ថ្ងៃច័ន្ទ ទី០៨ ខែធ្នូ ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
ឧបនាយករដ្ឋមន្ត្រី ទៀ សីហា ឱ្យពលរដ្ឋមើលការអភិវឌ្ឍពិតប្រាកដរបស់រាជរដ្ឋាភិបាល ល្អជាងជឿលើព័ត៌មានបំផុសរបស់ក្រុមជ្រុលនិយមពីក្រៅប្រទេស
Sun,29 December 2024 (Time 02:17 PM)
ដោយ ៖ (ចំនួនអ្នកអាន: 138នាក់)

ភ្នំពេញ ៖ ឧបនាយករដ្ឋមន្ត្រី ទៀ សីហា រដ្ឋមន្ត្រីក្រសួងការពារជាតិ បានផ្ញើសារទៅកាន់ប្រជាពលរដ្ឋខ្មែរគ្រប់រូប ទាំងក្នុងនិងក្រៅប្រទេស ឱ្យងៀកមកមើលអំពីស មិទ្ធផល នៃការកសាងអភិវឌ្ឍ ប្រទេសពិតប្រាកដ របស់រាជរដ្ឋាភិបាលកម្ពុជា ល្អជាជាងទៅជឿជាក់លើមជ្ឈដ្ឋាន ឬព័ត៌មានជ្រុលនិយមណាមួយ បំផុសពីក្រៅប្រទេស ធ្វើឱ្យបែកបាក់ផ្ទៃក្នុងជាតិ ។

ក្នុងឱកាសអញ្ជើញអបអរសាទរ ខួបលើកទី២៦ «ទិវាសន្តិភាពនៅកម្ពុជា» (២៩ ធ្នូ ១៩៩៨ – ២៩ ធ្នូ ២០២៤) នាថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៤ នៅវិមានសន្តិភាព ឧបនាយករដ្ឋមន្រ្តី ទៀ សីហា បានគូសបញ្ជាក់ ពីចំណុចសំខាន់បំផុត ដែលបានធ្វើឱ្យគោលនយោបាយឈ្នះឈ្នះ ទទួលបានជោគជ័យពេញលេញ នោះគឺជាការជឿជាក់លើថ្នាក់ដឹកនាំ ដែលមានប្រតិបត្តិករនយោបាយឈ្នះឈ្នះ ដែលនៅរស់រានមានជីវិត ជាសាក្សីរស់ធំបំផុត គឺបានជឿជាក់លើការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ដែលមានការធានា៣យ៉ាង គឺការធានាអាយុជីវិត និងរូបកាយ, ការធានានូវអាជីព និងមុខរបរ និងការធានាលើកម្មសិទ្ធិអចលនទ្រព្យ និងចលនទ្រព្យ ដែលការធានា៣យ៉ាងនេះ បើគ្មានការទុកចិត្ត លើសម្តេចតេជោនោះទេ នោះគោលនយោបាយឈ្នះឈ្នះ មិនអនុវត្តជោគជ័យឡើយ ។

ឆ្លៀតក្នុងឱកាសនោះ ក្នុងនាមជាអ្នកបន្តវេនមួយរូប ឧបនាយករដ្ឋមន្រ្តី ទៀ សីហា បានបង្ហាញនូវមោទនភាព និងដឹងគុណចំពោះថ្នាក់ដឹកនាំគ្រប់ជំនាន់ ដែលបានលះបង់ និងធ្វើឱ្យកម្ពុជា មានសន្តិភាព មកដល់ពេលបច្ចុប្បន្ននេះ និងសង្ឃឹមថា គ្រប់គ្នានឹងចូលរួមថែរក្សាសន្តិភាព មិនថាកាលទេសណាក៏ដោយ ត្រូវតែការពារឱ្យបាននូវសុខសន្តិភាពរបស់កម្ពុជា ។ ក្នុងនោះឧបនាយករដ្ឋមន្ត្រី ក៏បានអំពាវនាវ ដល់ថ្នាក់ដឹកនាំ និងប្រជាពលរដ្ឋខ្មែរទាំងអស់ ឱ្យមើលឃើញនូវតម្លៃសន្តិភាព និងមើលឃើញអំពីកិច្ចខិតខំប្រឹងប្រែង របស់រាជរដ្ឋាភិបាល អាណត្តិទី៧ ដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត ដែលបានផ្តោតសំខាន់ ទៅលើសុខសន្តិភាព និងសុខដុមរមនារបស់កម្ពុជា ជាពិសេសរបស់ប្រជាជនកម្ពុជា ។

ដោយឡែកឆ្លើយតបនឹងការបំផុស និងព្យាយាមវាយប្រហារមកលើរាជរដ្ឋាភិបាល ពីមជ្ឈដ្ឋានខាងក្រៅ ឧបនាយករដ្ឋមន្រ្តី ទៀ សីហា បានឱ្យសាធារណជនទាំងអស់ ក្រឡេកទៅមើលសមទ្ធិផលទាំងឡាយ ដែលរាជរដ្ឋាភិបាល បានកសាង និងជាពិសេស ការយកចិត្តទុកដាក់ របស់ថ្នាក់ដឹកនាំ ទៅលើប្រជាពលរដ្ឋជាដើម។ ក្នុងនោះឧបនាយករដ្ឋមន្រ្តី ទៀ សីហា មានប្រសាសន៍ថា “គួរតែងៀកមកមើល ពីសមិទ្ធផល មើលពីការជោគជ័យរបស់កម្ពុជា ដែលមានស្រាប់នៅទីនេះ ល្អជាជាងទៅជឿជាក់លើមជ្ឈដ្ឋាន ឬមួយក៏ព័ត៌មាន ជ្រុលនិយមណាមួយ បំផុសពីក្រៅប្រទេស មកឱ្យធ្វើឱ្យយើងបែកបាក់ក្នុងប្រទេសនេះទៅវិញ យើងមានបទពិសោធន៍ជាច្រើនក្នុងរយៈពេល១៥ខែកន្លងមកនេះ ឃើញថានៅមជ្ឈដ្ឋាននៅខាងក្រៅ ជាពិសេសគឺពួកជ្រុលនិយមតែងតែបំផុសនូវកិច្ចការផ្សេងៗ ធ្វើឱ្យយល់ច្រឡំពីរាជរដ្ឋាភិបាលរបស់យើង ចំពោះយុវជនជំនាន់ក្រោយ សូមឱ្យពិនិត្យមើលឱ្យបានច្បាស់ ហើយជាពិសេសតាមដានព័ត៌មានបណ្តាញសង្គម មិនថាហ្វេសប៊ុក មិនថាតិកតុក ឬមួយបណ្តាញសង្គមផ្សេងៗ សូមឱ្យមានការពិចារណាត្រិះរិះឱ្យបានជាក់លាក់ ហើយសូមឱ្យមកមើលវិមានឈ្នះឈ្នះនេះ ថាប្រវត្តិរបស់កម្ពុជា មិនមែនដូចគេថានោះទេ មកមើលទីនេះជាក់ស្តែងតែម្តង ថាប្រវត្តិកម្ពុជា បានកសាង បានអភិវឌ្ឍមកដល់ថ្ងៃនេះ គឺមានអ្វីខ្លះ គឺមានដាក់នៅក្នុងវិមានឈ្នះឈ្នះ” ៕

ព័ត៌មានគួរចាប់អារម្មណ៍

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បើកព្រឹត្តិការណ៍បោះជំរំសមាគមកាយឫទ្ធិនារីកម្ពុជា ឆ្នាំ២០២៥ នៅភ្នំគិរីរម្យ ក្រោមប្រធានបទ “ស្វែងយល់ខ្លួនឯង ដើម្បីអនាគតខ្លួនឯង”យ ()

ព័ត៌មានគួរចាប់អារម្មណ៍

កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីបានអនុម័តលើសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើពិធីសារទី៣ ស្តីពីការពង្រីកសិទ្ធិហោះហើរទី៥រវាងភាគីចុះកិច្ចព្រមព្រៀង ក្រោមកិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវអាកាសរវាងរដ្ឋាភិបាលនៃរដ្ឋសមាជិកសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍និងរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន ()

ព័ត៌មានគួរចាប់អារម្មណ៍

ក្រសួងការបរទេស ចេញសេចក្តីប្រកាសព័ត៌មានអំពីការចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួម ដោយនាយករដ្ឋមន្ត្រីកម្ពុជា និងនាយករដ្ឋមន្ត្រីថៃ ​នៅទីក្រុងគូឡាឡាំពួ ដោយមានប្រធានាធិបតីអាមេរិក និងប្រធានអាស៊ានជាសាក្សី ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត រួមជាមួយថ្នាក់ដឹកនាំ នៃបណ្តាប្រទេសជាសមាជិកអាស៊ានចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍ ស្តីពីការចូលជាសមាជិកអាស៊ានរបស់ប្រទេសទីម័រឡេស្តេ ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តមរដ្ឋមន្រ្តី សុខ សូកេន ដឹកនាំកិច្ចប្រជុំប្រចាំសប្ដាហ៍ ដើម្បីត្រួតពិនិត្យ និងតាមដានវឌ្ឍនភាពការងារអនុក្រុមការងារទាំងបី និងលេខាធិការដ្ឋានរបស់ក្រុមការងារតាមដាន និងត្រួតពិនិត្យការអនុវត្តយុទ្ធសាស្រ្ត «ព៤ជ៤» របស់ក្រសួងអធិការកិច្ច ()

វីដែអូ