ថ្ងៃអាទិត្យ ទី៣១ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
ស្នងការដ្ឋាននគរបាលខេត្តព្រៃវែង បំភ្លឺលម្អិតហេតុការណ៍ផ្ទុះអាវុធពេលកំពុងបំពេញប្រតិបត្តិការតាមករណីចាប់ជំរិត នៅចំណុចកអណ្ដើក ស្រុកកំពង់ត្របែក
Sat,28 December 2024 (Time 07:10 PM)
ដោយ ៖ (ចំនួនអ្នកអាន: 151នាក់)

(ភ្នំពេញ)៖ ស្នងការដ្ឋាននគរបាលខេត្តព្រៃវែង នៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៤នេះ បានចេញសេចក្ដីបំភ្លឺព័ត៌មានលម្អិត អំពីហេតុការណ៍ផ្ទុះអាវុធដោយកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ពេលកំពុងបំពេញប្រតិបត្តិការតាមស្រាវជ្រាវបង្ក្រាបករណីចាប់ជំរិត នៅចំណុចកអណ្ដើក ស្រុកកំពង់ត្របែក។

នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៤ កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានចុះប្រតិបត្តិការស៊ើបអង្កេត ស្រាវជ្រាវ និងបង្ក្រាបបទល្មើសចាប់ជំរិត ស្ថិតនៅក្នុងទឹកដីខេត្តស្វាយរៀង។ ពេលធ្វើដំណើរពីរាជធានីភ្នំពេញ ទៅដល់ទីរួមខេត្តស្វាយរៀង កម្លាំងប្រតិបត្តិការដែលជិះរថយន្តចំនួន២គ្រឿង បានពើបប្រទះឃើញរថយន្តមួយគ្រឿងម៉ាក ស្តារិច ពណ៌ស មានភិនភាគដូចនឹងភិនភាគរថយន្តរបស់ជនល្មើសចាប់ជំរិតទាមទារប្រាក់ដែលកម្លាំងភ្នាក់ងារសម្ងាត់បានផ្តល់ជូន។

ភ្លាមៗកម្លាំងនគរបាលក៏បានបត់ត្រឡប់រថយន្តដេញតាមរថយន្តម៉ាកស្តារិច ពណ៌ស ខាងលើ និងបានព្យាយាមកៀរស៊ីផ្លេ ហៅរថយន្តនោះឲ្យអែបកៀនឈប់ជាច្រើនដង ប៉ុន្តែរថយន្តស្តារិច ខាងលើ មិនព្រមឈប់នោះទេ។ រហូតមកដល់ចំណុចកើតហេតុ ត្រង់ចំណុចកអណ្ដើក ឃុំប្រាសាទ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង លើផ្លូវជាតិលេខ១ កម្លាំងប្រតិបត្តិការបានកាក់រថយន្ត សង្ស័យជាប់ ដោយមានរថយន្តរបស់កម្លាំងប្រតិបត្តិការចំនួន២គ្រឿង បិទជាប់ពីមុខ និងពីក្រោយ។

ពេលកាក់ជាប់ ហើយកម្លាំងប្រតិបត្តិការប្រមាណ៤ ទៅ៥នាក់ បានចុះព័ទ្ធរថយន្តសង្ស័យ រួចគោះទ្វារ ស្រែកឲ្យម្ចាស់រថយន្ត និងអ្នកនៅក្នុងរថយន្តទាំងអស់ចេញក្រៅ ស្រាប់តែរំពេចនោះ តៃកុងរថយន្តសង្ស័យ បានបើកថយក្រោយបុករថយន្តរបស់ កម្លាំង រួចបានបួងចង្កូតបើកគេចយ៉ាងលឿនចេញពីកន្លែងកើតហេតុ ធ្វើឲ្យកម្លាំងនគរបាលដែលកាក់នៅខាងមុខរថយន្តសង្ស័យបានបំផ្ទុះអាវុធ គោលបំណងធ្វើឲ្យរថយន្ដសង្ស័យទៅមុខមិនរួច និងផ្លាតគ្រាប់ទៅត្រូវប្រជាពលរដ្ឋនៅក្បែរកន្លែងកើតហេតុបណ្ដាលឲ្យរងរបួសធ្ងន់ម្នាក់ ដោយឡែកអ្នកនៅក្នុងរថយន្ដសង្ស័យរងរបួសម្រាមដៃមួយនាក់ ក្រៅពីនោះមិនមានរងរបួសនោះទេ។

ខាងក្រោមនេះ ជាសេចក្ដីបំភ្លឺព័ត៌មានរបស់ស្នងការដ្ឋាននគរបាលខេត្តព្រៃវែង៖

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម សុខ លូ អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំស្ដីពីការពង្រឹងលើការសម្របសម្រួលព័ត៌មាន និងដោះស្រាយសាធារណមតិក្នុងបណ្ដាញសង្គមស្ថិតក្នុងដែនសមត្ថកិច្ចខេត្តបាត់ដំបង ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលរាជធានីភ្នំពេញ៖ គិតត្រឹមថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ មានសមាជិកគណបក្សជាង៧៨ម៉ឺននាក់ ស្មើនឹងចំនួន ៧៨,៨១% នៃចំនួនប្រជាពលរដ្ឋ ក្នុងបញ្ជីបោះឆ្នោតសរុប ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ផ្ញើសារយ៉ាងម៉ឺងម៉ាត់ដល់អាជ្ញាធរមូលដ្ឋានឱ្យបង្ក្រាប Online Scams ឱ្យទាល់តែអស់ជាដាច់ខាត ពីព្រោះនេះគឺជាមុខមាត់របស់ប្រទេសជាតិ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ណែនាំក្រសួងសុខាភិបាល ត្រូវបន្តខិតខំត្រៀមវិធានការបង្ការនិងទប់ស្កាត់នូវការផ្ទុះឡើងនៃជំងឺអេបូឡា និងវីរុសហាន់តា ()

វីដែអូ