ថ្ងៃអាទិត្យ ទី២៦ ខែកក្កដា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
សម្ដេចធិបតី៖ រាជរដ្ឋាភិបាលអាណត្តិថ្មីនេះ នឹងខិតខំធ្វើយ៉ាងណាចុះវាស់វែង និងផ្តល់ប័ណ្ណកម្មសិទ្ធិដីធ្លី ឲ្យចប់សព្វគ្រប់ជូនប្រជាពលរដ្ឋ
Sat,21 December 2024 (Time 12:52 PM)
ដោយ ៖ (ចំនួនអ្នកអាន: 176នាក់)

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា រាជរដ្ឋាភិបាលអាណត្តិទី៧នេះ នឹងខិតខំធ្វើយ៉ាងណាបន្តចុះវាស់វែង និងផ្តល់ប័ណ្ណកម្មសិទ្ធិដីធ្លីឲ្យបានចប់សព្វគ្រប់ជូនប្រជាពលរដ្ឋ ដែលនេះហើយជាផលនៃសន្តិភាព។

ក្នុងឱកាសអញ្ជើញ ប្រកាសខេត្តកំពង់ចាម បញ្ចប់ការវាស់វែងដីធ្លីមានលក្ខណៈជាប្រព័ន្ធ និងពិធីចែកបណ្ណកម្មសិទ្ធិដីធ្លី ជូនប្រជាពលរដ្ឋ ស្ថិតក្នុងស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៤នេះ សម្តេចធិបតី បានលើកឡើងថា រាជរដ្ឋាភិបាល នៅតែបន្តយកចិត្តទុកដាក់ ចំពោះប្រជាពលរដ្ឋ លើបញ្ហាដីធ្លីនេះ ជាពិសេសរាជរដ្ឋាភិបាល បានខិតខំដោះស្រាយរាល់ទំនាស់ដីធ្លីរបស់ប្រជាពលរដ្ឋទៅតាមយន្តការនានា ។

សម្តេចធិបតី ហ៊ុន ម៉ាណែត សង្កត់ធ្ងន់ថា «នេះជាអ្វីដែលរាជរដ្ឋាភិបាល អាណត្តិទី៧ នឹងបន្តខិតខំដឹកនាំ ដើម្បីឆ្លើយតប ជាមួយនឹងប្រជាពលដ្ឋ ដែលជាម្ចាស់ឆ្នោត ដែលបានបោះឆ្នោត ផ្តល់ការគាំទ្រ ដល់រាជរដ្ឋាភិបាល ដល់គណបក្សប្រជាកម្ពុជា ដើម្បីឱ្យបម្រើដល់ប្រជាជន ចឹងការប្តេជ្ញាចិត្តរបស់យើង ក្នុងវិស័យដីធ្លី គឺមានតែខិតខំធ្វើយ៉ាងណា វាស់វែងឱ្យចប់ ផ្តល់កម្មសិទ្ធិឱ្យប្រជាពលរដ្ឋ ឱ្យបានត្រឹមត្រូវ ហើយបង្កលក្ខណៈឱ្យកាន់តែមានតម្លៃ និងមានឱកាសច្រើន នៅក្នុងការប្រើប្រាស់ដីធ្លី ឱ្យប្រជាជននៅគ្រប់ទីកន្លែងបានផល នេះហើយជាការប្តេជ្ញាចិត្ត» ៕

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()

វីដែអូ