគរបាលទាំងអស់ឱ្យខិតខំបំពេញការងារ យកចិត្តទុកដាក់ក្នុងការការពារសន្តិសុខជាតិ ជាគំរូដ៏ល្អដល់ពលរដ្ឋ ក៏ដូចជាប្រកាន់ខ្ជាប់តួនាទី និងវិន័យក្នុងការបម្រើពលរដ្ឋ។នាយឧត្តមសេនីយ៍ ស ថេត បានគូសបញ្ជាក់ថា “ទន្ទឹមនេះក៏សូមណែនាំឱ្យបងប្អូនទាំងអស់ បន្តធ្វើជាគំរូដល់ប្រជាពលរដ្ឋ ក្នុងការលើកកម្ពស់ស្មារតីអនុវត្តច្បាប់ និងសូមគាំទ្រលើកទឹកចិត្តឱ្យបន្តកិច្ចខិតខំប្រឹងប្រែងបំពេញភារកិច្ចដើម្បីបុព្វហេតុជាតិ សាសនា ព្រះមហាក្សត្រ ប្តេជ្ញាការពាររាជរដ្ឋាភិបាលស្របច្បាប់ និងបម្រើប្រជាពលរដ្ឋដោយភាពអត់ធ្មត់ ប្រកាន់ខ្ជាប់នូវវិន័យ សីលធម៌ អាកប្បកិរិយាថ្លៃថ្នូរ និងមានមនសិការវិជ្ជាជីវៈខ្ពស់”។លើសពីនេះ នាយឧត្តមសេនីយ៍បញ្ជាក់ឱ្យកងកម្លាំងក៏ត្រូវបន្តយកចិត្តទុកដាក់ ជាពិសេសព្រឹត្តិការណ៍សំខាន់ៗក្នុងឆ្នាំ២០២៥ ដែលជាភារកិច្ចមិនអាចកាត់ផ្តាច់ចេញពីការចូលរួមចំណែករបស់កងកម្លាំងនគរបាលជាតិគ្រប់លំដាប់ថ្នាក់៕
ព័ត៌មានគួរចាប់អារម្មណ៍
សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()
សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()
សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()
អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()
សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()
វីដែអូ