ថ្ងៃអាទិត្យ ទី២៦ ខែកក្កដា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
នាយករដ្ឋមន្ត្រី អះអាងថា ដរាបណា គណបក្សប្រជាជន នៅដឹកនាំប្រទេស ភាសាខ្មែរ នៅតែជាភាសាជាតិ តែមួយគត់របស់កម្ពុជា
Mon,23 December 2024 (Time 10:10 AM)
ដោយ ៖ (ចំនួនអ្នកអាន: 181នាក់)

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងអះអាងថា ដរាបណាគណបក្សប្រជាជនកម្ពុជា បន្ដដឹកនាំប្រទេស «ភាសាខ្មែរ» នៅតែជាភាសាជាតិ ក្នុងកម្មវិធីអប់រំ របស់ប្រទេសកម្ពុជាតែមួយគត់។

ក្នុងឱកាសអញ្ជើញសំណេះសំណាលជាមួយសិស្សនិទ្ទេស A នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ និងការប្រឡងសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈកម្រិត ៣ នៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៤ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា ក្រសួងអប់រំ យុវជន និងកីឡា គ្មានការដាក់បញ្ចូលភាសាវៀតណាម ឬភាសាផ្សេងៗ ក្នុងកម្មវិធីសិក្សាសម្រាប់ថ្នាក់ជាតិនោះឡើយ។

សម្តេចធិបតី បញ្ជាក់ថា «នៅមិននៅ មានគេស្រែកថា ក្រសួងអប់រំ ដាក់បញ្ចូលភាសាវៀតណាម ជាភាសាជាតិ អត់មានទេ ខ្ញុំ សូមបញ្ជាក់ ដរាបណា គណបក្សប្រជាជន នៅដឹកនាំប្រទេស ភាសាខ្មែរ នៅភាសាជាតិ តែមួយគត់របស់កម្ពុជា។ គ្មានដាក់ភាសាបារាំង គ្មានដាក់ភាសាអង់គ្លេស គឺគ្មានទេ។ ពីមុន សង្គ្រាម ចង់ប្រឡងបាក់ឌុប ទាល់តែយើងចេះទាំងខ្មែរ និងបារាំង»។

សម្តេចធិបតី បានបន្ថែមថា ភាសាផ្សេងៗ ដូចជា៖ អង់គ្លេស ជប៉ុន ជាដើម គឺជាភាសារៀនបន្ទាប់បន្សំ។ ប៉ុន្ដែភាសាជាតិ ក្នុងកម្មវិធីអប់រំរបស់ជាតិ គឺភាសាខ្មែរតែមួយគត់ ដូច្នេះទើបក្រសួងអប់រំ ដាក់ទិសដៅ ពង្រឹងមូលដ្ឋានភាសាខ្មែរ ឱ្យកាន់តែរឹងមាំ តាំងពីថ្នាក់បឋម។ គ្មានផែនការយកភាសាណា មកជំនួសភាសាខ្មែរនោះទេ ជនជាតិខ្មែរ ត្រូវរៀនភាសាខ្មែរ។

សម្តេចធិបតី បន្ថែមថា បច្ចុប្បន្នភាសាខ្មែរ បានដាក់បញ្ជូនទៅក្នុងប្រព័ន្ធឌីជីថល ដើម្បីឱ្យកូនខ្មែរប្រើប្រាស់ កាន់តែច្រើន។ លើសពីនេះ សម្ដេច ក៏បានថ្លែងប្រាប់ប្រជាពលរដ្ឋកុំព្រួយបារម្ភ និងអះអាងថា រាជរដ្ឋាភិបាល គ្មានគម្រោងដាក់ភាសាវៀតណាមទៅក្នុងប្រព័ន្ធអប់រំកម្ពុជាទេ ព្រោះភាសាខ្មែរតែមួយគត់ ជាភាសាជាតិ ៕

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()

វីដែអូ