ថ្ងៃអាទិត្យ ទី២៦ ខែកក្កដា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំក្រុម​ប្រឹក្សា​អភិវឌ្ឍន៍កម្ពុជាជាលើកដំបូងសម្រាប់អាណត្តិថ្មី
Fri,20 December 2024 (Time 09:39 AM)
ដោយ ៖ (ចំនួនអ្នកអាន: 197នាក់)

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃសុក្រ ទី២០ ខែធ្នូ ឆ្នាំ២០២៤នេះ សម្តេចមហា​បវរ​ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញដឹកនាំ​កិច្ច​ប្រជុំក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។ នេះជាកិច្ចប្រជុំលើកដំបូងរបស់ក្រុម​ប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នៅក្នុងអាណត្តិទី៧។

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា​ ហៅកាត់ថា​ ក.អ.ក.​ ឬ​ CDC ត្រូវបាន​បង្កេីត​​ឡេីងនៅថ្ងៃ៥​ ខែសីហា​ ឆ្នាំ១៩៩៤។ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ជាស្ថាប័នប្រតិបត្តិបំពេញមុខងារជាសេនាធិការ និងជាច្រក​ចេញ-ចូល​តែមួយរបស់រាជរដ្ឋាភិបាលលើបេសកកម្មដឹកនាំ និងគ្រប់គ្រងកិច្ច​សហ​​ប្រតិបត្តិការអភិវឌ្ឍន៍ ការវិនិយោគឯកជន និងតំបន់​សេដ្ឋ​កិច្ច​ពិសេស។

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាក្នុងនីតិកាលថ្មីនេះ មានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជាប្រធាន, ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ជាអនុប្រធានទី១។

កិច្ចការវិនិយោគជាកិច្ចការដ៏អាទិភាពរបស់រាជរដ្ឋាភិបាល។ រាជរដ្ឋា​ភិ​បាលកម្ពុជាក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានយកចិត្តទុកដាក់ខ្ពស់បំផុតលើកិច្ចការវិនិយោគ ហើយបានដាក់ចេញនូវគោលនយោបាយជាច្រើន ដើម្បីជំរុញការវិនិយោគនៅកម្ពុជា។

រយៈពេលប្រមាណ១ឆ្នាំកន្លះរបស់រាជរដ្ឋាភិបាលនីតិកាលថ្មី បន្តទាក់​ទាញបានគម្រោងវិនិយោគជាច្រើនគម្រោង។ របាយការណ៍​បាន​បង្ហាញ​ថា ឆ្នាំ២០២៤នេះ គម្រោងវិនិយោគចំនួន៤១៤គម្រោង​ត្រូវ​បាន​អនុម័ត ចំនួននេះធៀបនឹងឆ្នាំ២០២៣ កើនឡើង១៤៦គម្រោង ស្មើនឹង៥៤ភាគរយ។

សម្រាប់ទុនវិនិយោគវិញ ៤១៤គម្រោង ដែលបានអនុម័តក្នុងឆ្នាំ​២០២៤​នេះ មានទុនវិនិយោគ ៦,៩០០លាន​ដុល្លារ​ ធៀបនឹងឆ្នាំ២០២៣ កេីនឡេីង​ ១,៩៧៣លានដុល្លារ​ ស្មើនឹង​ ៤០ភាគរយ៕

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()

វីដែអូ