(បាត់ដំបង) នៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឯក សំអូន មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគទី៥ អញ្ជើញបិទវគ្គហ្វឹកហ្វឺនបំប៉នពង្រឹង អង្គភាពតំបន់ប្រតិបត្តិការសឹករងបាត់ដំបង ឆ្នាំ២០២៤ នៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងបាត់ដំបង។មានមតិសំណេះសំណាលក្នុងឱកាសនោះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឯក សំអូន មានប្រសាសន៍ថា កងយោធពលខេមរភូមិន្ទ នៅតែចាត់ទុកវិស័យហ្វឹកហ្វឺនបណ្តុះបណ្តាលធនធានមនុស្សសម្រាប់កងទ័ព ក្នុងការធ្វេីកំណែទំរង់កងយោធពលខេមរភូមិន្ទ សំដៅធ្វេីទំនេីបកម្ម និង បង្កេីនសមត្ថភាព ជំនាញ វិជ្ជាជីវៈ ដល់យោធិន ដេីម្បីធានា ការពារ ប្រកបដោយប្រសិទ្ធភាព អតិបតេយ្យ បូរណភាពទឹកដី សន្តិភាព និងសណ្តាប់ធ្នាប់សាធារណៈ ក៏ដូចជាការអភិវឌ្ឍន៍គ្រប់វិស័យ បច្ចុប្បន្នការងារហ្វឹកហ្វឺនបានដេីរតួនាទី សំខាន់ សម្រាប់ពង្រឹងខឿនការពារជាតិ តាមរយៈការផ្តល់ចំណេះដឹង ចំណេះធ្វេីពិតប្រាកដល់យោធិនវ័យក្មេងបន្តវេនជំនាន់ក្រោយ។ ក្នុងន័យនេះ ការងារហ្វឹកហ្វឺនត្រូវបានចាត់ទុកជាការងារ អាទិភាពចាំបាច់បំផុតដែលត្រូវដំណេីរការបន្តបន្ទាប់ដូចភ្លៀងរលឹម ដេីម្បីរួមចំណែកអនុវត្តយុទ្ធសាស្រ្តការពារជាតិ និង គោលនយោបាយរបស់រាជរដ្ឋាភិបាលឲ្យទទួលបានជោគជ័យ។ឯកឧត្តមឧត្តមសេនីយឯក ឯក សំអូន បានផ្តាំផ្ញើដល់សិក្ខាកាមដែលទើបបញ្ចប់វគ្គនាពេលនេះ ពេលត្រឡប់ទៅដល់អង្គភាពវិញ ត្រូវយកចំណេះដឹងពីការរៀនសូត្រទៅបម្រើអង្គភាពរបស់ខ្លួន និងបន្តផ្សព្វផ្សាយបន្តជូនយោធិនរួមអាជីព បន្តខិតខំស្រាវជ្រាវ បន្តទៀត ពង្រឹងសកម្មភាពឱ្យមានការរីកចម្រើននៅក្នុងអង្គភាព សំដៅរួមចំណែកកសាងជាតិ មាតុភូមិ និង ប្រជាជន ត្រូវបន្តពង្រឹងជំហរស្មោះត្រង់ដាច់ខាតការពារ ជាតិ សាសនា ព្រះមហាក្សត្រ បន្តចូលរួមអនុវត្តគោលនយោបាយយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល បន្តអនុវត្តម៉ឺងម៉ាត់រាល់បទបញ្ជា របស់ក្រសួងការពារជាតិ អគ្គបញ្ជាការ បញ្ជាការដ្ឋានកងទ័ពជើងគោក បានប្រគល់ជូន។ជាចុងបញ្ជាប់ ឯកឧត្តម ឧត្តមសេនីយ៍ឯក បានប្រគល់លិខិតបញ្ជាក់ការសិក្សា និងប័ណ្ណសរសើរ ជូនដល់សិក្ខាកាម ឧបត្ថម្ភថវិកាដល់ការបិទវគ្គ ចំនួន ១.៥០០.០០០រៀល និង ប្រកាសបិទវគ្គចាប់ពីពេលនេះតទៅ៕
ព័ត៌មានគួរចាប់អារម្មណ៍
សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()
សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()
សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()
អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()
សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()
វីដែអូ