ភ្នំពេញ៖ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា ប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានជួបសំណះសំណាលជាមួយមន្រ្តី និងក្រុមជម្រើសជាតិកម្ពុជា នៅព្រឹកថ្ងៃអាទិត្យ ទី២២ ខែធ្នូ ឆ្នាំ២០២៤ ក្រោយបញ្ចប់ភារកិច្ចក្នុងព្រឹត្តការណ៍ ASEAN Mitsubishi Electric Cup™ 2024។ដោយមើលពីការខិតខំប្រឹងប្រែង និងកម្រិតនៃការលេងរបស់ក្រុមជម្រើសជាតិកម្ពុជាប្រសើរជាងមុន សហព័ន្ធកីឡាបាល់ទាត់កម្ពុជា ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី និងសប្បុរសជន បានឧបត្ថម្ភដល់ក្រុមជម្រើសជាតិកម្ពុជា ជាទឹកប្រាក់ក្នុងម្នាក់ចំនួន ១,០០០ដុល្លារ ដើម្បីលើកទឹកចិត្ត ទោះបីជាមិនបានឡើងទៅវគ្គបន្ទាប់ក៏ដោយ។បន្ថែមពីនេះ ដោយបានពិនិត្យមើលនៅក្នុងការពង្រឹងក្រុមជម្រើសជាតិកម្ពុជា នៅពេលអនាគត ក៏បានលើកឡើងនូវគោលបំណងដែលនឹងត្រូវអនុម័តក្នុងមហាសន្និបាតសហព័ន្ធកីឡាបាល់ទាត់កម្ពុជានៅដើមឆ្នាំ ២០២៥ គឺការបែងចែកចំណូលពីការលក់សំបុត្រនៃការប្រកួតក្នុងទឹកដីទាំងអស់ បន្ទាប់ពីទូទាត់ចំនាយនៃការរៀបចំការប្រកួត និងបង់ពន្ធជូនរាជរដ្ឋាភិបាលរួច ទឹកប្រាក់សល់ពីនោះនឹងធ្វើការបែងចែកជា ៤ផ្នែកដូចខាងក្រោម៖១. ចំណូល ២៥% ផ្ដល់ជូនកីឡាករ និងក្រុមការងារគ្រូបង្វឹកនៃក្រុមជម្រើសជាតិកម្ពុជា២. ចំណូល ២៥% ផ្ដល់ជូនក្លិបបាល់ទាត់ដែលមានកីឡាករជាប់ជម្រើសជាតិក្នុងព្រឹត្តិការណ៍៣. ចំណូល ២៥% សម្រាប់ការថែទាំសុខភាព និងសុខុមាលភាពរបស់កីឡាករ៤. ចំណូល ២៥% សម្រាប់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា ចំនាយទៅលើការអភិវឌ្ឍបាល់ទាត់៕
ព័ត៌មានគួរចាប់អារម្មណ៍
សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()
សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()
សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()
អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()
សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()
វីដែអូ