ថ្ងៃអាទិត្យ ទី២៦ ខែកក្កដា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
ផ្ទុះអាវុធជាច្រើនគ្រាប់នៅជិតផ្សារកអណ្តើក មានអ្នករងរបួសធ្ងន់និងស្រាល ក្នុងខេត្តព្រៃវែង
Sat,28 December 2024 (Time 02:12 PM)
ដោយ ៖ (ចំនួនអ្នកអាន: 213នាក់)

ព្រៃវែង ៖ មានករណីភ្ញាក់ផ្អើលមួយបានកើតឡើងនៅជិតផ្សារកអណ្តើក ខេត្តព្រៃវែង ដោយសមត្ថកិច្ចបានផ្ទុះអាវុធជាច្រេីនគ្រាប់ និងបណ្តាលឲ្យរថយន្តម៉ាក Starex ពណ៌ស ស្លាកលេខ ភ្នំពេញ2BS-0374 បែកកញ្ចក់ផ្នែកខាងក្រោយ និងផ្ទុះកង់ទាំងបួនគ្រាប់ ព្រមទាំងរងរបួសតៃកុង និងអ្នកជិះក្នុងរថយន្ត មានទាំងមនុស្សស្រីនិងកូនក្មេងផងដែរ។

ហេតុការណ៍នេះបានកើតឡើង នៅវេលារសៀលថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៤។
បេីយោងតាមគណនីហ្វេសប៊ុករបស់លោក ឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ស្នងការនគរបាលខេត្តព្រៃវែងមុននេះបានសរសេរថា មានករណីផ្ទុះអាវុធនៅចំណុច កអណ្តើក! ភ្លាមៗកម្លាំងប្រតិកម្មឃាត់បានទាំង២ភាគី ជាបឋមផ្តើមចេញពីប្រតិបត្តិការកម្លាំងថ្នាក់ជាតិ តាមបង្ក្រាបបទល្មើសព្រហ្មទណ្ឌពី ខេត្តស្វាយរៀងមក សូមពលរដ្ឋកុំភ្ញាក់ផ្អើល!

ពាក់ព័ន្ធករណីនេះភ្នាក់ងារ PCN មិនអាចសុំការបំភ្លឺពីសមត្ថកិច្ចបាននោះទេ ប៉ុន្តែទោះបីជាយ៉ាងណា យេីងរង់ចាំតាមដានបន្តថា ករណីផ្ទុះអាវុធឃាត់រថយន្តនេះ បណ្តាលឲ្យមានអ្នករងរបួសផងនោះ តើគឺជាករណីអ្វីពិតប្រាកដ?
ព័ត៌មានលម្អិត នឹងមានផ្សាយជូនជាបន្តបន្ទាប់៕

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()

វីដែអូ