(បាត់ដំបង)នារសៀលថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៤នេះ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញដឹកនាំក្រុមការងារប្រជុំពិភាក្សាជាមួយបងប្អូនអាជីវករផ្សារបឹងឈូកអំពីការជ្រើសរើស គណៈកម្មការសម្រាប់គ្រប់គ្រងផ្សារ ក្នុងការថែរក្សាអនាម័យ សណ្តាប់ធ្នាប់ផ្សារបឹងឈូក ខណៈពេលដែលរដ្ឋបានទទួលយកផ្សារពីក្រុមហ៊ុនឯកជនមកគ្រប់គ្រងផ្ទាល់ និងផ្តល់សិទ្ធិជូនអាជីករគ្រប់គ្រងបានពេញមួយជីវិត។សូមជម្រាបថា ក្នុងឱកាសអញ្ជើញជាអធិបតីភាពក្នុងពិធីសម្ពោធសមិទ្ធផលនានានៅតំបន់អភិវឌ្ឍន៍បឹងជង្រុកតេជោឈ្នះឈ្នះ ស្ថិតនៅភូមិបឹងជង្រុកតេជោឈ្នះឈ្នះ ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានផ្ដល់ដំណោះស្រាយជាច្រើនចំណុចដល់អាជីវករផ្សារបឹងឈូកក្នុងនោះសម្ដេចក៏បានមានប្រសាសន៍ណែនាំផ្តល់ជម្រើសចំនួន២ ក្នុងការរៀបចំរចនាសម្ព័ន្ធគ្រប់គ្រងផ្សារឡើងវិញគឺ ទី១ រដ្ឋបាលខេត្តជាអ្នកទទួលខុសត្រូវក្នុងការគ្រប់គ្រង និងស្វែងរកដៃគូសហការជាមួយអ្នកវិនិយោគឯកជនដើម្បីរៀបចំអនាម័យ សណ្តាប់ធ្នាប់ ដូចផ្សាររដ្ឋផ្សេងៗដែរ។ជម្រើសទី២ សម្តេចធិបតីបានណែនាំឱ្យអាជីវករប្រមូលគ្នាបោះឆ្នោតជ្រើសរើសគណៈគ្រប់គ្រងផ្សារ ដើម្បីចាត់ចែង រៀបចំអនាម័យ សណ្តាប់ធ្នាប់ ដោយខ្លួនឯងផ្ទាល់តែម្តង៕
ព័ត៌មានគួរចាប់អារម្មណ៍
គណៈរដ្ឋមន្ត្រីប្រជុំពិនិត្យរបាយការណ៍វឌ្ឍនភាពនៃការអនុវត្តវិធានការគន្លឹះក្នុងការពង្រឹងសមត្ថភាពរដ្ឋបាលសាធារណៈ ដើម្បីជំរុញនិងលើកកម្ពស់ការអនុវត្តការងារកែទម្រង់រដ្ឋបាលសាធារណៈ ឱ្យមានប្រសិទ្ធភាពខ្ពស់ ()
សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()
សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()
សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()
អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()
វីដែអូ